PROMOTING ACCOUNTABILITY
Ung Srun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KRI0024
|
|
Name :
ឈ្មោះ :
|
អ៊ុង ស្រ៊ុន
|
|
Last Name :
នាមត្រកូល :
|
Ung
|
|
First Name :
នាមខ្លួន :
|
Srun
|
|
Other Name :
ឈ្មោះផ្សេង :
|
Thy
ធី
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I03479
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[ Born in 1948]
«កើតឆ្នាំ១៩៤៨»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
10030604, Kratie, Prek Prasap, Russey Keo, Svay Ch
១០០៣០៦០៤, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំឫស្សីកែវ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Ta Oeun was a chief of division 310.
តាអឿន ជាប្រធានកងពលលេខ៣១០។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
He knew Ta Chhin was a chief of division 2, Hou Nim, Hou Yun, Khieu Samphan, and Ta Thuch was a lead
គាត់ធ្លាប់ស្គាល់ តាឈិន ប្រធានកងពលលេខ២ ហ៊ូ នឹម, ហ៊ូ យន់, ខៀវ សំផន, និង តាថុច ជាអ្នកកាន់ភូមិភាគ។ ប៉ុល
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KRI0024 20060302, Svay Chrum village, Russey Keo sub-district, Prek Prasap district, Kratie province. Interviewed by Sok Vannak. Notes: Interviewed with Tonn Srun, 57, biography owner. He studied in grade 6 at Kratie school. In 1970 he joined to be a soldier of Khmer Rumdoh, introducted by Chann Thorn was a leader of zone 4. From 1973 to 1975 he was figth against Lon Nol in Phnom Penh. He was arrested and his unit to work as prisoners for 3 days to 4 days. Now he is alive with his wife, Mao Sina.
ខេអអាយ០០២៤ ២០០៦០៣០២, ភូមិស្វាយជ្រុំ ឃុំឫស្សី កែវ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ទន់ ស្រ៊ុន អាយុ៥៧ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
អ៊ុង ស្រ៊ុន ហៅ ធី ភេទប្រុស អាយុ៥៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ស្រ៊ុន មានប្រពន្ធឈ្មោះ ស៊ីណាន សព្វថៃ្ង ប្រកបមុខរបរធ្វើ ស្រែចម្ការ រស់នៅភូមិស្វាយជ្រុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ ស្រ៊ុន មាន ឪពុកឈ្មោះ ទន់ អុង ម្ដាយឈ្មោះ ស្រ៊ាន មានបងប្អូន៨នាក់ ប្រុស៥ស្រី៣។ ស្រ៊ុន ធ្លាប់បានរៀនសូត្រ បានត្រឹមថ្នាក់ទី៧ឪចាស់ឱ នៅសាលាអនុវិទ្យាល័យឫស្សីកែវ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ឈប់រៀនត្រឡប់មកផ្ទះវិញ ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ស្រ៊ុន បានស្ម័គ្រ ចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមការអំពាវនាវរបស់សមេ្ដចសីហនុ ឱ្យកូនចៅចូលពៃ្រ ម៉ាគីដើម្បីរំដោះជាតិ។ កាលនោះបានចូលរួមជាមួយកម្លាំងយួន ខាងជើងធ្វើសង្គ្រាមប្រឆាំងជាមួយទាហានលន់ នល់។ ស្រ៊ុន បានចូល តាមរយៈឈ្មោះ ថន ជាគណៈភូមិភាគ៤និងមិត្ដភក្ដិមួយ ចំនួនទៀតនៅក្នុងភូមិ។ ពេលចូលទៅដំបូង អង្គការបាន បញ្ជូន ទៅហាត់រៀនក្បួនយោធានៅម្ដុំស្រែវាល ខេត្ដកំពង់ចាម។ នៅពេលធេ្វិសង្គ្រាមជាមួយទាទាហានលន់ នល់ កម្លាំងខែ្មរក្រហមនិងកងទ័ពវៀតណាមស្លាប់និងរបួសច្រើន ដោយសារខាងកម្លាំងខែ្មរក្រហមគ្មានកាំភ្លើងទំនើបនិង មិនមានរថក្រោះជួយក្នុងការធ្វើសង្គ្រាម តែកម្លាំងខែ្មរក្រហមមាន ទឹកចិត្ដក្លាហានបានវាយរំកិលទៅមុខជានិច្ច។ នៅឆ្នាំ១៩៧៣ កម្លាំងចលនាខែ្មរក្រហម មានកាន់តែច្រើនឡើង ពេលនោះកម្លាំង វៀតណាមបានវិញត្រឡប់ទៅ ប្រទេសរបស់គេវិញ។ នៅក្នុងពេលធ្វើសង្គ្រាម ខាងកម្លាំងទាហានលន់ នល់ មានទាំងទ័ពថេ្មីជើងនិងកងទ័ពអា កាសបានមកទម្លាក់គ្រាប់បែក តាមពៃ្រនិងជាយៗភូមិធ្វើឱ្យប្រជាជនមានការភ័យខ្លាចជារៀងរាល់ថៃ្ង។ កាល នោះឈ្មោះ ស្រ៊ុន អង្គការឱ្យទៅនៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន។ នៅឆ្នាំ១៩៧៥ ស្រ៊ុន បាន វាយចូលដល់ទីក្រុងភ្នំពេញ។ ស្រ៊ុន ត្រូវបានអង្គការបញ្ជាឱ្យស្រែក តាមមេក្រូប្រាប់ឱ្យប្រជាជនចេញពីទី ក្រុងក្នុងរយៈពេលបីថៃ្ង ពេលនោះប្រជាជននាំគ្នាប្រជេ្រÃៈតចេញឡើងណែនតាន់តាប់តាមផ្លូងទំរាំតែចេញអស់។ អង្គការភាពរបស់ ស្រ៊ុន បានមកស្នាក់នៅ ម្ដុំវត្ដភ្នំ បន្ទាប់មកទៀត អង្គការបានរៀបចំកម្លាំងឱ្យការពារក្រុងនិង មួយចំនួនទៀតឱ្យទៅការពារតាមព្រំដែនវៀតណាម។ ក្រោយឆ្នាំ១៩៧៥ កងពលទី១ បានផ្លាស់ទៅជាកងពល ៣១០វិញ ប្រធានកងពលឈ្មោះ អឿន។ ស្រ៊ុន អង្គការបញ្ជូនឱ្យទៅធ្វើស្រែ នៅបឹងសំយ៉ាប អន្លង់ក្ងាននិងនៅ តំបន់ជាយៗក្រុង គ្មានអា ហារហូបចុកគ្រប់គ្រាន់និងគ្មានពេលវេលាទៅស្រុកកំណើត
ដើម្បីបានជួបឪពុកម្ដាយទេ។ នៅឆ្នាំ១៩៧៧ មានរឿងរ៉ាវ ជាច្រើន ប្រធានកងពលឈ្មោះ អឿន និងប្រធានភូមិភាគឧត្ដរឈ្មោះ កុយ ធួន អង្គការចាប់ខ្លួនទាំងអស់។ ពេលនោះកម្លាំងយោធា នៅក្នុងកងពល៣១០ទាំងអស់ សុទ្ធតែជាប់និន្នាការនយោ បាយ រងចាំតែអង្គការចាប់ខ្លួន។ នៅឆ្នាំ១៩៧៧ ស្រ៊ុន ត្រូវបានអង្គការ បញ្ជូនទៅលុតដំឱ្យធ្វើព្រលានយន្ដហោះ នៅក្នុងខេត្ដកំពង់ឆ្នាំង។ ស្រ៊ុន បានដឹងថា នៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង មានមនុស្សរាប់មុឺននាក់ធ្វើការ នៅទីនោះនិងមានមនុស្ស ស្លាប់ដោយ សារខ្វះអាហារនិងយកទៅសម្លាប់ចោលជាច្រើន។ ស្រ៊ុន បានឃើញជន ជាតិចិនជាច្រើនរយនាក់ បានមកធ្វើជា មេការនៅព្រលានយន្ដហោះនេះ។ នៅឆ្នាំ១៩៧៩ ស្រ៊ុន បានរត់ចូល ពៃ្រទៅដល់ស្រុកអមលាំងនិងបានឃើញ យោធាភូមិនិរតីសម្លាប់យោធាភូមិភាគបូព៌ាចោលរាប់រយ នាក់បន្ដទៀត ជាសំណាងល្អ ស្រ៊ុន បានរួចខ្លួននិងចេះតែរត់ជា មួយយោធាជាច្រើនទៀតរហូតទៅដល់ខេត្ដបាត់ដំបង។ ស្រ៊ុន បន្ដរស់នៅក្នុងពៃ្ររហូតដល់ឆ្នាំ១៩៨១ បានសមេ្រចចិត្ដត្រឡប់ មកស្រុកកំណើតវិញ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
He used to see that some leader as Ta Thuch, Ta Ouen, Hou Nim, and Hou Yun were arrested.
គាត់ធ្លាប់ឃើញមេដឹកនាំធំៗដូចជា តាថុច, តាអឿន, ហ៊ូ នឹម, ហ៊ូ យន់ ត្រូវបានចាប់ខ្លួន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”