PROMOTING ACCOUNTABILITY
Duong Sarim
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0023
TKI0023
|
|
Name :
ឈ្មោះ :
|
ដួង សារឹម
|
|
Last Name :
នាមត្រកូល :
|
Duong
|
|
First Name :
នាមខ្លួន :
|
Sarim
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I05322
អាយ០៥៣២២
|
|
Gender :
ភេទ :
|
Female
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age at time of interview: 46 years old
«សម័យខែ្មរក្រហម អាយុ ៤៦ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21090909 Takeo, Tram Kak, Por Pel, Trapeang Pring
២១០៩០៩០៩ តាកែវ, ត្រាំកក់, ពពេល, ត្រពាំងព្រីង
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Chief of sub-district asked to join the revolution.
ប្រធានឃុំនាំចូលជួរបដិវត្ដន៍
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពស្រែអំបិល និងរោងចក្រស្ការស។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone: Southwest Zone no.: 35 Province: Kampot. Zone: Central Zone no.: 12 Province: Phnom Penh~Zone:
និរតី, ៣៥, កំពត~មជ្ឈិម, ១២, ភ្នំពេញ~ពាយ័ព្យ, ៣, បាត់តំបង
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Worker in Salt Farm in Kampot Province, 197603??-197707??. Member of Sugar Factory, 197707??
កម្មករធ្វើអំបិលនៅកំពត, ១៩៧៦០៣??១៩៧៧០៧??~សមាជិកក្នុងរោងចក្រស្ការសរ, ១៩៧៧០៧??
|
|
Superiors :
ថ្នាក់លើ :
|
Choeun, Chief in Sre Ambil~An, Chief of Battalion~Noch, Chief of Sugar Factory~Yan, Chief of Sugar F
ជឿន, ប្រធានធំនៅស្រែអំបិល~អាន, ប្រធានកងវរៈសេនាតូច~ណុច, ប្រធានរោងចក្រស្កាសរ~យ៉ាន, ប្រធានរោងចក្រស្កាសរ~
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Vann, Chief of Subdistrict~Heng, Worker at Sre Ambil
វ៉ាន់, ប្រធានឃុំ~ហេង, កម្មករស្រែអំបិល
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0023 20030115 Trapeang Pring village, Por Pel sub-district, Tram Kak district, Takeo province. Interviewed by Ysa Osman. Notes: Interviewed with Duong Sarim, biography owner.
ធីខេអាយ០០២៣ ២០០៣០១១៥ ភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ជួបសម្ភាសជាមួយដួង សារឹម ជាម្ចាស់ប្រវត្តិរូបផ្ទាល់`។
|
|
Summary :
សេចក្ដីសង្ខេប :
|
ដួង សារឹម ហៅរឹម ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្ដតាកែវ។ សារឹម មានគ្រួសារឈ្មោះ យស់ បឿន ដែលខែ្មរក្រហមរៀបឱ្យ នៅរោងចក្រស្ការស កំពង់គល់ ខេត្ដបាត់ដំបង ដែលប្រធានរោងចក្រជាអ្នករៀបឱ្យ នៅខែ១១ ឆ្នាំ១៩៧៨។ មុនខែ្មរ ក្រហមជម្លៀសប្រជាជនពីភ្នំពេញ សារឹម គេឱ្យជីកប្រឡាយ លើកទំនប់ ដល់ពេលដែលប្រជាជនគេ ជម្លៀស មកពីភ្នំពេញ ប្រធានភូមិឱ្យសារឹម ទូលបាយសំណុំទៅឱ្យប្រជាជន ហើយពេលដែលមកវិញ មេឃុំឈ្មោះ វ៉ាន់ បានឱ្យសារឹមទៅតាម ដោយសារឹម មិនបានលាឪពុកម្ដាយទេ គឺនៅថៃ្ងទី២៤ ខែមេសា ឆ្នាំ១៩៧៥។ គេឱ្យប្រមូលកំលាំងនារីៗយកទៅការពារក្រុងតាកែវ គឺគេបំពាក់អាវុធ ហើយបោសសំអាតទីក្រុងឱ្យរៀបរយរហូតដល់ ខែ១១ ទើបគេលែងឱ្យកាន់អាវុធ។ បន្ទាប់ពីដកលែង ឱ្យកាន់អាវុធ សារឹម គេបញ្ជូនឱ្យទៅកំពតធ្វើអំបិលរហូតដល់ខែ៣ ឆ្នាំ១៩៧៦ ហើយគេដកឱ្យមក កាប់ចំការនៅកែបរហូតដល់ខែ១១ ឆ្នាំ១៩៧៦ ទើបគេផ្លាស់ឱ្យទៅធ្វើអំបិលវិញ។ ពេលហ្នឹងគេហៅ ថាចូកស្រែ បណ្ដុអ និងពង្រីកស្រែថ្មីក្នុងស្រែអំបិលហ្នឹង។ សារឹម នៅធ្វើស្រែ អំបិល និងដាំដំណាំក្បែរ ស្រែអំបិលហ្នឹងរហូតដល់ខែ៧ ឆ្នាំ១៩៧៧ ទើបអង្គការផ្លាស់ឱ្យទៅនៅខេត្ដបាត់ដំបង។ ការងារនៅ ស្រែ អំបិលគឺធ្វើតាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១១បានឈប់ហូប បាយ ហើយចុះទៀត រហូតដល់ ល្ងាច គេសំរុកការងារព្រោះខ្លាច ភ្លៀងខូចអំបិល ហើយប្រធានឈ្មោះ ជឿន(ស្រី) ដែលគ្រប់គ្រង នារី ស្រែអំបិល៥០០នាក់ ចំណែកប្រធានកងវរៈឈ្មោះអាន។ ពេលដែលរើសនារីស្រែ អំបិលទៅ បាត់ដំបងមានគ្នា៥៣នាក់ ដោយជិះរទេះភ្លើងពីកំពតមកសំរាកនៅភ្នំពេញ១អាទិត្យទើប ចេញពីភ្នំពេញ ទៅបាត់ដំបង។ ពេលសំរាកនៅភ្នំពេញមួយ អាទិត្យគេឱ្យដើរមើលរោងចក្រទឹកកក, រោងចក្រទឹកក្រូច, រោងចក្រកាត់ដេរ, រោងចក្រតម្បាញ។ ពេលធ្វើដំណើរតាមរទេះ ភ្លើងទៅដល់ បាត់ដំបងគឺអ្នកទាំង៥៣ ចែកមុខសញ្ញាគ្នាខ្លះទៅ រោងចក្របាវដូនទាវ ខ្លះទៅរោងចក្រស្ការស ខ្លះទៅ រោងចក្រ តម្បាញ ចំណែក សារឹម ទៅរោងចក្រស្ការស។ នៅក្នុងរោងចក្រ ស្ការស គេឱ្យខ្លះទៅដាំអំពៅ ខ្លះកិនអំពៅ ហើយនៅហ្នឹង គឺហូបបាយស្រួយ។ សារឹម ត្រឡប់មកស្រុកកំណើតវិញពេល ដែលខែ្មរក្រហមដួលរលំ ហើយនិង រស់នៅស្រុកកំណើតរហូតដល់ សព្វថៃ្ង។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”