Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0039
Name :
ឈ្មោះ :
យាំ វ៉ាន
Last Name :
នាមត្រកូល :
Yam
First Name :
នាមខ្លួន :
Van
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I05358
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[ Born in 1940]
«កើតឆ្នាំ១៩៤០»
Home Village :
ភូមិកំណើត/ទីលំនៅ :
10020402, Kratie, Kratie, Kantuot, Chrava
១០០២០៤០២, ខេត្ដក្រចេះ ស្រុកក្រចេះ ឃុំកន្ទួត ភូមិច្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Associates :
អ្នកពាក់ព័ន្ធ :
Sngan was a worker with Van.
ស្ងាន ជាអ្នកធ្វើជាកម្មករជាមួយវ៉ាន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0039 20060318, Chrava village, Kantuot sub-district, Kratie district, Kratie province. Interviewed by Long Dany. Notes: Interviewed with Suos Kiek, 66, wife. She said that Van studied in Kratie school and ordained to be a monk at Chuor Krauch pagoda for 3 years. He got marry with her when he was 19 years old. He worked in sub-district, introducting by Ta Yem. In 1978 he was arrested. Since then he disappeared.
ខេអអាយ០០៣៩ ២០០៦០៣១៨, ភូមិច្រវ៉ា ឃុំកន្ទួត ស្រុក ក្រចេះ ខេត្តក្រចេះ។ សម្ភាសដោយ ឡុង ដានី។ កំណត់ សម្គាល់ៈជួបជាមួយ សួស ហៀក អាយុ៦៦ឆ្នាំ ត្រូវប្រពន្ធ។
Summary :
សេចក្ដីសង្ខេប :
យំា វ៉ាន់ ភេទប្រុស កើតឆ្នាំ១៩៤០ បាត់ខ្លួន។ ជួបជាមួយឈ្មោះ សួស ហៀក អាយុ៦៦ឆ្នាំ ត្រូវជា ប្រពន្ធ មានកូន៦នាក់ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិនៅច្រវ៉ា ឃុំកន្ទួត ស្រុកក្រចេះ ខេត្ដក្រ ចេះ។ វ៉ាន់ មានឪពុកឈ្មោះ យាំ វ៉ន ម្ដាយឈ្មោះ ម៉ៅ អូន។ វ៉ាន់ ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៧ ឪចាស់ឱ ឈប់រៀនបានមកបួសជាព្រះសង្ឃបាន៦វស្សា នៅវត្ដជួរច្រូក រួចបន្ដរៀននៅវត្ដខេត្ដស្ទឹងត្រែងបាន មួយរយៈពេលខ្លីក៏ត្រឡប់មកស្រុកកំណើតវិញ បានសឹកមកនៅ ផ្ទះជាមួយឪពុកម្ដាយជួយធ្វើស្រែចម្ការ។ បន្ទាប់មកបានចូល ស្ដីដណ្ដឹងឈ្មោះ ហៀក រស់នៅស្រុកភូមិជាមួយ គ្នាដើម្បីរៀបការ។ ពេលរៀបការហើយធ្វើ ស្រែចម្ការនិងចូលពៃ្រ ដើម្បីកាប់ដើមឫស្សីយកទៅលក់។ នៅឆ្នាំ១៩៧០ កើតមាន រដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧០ វ៉ាន់ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមតាម រយៈឈ្មោះ យ៉ែម ធ្វើធ្វើការងារឃោសនានៅក្នុងភូមិឃុំ។ កាលនោះមានយន្ដហោះទម្លាក់គ្រាប់បែកតាមស្ពាន និងតាមពៃ្រ អត់មានទម្លាក់នៅក្នុងភូមិទេ។ វ៉ាន់ បានចុះធ្វើការងារពីរបីថៃ្ងបាន ត្រឡប់មកផ្ទះម្ដង ហើយក៏មិន បានប្រាប់ប្រពន្ធច្បាស់លាស់ដែរ របៀបធ្វើការងារជាសម្ងាត់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច វ៉ាន់ បានឡើងធ្វើជា គណៈឃុំ។ នៅឆ្នាំ១៩៧៨ អង្គការបានចាប់ខ្លួនប្ដីឈ្មោះ វ៉ាន់ យកទៅបាត់ កាលនោះមិនបានទាំងឃើញផ្ទាល់ភ្នែកផង ព្រោះជាប់រវល់នៅអង្គការភាពតម្បាយ។ ពេលចាប់ហើយ បានមួយ ថៃ្ងបានមានអ្នកនិយាយប្រាប់ថា ប្ដីឯងអង្គការ ចាប់យកទៅបាត់ហើយ យើងបានត្រឹមតែយំអោបកូនទៅមិន ហ៊ានទៅសួរគេទេ។ នៅឆ្នាំ១៩៧៩ ចេះតែចាំមើល ប្ដីក្រែងបានមកវិញ តាមពិតបានឈឹងរហូតមកដល់ពេល នេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា