PROMOTING ACCOUNTABILITY
Chakk Bun Theng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KRI0055
KRI0055
|
|
ឈ្មោះ :
|
ចក់ ប៊ុនថេង
|
|
Last Name :
|
Chakk
|
|
First Name :
|
Bun Theng
|
|
Other Name :
ឈ្មោះផ្សេង :
|
Set
សែត
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
|
I05298
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
កើតឆ្នាំ១៩៥៧។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
10030102, Kratie, Prek Prasabb, Chambakk, Chambakk
១០០៣០១០២, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំចំបក់ ភូ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KRI0055 20060223, Chambakk 2 village, Chambakk sub-district, Prek Prasabb district, Kratie province. Interviewed by Dy Khamboly. Notes: Interviewed with Chim Sokhan, 55, aunt.
ខេអអាយ០០៥៥ ២០០៦០២២៣, ភូមិចំបក់២ ឃុំចំបក់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ ឌី ខាំបូលី។ កំណត់សម្គាល់ៈ ជួបជាមួយ ជឹម សុខន អាយុ៥៥ឆ្នាំ ត្រូវជា ម្តាយមីង។
|
|
សេចក្ដីសង្ខេប :
|
ចក់ ប៊ុនថេង ហៅ សែត ភេទប្រុស កើតឆ្នាំ១៩៥៧ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ជឹម សុខន អាយុ៥៥ ឆ្នាំត្រូវជាម្ដាយមីង។ ថេង មានឪពុកឈ្មោះ ស៊ាង ហ៊ុន ម្ដាយឈ្មោះ ស៊ីម មានបងប្អូន៩នាក់ មានស្រុក កំណើតនៅភូមិចំបក់២ ឃុំចំបក់ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ ថេង ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៨ ឪចាស់ឱនៅ សាលាបឋមសិក្សាចំបក់។ ថេង ឈប់រៀនដោយសារកើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៤ ថេង បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមរយៈ ឈ្មោះ ម៉យ។ មុនដំបូងមិនទាន់ទៅសមរភូមិភ្លាមៗទេ កេ្មងៗជាច្រើនអង្គការចាត់តាំងឱ្យធ្វើការងារដូចជារែក អាចម៌គោ ដើរកើតស្លឹកឈើប្រមូលធ្វើជាជីយកទៅដាក់ក្នុងស្រែ ហើយកាលនោះមានការបង្រៀនកេ្មងៗឱ្យចេះ អក្សរខ្លះដែរ បង្រៀននៅក្រោមដើមឈើ បង្រៀននៅក្រោមផ្ទះ គ្មានតុកៅអីអង្គុយរៀនទេ។ បន្ទាប់មកទៀត ថេង អង្គការបញ្ជូន ឱ្យទៅធ្វើជាយោធាខែ្មរក្រហម មិនបានដឹងថា អង្គការបញ្ជូនទៅ សមរភូមិណាខ្លះទេ កាល នោះសង្គ្រាមច្បាំងគ្នាជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ក៏មិន ឃើញឈ្មោះ ថេង មកលេងស្រុកកំណើតវិញដែរ បាត់ដំណឹង រហូត។ នៅឆ្នាំ១៩៧៩ មានដំណឹងថា ថេង រត់ទៅព្រំដែនថៃ ខាងខេត្ដបៃ៉លិន តែមិនឃើញឈ្មោះ ថេង ត្រឡប់មកស្រុក កំណើតវិញសោះបាត់ដំណឹងរហូត មកដល់ពេលនេះ។ បើតាមប្រវត្ដិរូប ឈ្មោះ ប៊ុនថេង ហៅ សែត ជាយោធា នៅក្នុងកងពល៣១០ភ្នំពេញ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”