Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0003
Name :
ឈ្មោះ :
កិ សាមិ
Last Name :
នាមត្រកូល :
Ke
First Name :
នាមខ្លួន :
Sami
Other Name :
ឈ្មោះផ្សេង :
Chit
ជិត
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K00535
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៧ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
10050201, Kratie, Snuol 2 Thnou, Cheung Khle «Prey
១០០៥០២០១, ខេត្ដក្រចេះ ស្រុកស្នួល ឃុំ២ធ្នូ ភូមិជើងឃ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២» ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0003 20060210, Prey Khle village, 2 Thnau sub-district, Snuol district, Kratie province. Interviewed by Chy Terith and Suo Bunsou. Notes: Interviewed with Ki Sa-em, 56, older sister. She said that Sami was a cloths-seller for 2 years. Then she worked at handcrafted place. In 1973 he visited home once. In 1977 he disappeared.
ខេអអាយ០០០៣ ២០០៦០២១០, ភូមិពៃ្រឃេ្ល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ សម្ភាសដោយ ជី ទេរិទ្ធ និង សួ ប៊ុន ស៊ូ។ កំណត់សម្គាល់ៈ ជួបជាមួយ កិ សាឯម អាយុ៥៦ឆ្នាំ ត្រូវជាបងស្រី។
Summary :
សេចក្ដីសង្ខេប :
កិ សាមិ ហៅ ជិត ភេទស្រី អាយុ២៧ឆ្នាំ បាត់ខ្លួន។ ជួបជា មួយឈ្មោះ កិ សាឯម អាយុ៥៦ឆ្នាំ ត្រូវជា បងស្រី។ សាមិ មានឪពុកឈ្មោះ ម៉ូវ កិ ម្ដាយឈ្មោះ ចម ព្រីម មានបងប្អូន៥នាក់ មានស្រុកកំណើតនៅ ភូមិពៃ្រឃេ្ល ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ សាមិ ធ្លាប់រៀនសូត្រនៅសាលាបឋមសិក្សាពៃ្រឃេ្ល តែមិន បានដឹងថា រៀនសូត្របានត្រឹមណាទេ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិ កើតមានសង្គ្រាម។ នៅឆ្នាំ១៩៧១ សាមិ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ដោយសារមានការ អំពាវនាវរបស់សមេ្ដចសីហនុ ឱ្យកើតចៅចូលពៃ្រម៉ាគី ដើម្បីបង្កើតរណសិរ្សរំដោះប្រទេសជាតិ។ សាមិ ចូល ដំបូងបានអង្គការបញ្ជូនឱ្យទៅធ្វើការងារនៅខាងស្នួលនៅ ក្នុងតំបន់៥០៥ ខាងពាណិជ្ជកម្មបានរយៈពេល២ឆ្នាំបាន ផ្លាស់មកខាងសិប្បកម្មវិញ។ នៅឆ្នាំ១៩៧៤ សាមិ បានមកលេងស្រុកកំណើតហើយបាននិយាយប្រាប់ឪពុក ម្ដាយថា យើងធ្វើអីកុំប្រឆាំងជាមអង្គការ អង្គការឱ្យយើងធ្វើអីយើង ធ្វើហ្នឹងទៅ ពេលមកមិនបាននៅសម្រាក មួយយប់អីទេ គឺប្រញាប់ត្រឡប់ទៅអង្គភាពវិញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច មិន ឃើញ សាមិ មកលេងស្រុកកំណើតទៀតទេ។ នៅឆ្នាំ១៩៧៧ ដឹងថា ប្ដី របស់ សាមិ អង្គការចាប់ខ្លួនយក ទៅបាត់ បន្ទាប់មកទៀតក៏លែង មានដំណឹងពីឈ្មោះ សាមិ ហៅ ជិត ដែរ។ តាមដឹង សាមិ មានតួនាទីជា ប្រធានរោងជាងនៅតំបន់៥០៥។ នៅឆ្នាំ១៩៧៩ ចេះតែនាំគ្នាចាំមើលផ្លូវប្អូនឈ្មោះ សាមិ មិនឃើញត្រឡប់ មកស្រុកកំណើតវិញ មានកូនចៅអ្នកភូមិតិចតួចដែលបាន ត្រឡប់មកផ្ទះវិញ រីឯ សាមិ បាត់ខ្លួនរហូតមកដល់ ពេលនេះ។ បើតាមប្រវត្ដិរូបឈ្មោះ សាមិ ហៅ ជិត អង្គការចាប់ខ្លួន នៅតំបន់៥០៥ ក្នុងឆ្នាំ១៩៧៨ យក ដាក់នៅមន្ទីរស២១។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា