PROMOTING ACCOUNTABILITY
Pen Y
| Personal Info | |||||
| ID: | KRI0041 | ||||
|
Name
ឈ្មោះ
|
Pen Y Chouv
ប៉ែន អ៊ី ចូវ
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
CBIO ID |
I03703 |
||||
Source Interview |
KRI0041 20060221, Chung Koh village, Ta Suy sub-district, Prek Prasap district, Kratie province. Interviewed by Chhay Naroeun. Notes: Interviewed with Puth Chheang Y, 54, biography owner. He studied in Koh Ta suy primary school for 3 years and lived in Prek Samrong pagoda. In 1973 he did mobile work brigade of district soldier, introducting by Chet, chief of district. He was a chief of militiaman. He was trained policy and did ricefield. During 2 years, he visited home once. He was trained military at Chamkar Leu for half month in division 310, regiment 3, battalion 3, platoon 3. He was a soldier to figh battlefield in Kampong Cham. He was injuried left food cripple from he steped on mine, to stay in Kampong Cham hospital for one month, after he was sent to Preah Angduong hospital in Phnom Penh. In 1979 he returned his home. In 1981 he got married to Muong Darithi, and they has 6 children. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេអអាយ០០៤១ ២០០៦០២២១, ភូមិចុងកោះ ឃុំតាស៊ុយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយឆាយ ណារឿន។ កំណត់សម្គាល់ៈ ជួបជាមួយ ពុធ ឈាងអ៊ី អាយុ៥៤ឆ្នាំ ត្រូវ ជាម្ចាស់ប្រវត្តិរូប។
|
||||
|
Date of Birth
|
[Present aged: 54]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«បច្ចុប្បន្ន អាយុ ៥៤ ឆ្នាំ»
|
||||
|
Home Village
|
10030401, Kratie, Prek Prasap, Koh Ta Suy, Chung K
|
||||
|
ទីកន្លែងកំណើត
|
១០០៣០៤០១, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំកោះតាស៊ុ
|
||||
|
Join KR
|
1973????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៣????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
DK ORG Unit 75-79
|
Division 310, Regiment 3, Battalion 3, Platoon 3.
Division 450
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
កងពល៣១០ វរសេនាធំលេខ៣ វរសេនាតូចលេខ៣ អនុសេនា តូចលេខ៣
កងពល៤៥០
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
យោធា
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជÄីម«១២» ភ្នំពេញ។
|
||||
|
Superior
|
Ta Oeun was a chief of division. Voeung was a chief of zone. Koy Thuon aka Thuch was a chief of regi
|
||||
|
អ្នកដឹកនាំ
|
តាអឿន ជាប្រធានកងពល។ វឿង ជាប្រធានភូមិភាគ។ គុយ ធួន ហៅធុច ជាគណៈតំបន់។ តាចឹក ជាប្រធានកងពល៤៥០។ នៅឆ្នាំ១៩៧
|
||||
|
Associates
|
Khim was a soldier with Yy at Oduk pagoda. Lay was a villager to be a soldier with Yy. He knewn Hou
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
ឃឹម ជាទាហានជាមួយ អ៊ី នៅវត្ដឧដ្ដុក។ ឡាយ ជាអ្នកស្រុក ជាមួយអ៊ី ចូលធ្វើទ័ពជាមួយគាត់។ គាត់ធ្លាប់ស្គាល់ ហ៊
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ប៉ែន អ៊ី ហៅ ចូវ ភេទប្រុស អាយុ៥៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ អ៊ី មានប្រពន្ធឈ្មោះ សារិទ្ធ មានកូនចំនួន៦ នាក់ប្រុស២ស្រី៤ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិចុងកោះ ឃុំតាស៊ុយ ខេត្ដក្រចេះ។ អ៊ី មាន ឪពុកឈ្មោះ ប៉ែន ម្ដាយឈ្មោះ ស៊ន មានបងប្អូន៨នាក់ប្រុស៥ស្រី៣។ អ៊ី ធ្លាប់រៀនសូត្រ នៅសាលាបឋម សិក្សាកោះតាស៊ុយត្រឹមថ្នាក់ទីឪចាស់ឱ។ នៅឆ្នាំ១៩៧០កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ពេលនោះ ប្រទេសជាតិកើតមានសង្គ្រាម កើតមានបាតុកម្ម សាលារៀន មួយចំនួនបានបិទទ្វារ មានសាលារៀនខ្លះនៅលួច លាក់មានរៀន សូត្របន្ដរហូតដល់ឆ្នាំ១៩៧២។ អ៊ី ឈប់រៀនមកជួយ ធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ ១៩៧៣ បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ ចែត ឈ្មោះ ឃឺត។ ពេលចូលដំបូង អង្គការចាត់តាំងឱ្យធ្វើជាយោធានៅត្រឹម ចំបក់នេះបានតែកន្លះខែ អង្គការបញ្ជូនទៅធ្វើជាយោធា ស្រុកបានចូល រៀនវគ្គនយោបាយនិងរៀនក្បួនយោធា។ បន្ទាប់មកទៀត អង្គការបានបញ្ជូនទៅសមរភូមិមុខនៅក្នុង កងពលទី១ ប្រធានកងពលឈ្មោះ អឿន ឈ្មោះ វឿង ឈ្មោះ ធុច។ នៅឆ្នាំ១៩៧៤ អ៊ី បានវាយជាមួយទាហានលន់ នល់ កាត់តាមខេត្ដកំពង់ចាម ស្រុកពៃ្រឈរ រំកិលជាបន្ដបន្ទាប់មកដល់ផ្អាវក៏ត្រូវរបួសដេកសម្រាកបានមួយខែ បានត្រឡប់ទៅ សមរភូមិវិញ។ នៅក្នុងពេលធ្វើសង្គ្រាមទាំងទាហានលន់ នល់ និងយោធាខែ្មរក្រហម រួមទាំង ប្រជាជនស៊ីវិលក៏មាន ស្លាប់ច្រើនដែរ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមវាយចូល ដល់ទីក្រុងភ្នំពេញ អង្គការបានប្រាប់ឱ្យយោធាទាំងអស់ជួយ ប្រកាសឱ្យប្រជាជនចេញឱ្យអស់ក្នុងរយៈពេលតែបីថៃ្ងទេ។ ពេលនោះ ឃើញមានប្រជាជនចេញទាំងយប់ទាំង ថៃ្ងសំដៅទៅតាមភូមិកំណើតរបស់ខ្លួនឬសាច់ញាត់ខ្លួន។ នៅពេលប្រជាជន ចេញអស់ អង្គភាពមួយចំនួននៅកនែ្លងរៀង រាងៗខ្លួនចាំទទួលបញ្ជាបន្ដទៀត។ អ៊ី នៅក្នុងកងពលទី១ សម្រាកនៅ ម្ដុំវត្ដភ្នំ ហើយអង្គការបានដូរទៅជាកងពល៣១០វិញ ប្រធានកងពលឈ្មោះ អឿន។ អ៊ី និងយោធាជាច្រើន ចប់ពីសង្គ្រាម អង្គការបានបញ្ជូនឱ្យទៅធ្វើស្រែលើកទំនប់ជីកប្រឡាយ នៅម្ដុំបឹងសំយ៉ាប កប់ស្រូវនិងមានតួនាទី ការពារខ្សែក្រវ៉ាត់ ក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៧ អង្គការបានចាប់ខ្លួនប្រធាន កងពលឈ្មោះ អឿន ឈ្មោះ ធុច ហើយបានខ្សែអាត់ជាចម្លើយ សារភាពពីឈ្មោះអឿន ឱ្យយោធានៅក្នុងកងពលទាំងអស់ស្ដាប់។ ពេលនោះ យោធាដែលមានឋានៈវរសេនាធំវរសេនាតូច មួយចំនួនទៀតត្រូវបាត់ខ្លួនជាបន្ដបន្ទាប់។ នៅជាងពាក់កណ្ដាលឆ្នាំ ១៩៧៨ អង្គការបានចាត់តាំងឱ្យទៅធ្វើជាយោធានៅ ក្នុងកងពល៤៥០ វិញ ប្រធានកងពលមកពីភូមិភាគនិរតី កាលនោះ អង្គការខ្វះកម្លាំងធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ អ៊ី និងយោធារាប់រយនាក់បានឡើងឡាន ទៅព្រំដែនវៀតណាម ខាងស្រុកសួង ធ្វើសង្គ្រាមជាមួយកងទ័ពវៀតណាមបន្ដទៀត។ នៅឆ្នាំ១៩៧៩ កម្លាំង ខែ្មរលែងមានទឹកចិត្ដដូចមុនហើយ ធ្វើសង្គ្រាមដូបាយហូប គ្មានកម្លាំងចិត្ដក្នុងការប្រយុទ្ធជាមួយ ខ្មាំងសត្រូវទេ។ នៅឆ្នាំ១៩៧៩ អ៊ី បានរត់ចូលពៃ្រមួយរយៈ បានរត់ត្រឡប់មកស្រុកកំណើតវិញ។
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សនៅក្នុងអង្គភាព។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”