PROMOTING ACCOUNTABILITY
Sieng Kimsor
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KRI0012
|
|
Name :
ឈ្មោះ :
|
សៀង គិមស៊
|
|
Last Name :
នាមត្រកូល :
|
Sieng
|
|
First Name :
នាមខ្លួន :
|
Kimsor
|
|
Other Name :
ឈ្មោះផ្សេង :
|
Phon
ផុន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02303
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[ Born in 1953]
«កើតឆ្នាំ១៩៥៣»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
10030204. Kratie, Prek Prasabb, Chrouy Banteay, Kh
១០០៣០២០៤, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំជ្រោយបន្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Dvision 310
កងពល៣១០
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២» ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Ta Oeun was a chief of division 310. Pheng was a chief of regiment. Sun Sen was a chief of general s
តាអឿន ជាប្រធានកងពល៣១០។ ផេង ប្រធានវរសេនាធំ។ សុន សេន ជាសេនាធិការរបស់ស៊។ នៅឆ្នាំ១៩៧៧ តាទូច និង តាញ៉ ជាប
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KRI0012 20060211, Khsach Tup village, Chroy Banteay sub-district, Prek Prasap district, Kratie province. Interviewed by Ra Chhayrann. Notes: Interviewed with Sieng Kimsor, 48, biography owner.
ខេអអាយ០០១២ ២០០៦០២១១, ភូមិខ្សាច់ទប់ ឃុំជ្រោយ បន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ រ៉ា ឆៃ រ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ សៀង គិមស៊ អាយុ៤៨ ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
សាម គឹមស៊ ហៅ ផុន ភេទប្រុស អាយុ៥២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ គឹមស៊ មានប្រពន្ធឈ្មោះ គឹមយ៉េង មានកូន២នាក់ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។ គឹមស៊ មានឪពុកឈ្មោះ ស៊ាម ម្ដាយឈ្មោះ លីម មានបងប្អូន៧នាក់ ស្រី៣ប្រុស៤។ គឹមស៊ ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១២ឪចាស់ឱ នៅសាលាបឋម សិក្សាខ្សាច់ទប់។ គឹមស៊ ឈប់រៀននៅមុនកើត មានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ មកជួយធ្វើស្រែចម្ការនិងជួយឃ្វាល គោឪពុកម្ដាយ។ ក្រោយរដ្ឋប្រហារឆ្នាំ ១៩៧០ យើងរសនៅក្នុង តំបន់រំដោះ មានចលនាខែ្មរក្រហមចូលមកឃោសនាពេញភូមិ មានអ្នកស្ម័គ្រចិត្ដមាន អ្នកដែលមិនស្ម័គ្រចិត្ដចូល។ នៅពាក់ កណ្ដាលឆ្នំា១៩៧២ គឹមស៊ ត្រូវបានប្រធានភូមិឈ្មោះគុយ បង្ខំឱ្យចូលធ្វើ ជាយោធាខែ្មរក្រហម ដោយសារឈ្មោះ គុយ ចេះតែមកនិយាយជាមួយយើងថា យើងត្រូវតែចូលធ្វើជាយោ ធា ដើម្បីរំដោះប្រទេសជាតិ យើងត្រូវការកងទ័ពច្រើនដើម្បីវាយ ជាមួយទាហានលន់ នល់។ ពេលចូលដំបូង អង្គការបានបញ្ជូននៅ ត្រឹមមន្ទីរពេទ្យឃុំ កាលនោះឱ្យរៀនមុខវិជ្ជាពេទ្យចប់ អង្គការចាត់ តាំងឱ្យដើរជាមួយឈ្មោះ ហ៊ិម ជាប្រធានឃុំជ្រោយបន្ទាយ។ នៅឆ្នាំ១៩៧៣ អង្គការបានបញ្ជូនឱ្យទៅធ្វើជាយោធាស្រុកវិញ ហាត់ពត់ លុតដំឱ្យហូបអង្ការចេកនិងអំបិលវេទនាណាស់ បន្ទាប់មកទៀត អង្គការបញ្ជូនទៅយោធាតំបន់ឡើងសមរភូមិវាយ ជាមួយទាហានលន់ នល់ នៅម្ដុំជើងពៃ្រ ខេត្ដកំពង់ចាម។ គឹមស៊ ឧស្សាហ៍ឈឺពេកមិនសូវបានឡើងសមរភូមិ ផ្ទាល់ទេ អង្គការចាត់តាំងឱ្យនៅសមរភូមិក្រោយរៀនចាក់ថ្នាំនិងលាងរបួស ដោយមានគ្រូពេទ្យឈ្មោះ ធឿន។ គឹមស៊ ជាពេទ្យយោធា នៅក្នុងពលទី១ ប្រធានកងពលឈ្មោះ អឿន កាលនោះប្រធានភូមិភាគឧត្ដរឈ្មោះ កុយ ធួន និងឈ្មោះ កែ ពក។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច គឹមស៊ បានឃើញ ប្រជាជនជម្លៀសទីក្រុងភ្នំពេញ។ បន្ទាប់មកកងពលទី១ ដូទៅជាកងពល៣១០ ពេលនោះ គឹមស៊ បានធ្វើជា និរសាផ្ទាល់ឱ្យឈ្មោះ អឿន ជាប្រធានកងពល។ បន្ទាប់មកទៀត គឹមស៊ ចេញពីនិរសាមកធ្វើជាប្រធានភសុ្ដភា នៅក្នុងកងពល៣១០ មានទីតាំងនៅវត្ដស្រះចក ចាំបើកសំភារៈឱ្យយោធាដូច ជាអង្ការនិងម្ហូប។ នៅឆ្នាំ១៩៧៧ អង្គការបានចាប់ខ្លួន ប្រធានកងពលឈ្មោះ អឿន ហើយបានយកចម្លើយសារភាព ពីឈ្មោះ អឿន មកចាក់ឱ្យកូន ចៅស្ដាប់ពីសកម្មភាពក្បត់ របស់មេខ្លួន។ កាលនោះម្នាក់ៗអត់មានពីណានឹកស្មានដល់ទេ មិនបានដឹងថា មេឈ្មោះអឿន ចូលខ្សែសេអ៊ីអា ពេលណាទេ ព្រោះម្នាក់ៗខិតខំធ្វើការងារជូនអង្គការដោយមិនខ្លាចនឿយហត់។ ពេលនោះអ្នកដែលមានបានយកខ្សែអាត់មកចាក់សមេ្លងសារភាព
របស់តាអឿន ឱ្យស្ដាប់ មានឈ្មោះ ទុយ ឈ្មោះ តារ៉ែន ឈ្មោះ តាញ៉ ជាប្រធានកងពលមកពីភូមិភាគនិរតី ពេលនោះប្រធាន វរសេនាតូចឈ្មោះ វណ្ណា ប្រកែកប្រឆាំងជាមួយឈ្មោះ ទុយ ឈ្មោះ ញ៉ ក៏ត្រូវអង្គការចាប់ខ្លួនយកទៅបាត់ដែរ។ នៅឆ្នាំ១៩៧៩ ពេល កងទ័ពវៀតណាមវាយចូលមកដល់ គឹមស៊ និងកម្មាភិបាលខែ្មរ ក្រហមនាំគ្នារត់ចូលពៃ្របានមួយរយៈជួបការ លំបាកក៏សមេ្រច ចិត្ដត្រឡប់មកស្រុកកំណើតវិញ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
Vanna was arrested in 1977 because was accused with Ta Tuy and Ta Nha. He saw a lot of militians wer
វណ្ណា ត្រូវបានចាប់ខ្លួននៅឆ្នាំ១៩៧៧ ដោយសារតែប្រកែកជា មួយតាទុយ និង តាញ៉។ គាត់ធ្លាប់ឃើញយុទ្ធជនជាច្រើន ត
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”