Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0029
TKI0029
Name :
ឈ្មោះ :
កុច អូន
Last Name :
នាមត្រកូល :
Koch
First Name :
នាមខ្លួន :
Aun
CBIO ID :
លេខ CBIO :
I05445
អាយ០៥៤៤៥
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: - 13 years old Age at time of inte
អាយុ ១៣ ឆ្នាំ អាយុ ៤២ ឆ្នាំ
Joining / Organization ការចូលរួម និង អង្គការ
Reason to Join KR :
មូលហេតុចូល KR :
was forced in mobile work brigade
គេបង្ខំអោយចូលកងចល័ត
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
នៅកនែ្លងដាំបាយ
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ្ញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Member of Vegetable Growing Unit in Phnom Penh, 1976????~, 1977???? Notes: Worked as a Cook at Borey
សមាជិកក្នុងកងដាំដំណាំ នៅភ្នំពេញ, ១៩៧៦????~, ១៩៧៧???? អ្នកដាំបាយនៅបូរីកីឡា ដែលមាន មឿន ជាប្រធាន
Superiors :
ថ្នាក់លើ :
Son, Chief of Mobile Work Brigade~Son, Teacher~Moeun, Chief of Borey Kei La Stadium
សុន, ប្រធានកងចល័ត~សុន, គ្រូបង្រៀន~មឿន, ប្រធានមន្ទីរបូរីកីឡា
Associates :
អ្នកពាក់ព័ន្ធ :
Moeun Notes: Moeun was a Member of Vegetable Growing Unit
មឿន មឿនជាសមាជិកក្នុងកងដាំដំណាំ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0029 20030119 Prab Siem Village Udom Sorya Subdistrict Tram Kakk District Takeo Province, Interviewed by Ysa Osman, Notes: Interviewed with Koch Aun concerned person
ធីខេអាយ០០២៩ ២០០៣០១១៩ ភូមិប្របសៀម ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ជួបសម្ភាសជាមួយកុច អូន ជាម្ចាស់ប្រវត្តិរូបផ្ទាល់
Summary :
សេចក្ដីសង្ខេប :
ហុច អូន ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិប្របសៀម ឃុំឧត្ដម សូរិយា ស្រុកត្រាំកក់ ខេត្ដតាកែវ។ នៅក្នុងសម័យខែ្មរក្រហម អូន នៅក្នុងកងចល័តដែលគេឱ្យជីកប្រឡាយ ស្ទូង រើសអាចម៍គោ។ ពេលដែលសុំគេមកលេងជាមួយឪពុកម្ដាយគឺមួយខែសុំបានម្ដង ឬ ២៣ខែបានមក ម្ដង។ ប្រធានកងចល័តឈ្មោះ សុន ហើយពេល ដែលសំរាកហូបបបរថៃ្ងត្រង់គឺរៀនក្រោមដើមឈើ។ នៅឆ្នាំ ១៩៧៦ អូន ត្រូវជ្រើសរើសឱ្យទៅភ្នំពេញ ដែលមុនពេលចេញ ដំណើរបានទៅលាឪពុកម្ដាយ ដែរ ហើយមកភ្នំពេញគឺជិះឡានមក ពេលទៅដល់ដំបូងគឺដាំដំណាំ ដូចជាត្រឡាច, ត្រប់, សាឡាត់, ប៉េងបោះ នៅខាងត្បូងជ្រោយចង្វារ។ អូន ទៅនៅភ្នំពេញគឺ ខុសគ្នាពីនៅកងចល័តនៅស្រុក ព្រោះទៅទី នោះមានកនែ្លង សំរាកត្រឹមត្រូវ ហូបបាយហើយដាំដំណាំ មិនសូវលំបាកដូចនៅ ស្រុក។ នៅដាំបនែ្លហ្នឹង មានគ្នា៦នាក់ ទាំងស្រីទាំងប្រុស ហើយ នៅដាំបនែ្លបាន១ឆ្នាំ គេផ្លាស់ឱ្យមកនៅកនែ្លងដាំបាយម្ដងនៅ បុរីកីឡាកនែ្លងផ្ទះថ្ម៦ជាន់ ដែលក្នុងក្រុមរបស់អូនមានគ្នា១២នាក់ សំរាប់តែដាំបាយ ដែលមាន ប្រធានឈ្មោះ មឿន។ អូន ធ្លាប់សុំ គេមកលេងផ្ទះគេអនុញ្ញាតតែគេប្រាប់បើមានអ្នកមកជាមួយបាន ឱ្យមក តែគ្មានអ្នកមកជាមួយ ទើបអូន មិនបានមកលេងផ្ទះ។ ដល់ពេលដែលវៀតណាមចូលមកទើប អូនរត់ត្រឡប់ផ្ទះនៅស្រុក កំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
អូន ធ្លាប់ឃើញមានគេខុសសីលធម៌ ហើយគេហៅទៅបាត់ មិនដឹងទៅណា កាលហ្នឹងនៅដាំបនែ្ល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា