PROMOTING ACCOUNTABILITY
Sun Sokh
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KRI0005
|
|
Name :
ឈ្មោះ :
|
ស៊ុន សុខ
|
|
Last Name :
នាមត្រកូល :
|
Sun
|
|
First Name :
នាមខ្លួន :
|
Sokh
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02193
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 49]
«បច្ចុប្បន្ន អាយុ ៤៩ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
100305?? Kratie, Prek Prasap, Prek Prasap, Dei Doh
១០០៣០៥?? ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំព្រែកប្រស
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា មជ្ឈិម។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Ta Oeun was a chief of division 310. Soeun was a chief of battalion.
តាអឿន ប្រធានកងពល៣១០។ សឿនជាប្រធានវរសេនាតូច។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Choeu and Ka ek left this village with Sokh.
ជឿ និង កែ្អកជាអ្នកចេញពីភូមិជាមួយសុខ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KRI0005 20060209, Dei Doh village, Prek Prasap sub-district, Prek Prasap district, Kratie province. Interviewed by Long Dany. Notes: Interviewed with Sun Sokh, 49, biography owner.
ខេអអាយ០០០៥ ២០០៦០២០៩,ភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ ស៊ុន សុខ អាយុ៤៩ឆ្នាំ ត្រូវជា ម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ស៊ុន សុខ ភេទប្រុស អាយុ៤៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សុខ មានប្រពន្ធឈ្មោះ សាន មានកូនចំនួន៥នាក់ សព្វថៃ្ងប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែក ប្រសព្វ ខេត្ដក្រចេះ។ សុខ មានម្ដាយឈ្មោះ ស៊ុន ហុង ម្ដាយឈ្មោះ អុក រ៉េត មានបងប្អូន៦នាក់ស្រី២ប្រុស៤។ សុខ ធ្លាប់រៀនសូត្រ បានត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀនដោយសារកើតមានរដ្ឋ ប្រហារនៅឆ្នាំ១៩៧០។ ក្រោយរដ្ឋប្រហារប្រទេស ជាតិចាប់មានសង្គ្រាមជាមួយខាងរដ្ឋាភិបាលលោកលន់ នល់។ នៅឆ្នាំ១៩៧១ ឃើញយួនយៀកកុងចូលមក ក្នុងភូមិហើយ មានជីកត្រង់សេនៅតាមគុម្ពពៃ្រនិងបានចូលរួមចលនាជាមួយ
ខែ្មរក្រហម។ កាលនោះមានយន្ដ ហោះទម្លាក់គ្រាប់បែកធ្វើឱ្យប្រជា ជនរងគ្រោះនិងមិនបានចេញទៅរកស៊ី។ នៅឆ្នាំ១៩៧៣ សុខ ត្រូវបាន ប្រធានភូមិប្រធានឃុំបង្ខំឱ្យចូលបម្រើចលនាខែ្មរក្រហម កាលនោះកាន់កាំភ្លើងមិនទាន់ផុតពីដីផង។ សុខ អង្គការ បញ្ជូនទៅ ហាត់រៀនក្បួនយោធានៅម្ដុំព្រែកសង្កែបានប្រហែលជាមួយខែ អង្គការបញ្ជូនទៅសមរភូមិខាងព្រែក ត្នោត ក្នុងខេត្ដកំពង់ចាម។ សុខ បានចូលសមរភូមិវាយជាមួយទាហានលន់ នល់ នៅពេលឃើញមានមនុស្ស ស្លាប់ដាច់ក្បាលនិងរបួសដាច់ដៃ ដាច់ជើងភ័យរត់មកផ្ទះវិញ។ ពេលមកដល់ផ្ទះមិនបានកន្លះខែផង អង្គការបញ្ជូន ឱ្យទៅសមរភូមិវិញ ចូលទៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន។ សុខ បានវាយចូលទីក្រុងភ្នំពេញ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ សុខ បានឃើញប្រជាជន នាំគ្នាចេញពីទីក្រុងភ្នំពេញ ជាបណ្ដើរៗទាល់តែ អស់គ្មានសល់។ ពេលជម្លៀសប្រជាជនចេញអស់ អង្គការឱ្យស្នាក់នៅម្ដុំទួលគោក បន្ទាប់មកទៀតបានផ្លាស់កង ពលទៅជាកងពល៣១០វិញ ប្រធានឈ្មោះ អឿន។ ពេលចប់សង្គ្រាមភ្លាមយោធាទាំងអស់ នាំគ្នាដើរបោស សម្អាតទីក្រុងភ្នំពេញឡើងវិញ។ បន្ទាប់មកទៀត អង្គការបានចាត់តាំងឱ្យធ្វើស្រែនៅម្ដុំជាយៗក្រុង ពេលនោះ យកមនុស្សទឹមអូសន័ង្គលភ្ជួរស្រែជំនួសគោក្របី។ ជំនាន់ខែ្មរក្រហមអ្នកដឹកនាំប្រទេសធំជាងគេ មានប៉ុល ពត នួន ជា ខៀវ សំផន អៀង សារី ជាដើម។ នៅឆ្នាំ១៩៧៧ មានកម្មាភិបាលខែ្មរក្រហមមួយចំនួនត្រូវបាត់ ខ្លួនដូចជាប្រធានកងពលឈ្មោះ អឿន។ នៅឆ្នាំ១៩៧៨ សុខ ត្រូវបានអង្គការបញ្ជូនទៅសមរភូមិម្ដងទៀត ដើម្បីវាយ ជាមួយកងទ័ពយួននៅតាមព្រំដែន ខាងខេត្ដកំពង់ចាម ខាងភូមិភាគបូព៌ា។ នៅឆ្នាំ១៩៧៩ សុខ ត្រូវបានកម្លាំងកងទ័ព វៀតណាម វាយរុញច្រានមកវិញ ហើយបាក់ទ័ពរត់ចូលពៃ្រ រស់នៅក្នុងពៃ្រតស៊ូប្រឆាំង ជាមួយកងទ័ពកម្ពុជាវៀតណាម បន្ដទៀត រហូតដល់ឆ្នាំ១៩៨០ បានរត់ត្រឡប់មកស្រុក កំណើតវិញ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
He saw that a lot of people were sent to carry on the truck and were killed.
គាត់បានឃើញគេចាប់មនុស្សជាច្រើន បញ្ជូនដាក់លើឡាន យកទៅសម្លាប់។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”