Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0028
KRI0028
Name :
ឈ្មោះ :
ត្រឹង អឿង
Last Name :
នាមត្រកូល :
Troeng
First Name :
នាមខ្លួន :
Oeung
Other Name :
ឈ្មោះផ្សេង :
Seng
សេង
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K00539
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៧ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
10050602, Kratie, Snuol, Svay Chroh, Wat
១០០៥០៦០២, ខេត្ដក្រចេះ ស្រុកស្នួល ឃុំស្វាយជ្រះ ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0028 20060207, Wat village, Svay Chroh sub-district, Snuol district, Kratie province. Interviewed by Peng Pongrasy and Chy Terith. Notes: Interviewd with Em Oeun aka Troeng Oeun, 57, older sister.
ខេអអាយ០០២៨ ២០០៦០២០៧, ភូមិវត្ត ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ សម្ភាសដោយ ផេង ពង្សរ៉ាស៊ី និង ជី ទេរិទ្ទ។ កំណត់សម្គាល់ៈ ជួបជាមួយ អែម អឿន អាយុ៥៧ ឆ្នាំ ត្រូវជាបងស្រី។
Summary :
សេចក្ដីសង្ខេប :
ត្រឹង អឿង ហៅ សេង ភេទប្រុស អាយុ២៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ត្រឹង អឿន អាយុ៥៧ឆ្នាំ ត្រូវជាបងស្រី។ អឿង មានឪពុកឈ្មោះ ត្រឹង អែម ម្ដាយឈ្មោះ ពួក មុំ មានបងប្អូន៥នាក់ មានស្រុក កំណើតនៅភូមិវត្ដ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្ដ ក្រចេះ។ អឿង ធ្លាប់បានរៀនសូត្រនៅសាលាបឋមសិក្សា វត្ដ រួមហើយបន្ដរៀននៅវិទ្យាល័យខូវ ប៊ុនស្រ៊ុន រៀនរហូតបាន ជាប់ឌីប្លូម ទទួលប្រទេសជាតិកើតមានសង្គ្រាម មានរដ្ឋប្រហារ ឆ្នាំ១៩៧០ ឈប់រៀនបានត្រឡប់មកផ្ទះវិញជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ បានស្ម័គ្រចិត្ដ ចូលបម្រើចលនាខែ្មរក្រហម ដោយបានសុំឪពុកម្ដាយត្រឹមត្រូវ ណាមួយសមេ្ដចសីហនុ បាន ប្រកាសឱ្យកូនចៅចូលពៃ្រម៉ាគី ដើម្បីរំដោះជាតិ។ ពេល អឿន ចូលទៅនោះមានកម្លាំង កងទ័ពយួនយៀកកុងចូល មកលាក់ខ្លួនក្នុងភូមិនិងនៅក្នុងពៃ្រ ដើម្បីធ្វើសង្គ្រាមជាមួយទាហានលន់ នល់។ កាលនោះកម្លាំង ចលនាខែ្មរក្រហម និងក្រុមទាហានយៀកកុង រួមដៃគ្នាប្រឆាំង និងរបបលន់ នល់។ នៅឆ្នាំ១៩៧១ ឃើញត្រឡប់មកផ្ទះវិញ ពាក់ ខោអាវខ្មៅដោយប្រាប់ថា ធ្វើជាកងទ័ព។ នៅឆ្នាំ១៩៧៣ កម្លាំងទាហានយៀកកុងបានត្រឡប់ទៅស្រុកកំណើត វិញនៅសល់តែកម្លាំងចលនាខែ្មរក្រហម។ នៅឆ្នាំ១៩៧៤ អឿង ស្រាប់តែឃើញត្រឡប់មកផ្ទះវិញនៅពេល យប់ហើយបាន ប្រាប់ឪពុកម្ដាយថា ត្រូវរបួសភ្នែកម្ខាងពេលកំពង់ប្រយុទ្ធគ្នា ពេលជិតដល់ទីក្រុងភ្នំពេញ។ នៅឆ្នាំ ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អឿង លែងធ្វើជាយោធាទៀតហើយ បានធ្វើការងារនៅ មន្ទីរតំបន់៥០៥ឪដ៥ឱ នៅជិតវត្ដក្រចេះ។ អឿង កាលនៅធ្វើការងារនៅក្នុងខេត្ដក្រចេះ ឧស្សាហ៍មកលេង ឪពុកម្ដាយបានមួយភេ្លតៗដែរ ហើយមានចិត្ដស្អាតស្អំអត់ មានយករបស់អង្គការមកផ្ញើរឪពុកម្ដាយទេ មានតែ ប្រាប់ថា អង្គការឱ្យធ្វើអីធ្វើទៅបានសុខហើយ។ នៅឆ្នាំ១៩៧៨ ស្រាប់តែបានដំណឹងឈ្មោះ អឿង មិនដឹងជា ទៅណា កាលនោះមានការសង្ស័យថា អង្គការចាប់ខ្លួនដែរ ព្រោះកម្មាភិបាលខែ្មរក្រហមមួយចំនួនធំ អង្គការ ចាប់ខ្លួនជាបន្ដបន្ទាប់ ហើយឃើញកម្មាភិបាលថ្មីៗមកជំនួស ពេលនោះកម្លាំងកងទ័ពវៀតណាមវាយចូលមក បណ្ដើរៗហើយ។ នៅឆ្នាំ១៩៧៩ ចេះតែរងចាំមើលផ្លូវប្អូនឈ្មោះ ត្រឹង អឿង ហៅ សេង មិនឃើញមក សោះបាត់ខ្លួនរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប ឈ្មោះ អឿង ហៅ សេង មានឋានៈជាសមាជិកមន្ទីរ តំបន់ ឪដ៥ឱ អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៨ ពីតំបន់៥០៥ មកដាក់នៅមន្ទីរស២១។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា