Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0036
Name :
ឈ្មោះ :
ឡម លុយ
Last Name :
នាមត្រកូល :
Lam
First Name :
នាមខ្លួន :
Luy
Other Name :
ឈ្មោះផ្សេង :
Sei
សី
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I01014
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[ Born in the year of the monkey]
«កើតឆ្នាំវក»ជំនាន់ខែ្មរក្រហមអាយុ២៥ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
10030706, Kratie, Prek Prasap, Saob, Saob Kraom
១០០៣០៧០៦, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំសោប ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972???
១៩៧២???
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0036 20060215, Saob Kraom village, Saob district, Prek Prasap district, Kratie province. Interviewed by Chhay Naroeun. Notes: Interviewed with Lam Srei, 47, younger sister.
ខេអអាយ០០៣៦ ២០០៦០២១៥, ភូមិសោបក្រោម ឃុំ សោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ ឆាយ ណារឿន។ កំណត់សម្គាល់ៈ ជួបជាមួយ ឡម ស្រី អាយុ៤៧ ឆ្នាំ ត្រូវជាប្អូនប្រុស។
Summary :
សេចក្ដីសង្ខេប :
សី ហៅ ឡម លុយ ភេទប្រុស អាយុ២៥ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ឡម ស្រី អាយុ៤៧ឆ្នាំ ត្រូវជា ប្អូនប្រុស។ សី មានឪពុកឈ្មោះ បា ឡម ឪស្លាប់ឱ ម្ដាយឈ្មោះ ទូត ភី មានបងប្អូន៥នាក់ស្រី២ប្រុស៣ មានស្រុកកំណើតនៅភូមិសោប ឃុំសោប ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ សី ធ្លាប់រៀនសូត្រនៅសាលា បឋមសិក្សាសោបបានត្រឹមថ្នាក់ទី៩ឪចាស់ឱ កាលនោះចេះ ភាសាបារាំងបានខ្លះៗ។ សី ឈប់រៀនដោយសារ កើតមាន រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម ក៏មកផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ វិញ។ កាលនោះកើត មានបាតុកម្ម មានសង្គ្រាមជាមួយទាហានលន់ នល់ អត់មានលោកគ្រូអ្នកគ្រូបង្រៀនទេ សាលារៀនត្រូវបិទទ្វារ។ នៅឆ្នាំ១៩៧២ លុយ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ សាង ជាប្រធានភូមិ កាលនោះទោះបីយើងមិន ទៅបម្រើចលនាខែ្មរក្រហម យើងនៅខាងក្រោយក៏គ្មានបានសុខ ដែរ ណាមួយកម្លាំងយុវជនយុវនារីភាគច្រើនទៅទាំងអស់គ្នា អត់មានពីណានៅផ្ទះបានស្រួលទេ។ សី ចូលដំបូង ដឹងថា ហាត់ហ្វឹកហ្វឺនយោធានៅខាងស្រុកព្រែកប្រសប់ រួមហើយមិនបានដឹងថា អង្គការបញ្ជូនទៅសមរភូមិណា ខ្លះទេ ព្រោះគាត់ក៏មិនដែលបានមកលេងស្រុកកំណើតដែរ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាចបានឃើញបងប្រុសឈ្មោះ សី មកលេងស្រុកកំណើត ហើយបានដឹងថា សី មានឋានៈជាប្រធានវរសេនា ធំ មកជាមួយ និរសាមានគ្នាបីនាក់ ជិះម៉ូតូមក។ សី បាននិយាយប្រាប់ថា សង្គ្រាម៥ឆ្នាំ បានវាយជាមួយ ទាហានលន់ នល់ សំដៅចូលទីក្រុងភ្នំពេញ តាមច្រកភ្នំប្រសិទ្ធនិងចូលតាមព្រលាន យន្ដហោះពោធិចិនតុងរហូតទៅ ដល់ភ្នំពេញ ស្នាក់នៅម្ដុំវត្ដភ្នំ។ សី សម្រាកនៅស្រុកកំណើតបានចំនួន៣ថៃ្ង ក៏លាកឪពុកម្ដាយ
បងប្អូនត្រឡប់ មកអង្គភាពវិញ ស្រាប់តែបាត់ដំណឹងរហូត មកដល់ពេលនេះ។ បើតាមប្រវត្ដិរូប សី ហៅ ឡម លុយ នៅ វរសេនាធំ១១ កងពល៣១០។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា