Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0002
KRI0002
Name :
ឈ្មោះ :
ឯម សៀត
Last Name :
នាមត្រកូល :
Em
First Name :
នាមខ្លួន :
Siet
Other Name :
ឈ្មោះផ្សេង :
Phat
ផាត
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00459
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[ Born in 1949]
«កើតឆ្នាំ១៩៤៩»
Home Village :
ភូមិកំណើត/ទីលំនៅ :
10030204, Kratie, Prek Prasap, Chroy Banteay, Khsa
១០០៣០២០៤, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំជ្រោយបន្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២» ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Ta Oeun was a chief of division 310. Voeun Sam was a chief of regiment 341. Deng was a chief of batt
តាអឿន ជាប្រធានកងពល៣១០។ វឿន សាម ជាប្រធានវរៈ សេនាធំលេខ៣៤១។ ដែង ជាប្រធានវរសេនាតូច៣៣ និង ផន ជាអនុប្រធានវ
Associates :
អ្នកពាក់ព័ន្ធ :
Morn and Dach were forced him to joined the revolution. Chhe, Phat, and Deng were soldier with him.
ឈ្មោះមន និងដាច់ ជាអ្នកបង្ខំឱ្យគាត់ចូលបដិវត្ដ។ ឈ្មោះ ឆែ ផាត និងដែង ជាអ្នកទៅធ្វើទ័ពជាមួយសៀត។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0002 20060216, Khsach Tup village, Chroy Banteay sub-district, Prek Prasap district, Kratie province. Interviewed by Ra Chhayrann. Notes: Interviewed with Em Siet aka Phat, 54, biography owner.
ខេអអាយ០០០២ ២០០៦០២១០, ភូមិខ្សាច់ទប់ ឃុំ ជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ ឯម សៀត ហៅ ផាត អាយុ៥៤ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ឯម សៀត ហៅ ផាត ភេទប្រុស អាយុ៥៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សៀត មានប្រពន្ធឈ្មោះ វ៉ន មានកូន ចំនួន៦នាក់ សព្វថៃ្ង ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិខ្សាច់ទុប ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។ សៀត មានឪពុកឈ្មោះ សុន ម្ដាយឈ្មោះ សេង មានបងប្អូន៨នាក់ ស្រី៤ប្រុស៤។ សៀត ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៩ឪចាស់ឱ នៅសាលាបឋម សិក្សាខ្សាច់ទុប ឈប់រៀនបានមកបួសជាព្រះសង្ឃ រហូតឆ្នាំ១៩ ៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារក៏សឹកត្រឡប់មក ផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ កាល នោះមានការ ឃោសនាឱ្យមានការទៀមទារសមេ្ដចសីហនុ បានត្រឡប់ចូលស្រុក វិញ។ នៅឆ្នាំ១៩៧០ មាន ប្រជាជនចំនួនបាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងនិងរបបសាធារណរដ្ឋលោកសេនាប្រមុខលន់ នល់ តែការស្រែកទៀម ទារនោះមិនបានសមេ្រចចិត្ដទេ កើតមានសង្គ្រាមខ្លាំងតែម្ដង។ កាលនោះមានទាហានយៀក កុងមកចូលរួម ចលនាជាមួយខែ្មរក្រហមដែរ។ នៅឆ្នាំ១៩៧១ សៀត បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ដើម្បីចង់ បានសមេ្ដចសីហនុ យាងចូលប្រទេសវិញ។ សៀត ត្រូវបានអង្គការចាត់តាំងឱ្យហ្វឹកហាត់ក្បួនយោធាបានរយៈ ពេលពីរបីខែ អង្គការបញ្ជូនឡើងសមរភូមិវាយជាមួយទាហានលន់ នល់។ សៀត អង្គការបញ្ជូនវាយជាមួយ ទាហានលន់ នល់ កាត់តាមស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។ សៀត បានឡើងវាយជាបន្ដបន្ទាប់រហូតកាត់តាម ព្រែកព្នៅហើយបានចូលទីក្រុងភ្នំពេញនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ សៀត បានឈរជើងនៅម្ដុំផ្សារថ្មី ហើយបានឃើញប្រជាជននាំគ្នាចេញជាបន្ដបន្ទាប់ ព្រោះថ្នាក់លើបញ្ជាឱ្យប្រជាជនចេញពីទីក្រុងភ្នំពេញ មួយ រយៈពេលសិន សូម្បីតែយោធាក៏មិនបានដឹងថា ប្រជាជនគ្មានបានត្រឡប់ចូលទីក្រុងវិញដែរ វាជាទិសដៅថ្នាក់ លើ។ សៀត បានចូលទៅក្នុងកងពល៣១០ ប្រធានកងពលឈ្មោះ អឿន ហើយមានទីស្នាក់ការស្នាក់នៅម្ដុំវត្ដ ភ្នំ។ បន្ទាប់មកទៀត អង្គការបានបែងចែកកម្លាំងយោធាឱ្យទៅធ្វើការងារនៅកនែ្លងផេ្សងៗគ្នា។ សៀត ត្រូវ អង្គការចាត់តាំងឱ្យចុះធ្វើស្រែ លើកទំនប់ជីកប្រឡាយនៅម្ដុំកប់ស្រូវ ហើយមិនសូវមានអាហារ គ្រប់គ្រាន់ទេ។ នៅឆ្នាំ១៩៧៧៧៨ មានកម្មាភិបាលខែ្មរ ក្រហមមួយចំនួនអង្គការចាប់ខ្លួន ដូចជាប្រធានកងពលឈ្មោះ អឿន ថា ជាសេអ៊ីអា អាមេរិចកាំង អង្គការបានយកទៅសួរចម្លើយហើយថតជាសមេ្លងយកមកឱ្យយោធានៅក្នុងកង ពល៣១០ស្ដាប់ទាំងអស់គ្នា។ មិនយូរប៉ុន្មានប្រធានវរសេនាធំប្រធានវរសេនាតូចមួយចំនួនត្រូវបានអង្គការខាង មជ្ឈិមចុះចាប់ជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៧៧ សៀត ត្រូវអង្គការចាត់តាំងឱ្យទៅធ្វើការងារនៅព្រលានយន្ដ ហោះខេត្ដកំពង់ឆ្នាំង។ សៀត បានទៅធ្វើការព្រលានយន្ដហោះជួបការលំបាកខ្លាំងណាស់ អង្គការយកទៅលុតដុំ ហើយគ្មានអាហារហូបចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៩ សៀត បានរត់ចូលពៃ្រជាមន្ដទៀត ព្រោះខ្លាចវត្ដមាន កងទ័ពវៀតណាមចាប់បានយកទៅសម្លាប់ចោល ពេលរស់នៅក្នុងពៃ្រជួបការលំបាកខ្លាំងពេកក៏ត្រឡប់មកស្រុក កំណើតវិញនៅឆ្នាំ១៩៨០។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
After Sam was arrested and he/she disappeared. Siet's his chief was arrested too.
សាមត្រូវបានចាប់ខ្លួនបាត់រហូត។ បន្ដបន្ទាប់ មកទៀត ប្រធាន របស់សៀត ក៏ចាប់ខ្លួនបណ្ដើរៗ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា