PROMOTING ACCOUNTABILITY
Y Sophan
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KRI0048
KRI0048
|
|
ឈ្មោះ :
|
អ៊ី សុផាន
|
|
Last Name :
|
Y
|
|
First Name :
|
Sophan
|
|
Other Name :
ឈ្មោះផ្សេង :
|
Chat
ចាត
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
|
I02187
|
|
Gender :
ភេទ :
|
f
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR: 15, Present aged: 46]
«សម័យខែ្មរក្រហម អាយុ ១៥ ឆ្នាំ, សម័យបច្ចុប្បន្ន អាយ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
10021005, Kratie, Kratie, O Russey, Sre Sdao
១០០២១០០៥, ខេត្ដក្រចេះ ស្រុកក្រចេះ ឃុំអូរឫស្សី ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Division 310
កងពល៣១០
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Ta Oeun was a chief of division 310. Voeung was a deputy chief. Cheat was a chief of battalion. Ta P
តាអឿន ជាប្រធានកងពល៣១០។ វឿង ជាអនុប្រធាន។ ជាតិ ជាប្រធានវរសេនាតូច។ តាពីន ជាប្រធានរបស់គាត់នៅសួង។ យិន ជាប
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Dan was chief of village.
ឌន ជាប្រធានភូមិរបស់គាត់។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KRI0048 20060304, Sre Sdao village, O Russey sub-district, Kratie district, Kratie province. Interviewed by Long Dany. Notes: Interviewed with Y Sreineang, 46, biography owner.
ខេអអាយ០០៤៨ ២០០៦០៣០៤,ភូមិស្រែស្ដៅ ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ។ សម្ភាសដោយ ឡុង ដានី។ កំណត់ សម្គាល់ៈ ជួបជាមួយ អ៊ី ស្រីនាង អាយុ៤៦ឆ្នាំ ត្រូវជាម្ចាស់ ប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
អ៊ី សុផាន ហៅ ចាត ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវជាម្ចាស់ ប្រវត្ដិរូប។ សុផាន មានប្ដីឈ្មោះ រ៉ាវុធ មានកូន ប្រុសតែមួយ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិស្រែស្ដៅ
ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្ដក្រចេះ។ សុផាន ធ្លាប់រៀន សូត្របានត្រឹមថ្នាក់ទី៧ឪចាស់ឱ នៅសាលាអនុវិទ្យាល័យឆ្លូង។ សុផាន មានឪពុកឈ្មោះ យ៉េន ម្ដាយឈ្មោះ ទង ជិន មាន បងប្អូន៦នាក់ស្រី២ប្រុស៤។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម មានទាំងយន្ដហោះមកទម្លាក់គ្រាប់បែកថែមទៀត។ នៅឆ្នាំ១៩ ៧៣ មានកម្លាំងយុវជនយុវនារីខ្លះបានចូលធ្វើជា យោធាខែ្មរក្រហម ខ្លះទៅធ្វើជាកងចល័ត។ នៅឆ្នាំ១៩៧៣ សុផាន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងអង្គការចាត់តាំងឱ្យមើលថែទាំកេ្មងកុមារមានចំនួន ៥០ទៅ៦០នាក់ ដឹកនាំឱ្យកុមារទាំងនោះដើរកើបអាចម៌គោយក ទៅធ្វើជីដាក់ស្រែ និងមានតួនាទីបង្រៀនអក្សរ កេ្មងថែមទៀត។ នៅឆ្នាំ១៩៧៤ សុផាន ត្រូវបានអង្គការបញ្ជូនទៅសមរភូមិវាយ ជាមួយទាហានលន់ នល់ តាមផ្លូវព្រែកក្ដាម ព្រែកព្នៅ វាយសម្រុកចូលទីក្រុងភ្នំពេញតែម្ដង។ កាលនោះ សុផាន នៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ កម្លាំងចលនាខែ្មរក្រហម បានវាយចូលដល់ទី ក្រុងភ្នំពេញ ពេលនោះប្រាប់ឱ្យប្រជាជន ចាកចេញពីផ្ទះសំបែង តាមបញ្ជារបស់អង្គការ។ នៅពេលប្រជាជន ចេញអស់ កម្លាំងយោធាមួយចំនួនបានទៅការពារព្រំដែន ខ្លះបានទៅធ្វើស្រែនៅម្ដុំជាយៗក្រុងភ្នំពេញ។ សុផាន បានផ្លាស់មកនៅក្នុងកងពល៣១០វិញ ប្រធានកងពលឈ្មោះ អឿន។ អង្គការភាពរបស់ សុផាន អង្គ ការចាត់តាំងឱ្យចុះធ្វើស្រែ នៅម្ដុំកប់ស្រូវ បឹងសំយ៉ាបនិងតំបន់ជាយៗភ្នំពេញ។ នៅឆ្នាំ១៩៧៧ ប្រធានកងពល ឈ្មោះ អឿន អង្គការចាប់ខ្លួនដោយចោទថា ក្បាត់អង្គការចូលសេអ៊ីអាជាមួយ អាមេរិចកាំង។ នៅមានកម្មាភិ បាលយោធាមួយចំនួនក៏បាត់ខ្លួន ដែរ។ សុផាន ក្រោយពីចាប់ប្រធានកងពលបាត់ទៅ យោធាទាំង អស់នៅក្នុងកង ពល៣១០ សុទ្ធតែជាប់និន្នាការនយោបាយ។ នៅឆ្នាំ១៩៧៨ សុផាន ត្រូវអង្គការបញ្ជូនទៅសមរភូមិខាង ស្រុកសួងជាប់ព្រំដែនវៀតណាម ដើម្បីធ្វើសង្គ្រាម ហើយប្រធានកងពលសុទ្ធតែមកពីភូមិភាគនិរតី។ នៅឆ្នាំ ១៩៧៩ កម្លាំងខែ្មរក្រហម ត្រូវកម្លាំងកងទ័ពវាយសម្រុកចូលមក ធ្វើឱ្យកម្លាំងយោធាខែ្មរក្រហមស្លាប់និងរបួស រាបពាន់នាក់។ ពេលនោះ សុផាន បានរត់ចូលពៃ្រចម្ការកៅស៊ូ និងរត់បន្ដ រហូតទៅដល់ព្រំដែនថៃ ដល់ឆ្នាំ១៩ ៨០ បានត្រឡប់មកស្រុក កំណើតវិញ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
She knew Prey Sa prison. San was her cousin, was arrested.
គាត់ស្គាល់តែគុកពៃ្រស។ សន ជាប្អូនជីដូមួយជាមួយគាត់ ត្រូវ បានចាប់ខ្លួន។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”