Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0057
KRI0057
ឈ្មោះ :
យក់ សុក្ខាន
Last Name :
Yakk
First Name :
Sokhan
Other Name :
ឈ្មោះផ្សេង :
Thann
ធន់
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I08179
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[ Born in the year of the Snake, born in 1952]
«កើតឆ្នាំម្ស៉ាញ់, កើតឆ្នាំ១៩៥២»
Home Village :
ភូមិកំណើត/ទីលំនៅ :
10030604, Kratie, Prek Prasap, Russey Keo, Svay Ch
១០០៣០៦០៤, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំឫស្សីកែវ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972???
១៩៧២???
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធា នៅក្នុងកងពល៣១០ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Van was a chief of soldier.
អឿន ជាប្រធានកងពល វន ជាប្រធានយោធា។
Associates :
អ្នកពាក់ព័ន្ធ :
He Knew Khieu Samphan, Hou Nim, Hou Yun, Kuy Thuon aka Thuch was a chief of zone, and Khim was a chi
គាត់ធ្លាប់ស្គាល់ ខៀវ សំផន, ហ៊ូ នឹម, ហ៊ូ យន់, កុយ ធួន ហៅធុច ជាគណៈភូមិភាគ, និងខឹម ជាគណៈស្រុកព្រែកប្រសប
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0057 20060301, Svay Chrum village, Russey keo sub-district, Prek Prasap district, Katie province. Interviewed by Chhay Naroeun. Notes:Interviewed with Yakk Sokhan aka Thann, 44, biography owner.
ខេអអាយ០០៥៧ ២០០៦០៣០១, ភូមិស្វាយជ្រុំ ឃុំឫស្សី កែវ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ ឆាយ ណារឿន។ កំណត់សម្គាល់ៈ ជួបជាមួយ យក់ សុក្ខាន ហៅ ធន់ អាយុ៤៤ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
យក់ សុក្ខាន ហៅ ធន់ ភេទប្រុស កើតឆ្នាំ១៩៥២ ជាម្ចាស់ ប្រវត្ដិរូប។ ធន់ មានប្រពន្ធឈ្មោះ វីរ៉ាយុ មាន កូនចំនួន៣នាក់ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិស្វាយជ្រំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ ធន់ មានឪពុកឈ្មោះ យក់ ឆាន ម្ដាយឈ្មោះ ស៊ន ហា មានបងប្អូន៩នាក់ស្រី៣ ប្រុស៦នាក់។ ធន់ ធ្លាប់បានរៀនសូត្រនៅសាលាបឋមសិក្សា ស្វាយជ្រំបានត្រឹមថ្នាក់ទី៨ឪចាស់ឱ ដល់ប្រលងឌីប្លូមជាប់ ឪពុកម្ដាយបញ្ជូនឱ្យទៅរៀនសូត្រនៅសាលាអនុវិទ្យាល័យឆ្លូង បានដល់ថ្នាក់ទី៤ឪចាស់ឱ ឈប់រៀនដោយសារកើត មានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ សាលារៀនត្រូវបិទទ្វារហើយសង្គ្រាមក៏ចាប់ កើតមានឡើង។ កាលនោះនៅ សាលាស្រុកឆ្លូងមានក្រុមចលនាខែ្មរ ក្រហមចូលមកហើយមានទាហានយួនយៀកកុងចូលមកទៀត។ ពេលនោះ បើមានមន្រ្ដីរាជការចង់ធ្វើការងារបន្ដទៀតទាល់តែ ធ្វើធ្វើការងារខាងខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧០ ធន់ បាន ត្រឡប់មកស្រុកកំណើតវិញជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ ធន់ បានស្ម័គ្រចិត្ដចូលបម្រើចល នាខែ្មរក្រហមតាមរយៈឈ្មោះ សាង។ ធន់ ជាអ្នកចេះដឹង អង្គការចាត់តាំងឱ្យចូលយុវកកនិងឱ្យបង្រៀនកេ្មងៗ នៅក្នុងឃុំអូរឫស្សី។ នៅក្នុងឆ្នាំ១៩៧៣ ធន់ ត្រូវបានអង្គការបញ្ជូនឱ្យ ទៅធ្វើជាយោធាខែ្មរក្រហមនៅក្នុង តំបន់៤២វិញ គណៈភូមិភាគឈ្មោះ ធុច។ ធន់ មានតួនាទីជាពេទ្យយោធា អង្គការបញ្ជូនទៅតាមសមរភូមិកាល នោះវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៤ ធន់ បានឆ្លងទនេ្លម្ដុំព្រែកក្ដាម វាយចូល តាមភ្នំបាសិត ចូលដល់ព្រែកព្នៅហើយវាយចូលទីក្រុងភ្នំពេញ ហើយទទួលជ័យជម្នះនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ នៅឆ្នាំ ១៩៧៥ ពេលរបបខែ្មរក្រហមចូលដល់ទីក្រុងភ្នំពេញ ធន់ ចូលបានត្រឹមទួលគោក កាលនោះនៅមានទាហាន លន់ នល់ គប់គ្រាប់បែកចេញពីលើផ្ទះថ្ម។ ពេលនោះប្រជាជនចាប់ផេ្ដីមចេញ បណ្ដើរៗហើយអត់មានពីណា ហ៊ាននៅទេ ព្រោះអង្គការបានដាក់ បទបញ្ជាឱ្យចេញទាំងអស់គ្នា ដោយប្រាប់ប្រជាជនថា មិនចាំបាច់យក របស់ របរទៅច្រើនទេ ព្រោះចេញតែរយៈពេល បីថៃ្ងអង្គការឱ្យចូលមកវិញ តាមពិតទៅរហូតគ្មានវិលវិញ។ ធន់ ត្រូវ អង្គការបញ្ជូនចេញមកក្រៅទីក្រុងវិញ មកនៅម្ដុំគីរីអណែ្ដត មកធ្វើស្រែចម្ការ លើកទំនប់ជីកប្រឡាយនៅខាង ខេត្ដកំពង់ធំ។ ធន់ ផ្លាស់មកខាងខេត្ដកំពង់ធំ តែមានតួនាទីធ្វើពេទ្យចាំព្យបាលជំងឺ ដូចជាមានជំងឺគ្រុនចាញ់ គ្រុន ផ្ដាស់សាយ រាគ ជាដើម។ នៅឆ្នាំ១៩៧៦ អង្គការបញ្ជូនមកភ្នំពេញវិញ ឱ្យមកចុះ ធ្វើស្រែនៅម្ដុំកប់ស្រូវលើក ទំនប់ជីកប្រឡាយ នៅក្នុងកង ពល៣១០ ប្រធានកងពលឈ្មោះ អឿន។ នៅឆ្នាំ១៩៧៧៧៨ មានកម្មាភិ បាលមួយចំនួននៅក្នុងកងពល៣១០ ត្រូវអង្គការ ចាប់ខ្លនអស់ភាគច្រើនហើយបានកម្មាភិបាលភូមិភាគនិរតីមក គ្រប់គ្រងលើកម្លាំងកងពល៣១០វិញ។ នៅក្នុងឆ្នាំ១៩៧៨ អង្គការបានចាត់តាំងឱ្យឈ្មោះ ធន់ និងយោធា នៅក្នុងកង ពល៣១០រាប់ពាន់នាក់មកធ្វើការងារលុតដំនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។ នៅក្នុងព្រលានយន្ដ កំពង់ឆ្នាំង មានគ្រៀងចក្ររបស់ប្រទេសចិនជាច្រើនគ្រៀងនិងមានជនជាតិចិនរាប់រយនាក់ ជាអ្នកបចេ្ចកទេស ជំនាញខាងធ្វើព្រលាន។ នៅជាងពាក់កណ្ដាលឆ្នាំ១៩៧៨ អង្គការបានជ្រើសរើសយក យោធានៅក្នុងព្រលាន យន្ដហោះខេត្ដកំពង់ឆ្នាំង មួយចំនួនធំឱ្យមក ធ្វើការតស៊ូប្រឆាំងជាមួយកងទ័ពវៀតណាម កំពង់តែធ្វើសង្គ្រាមសកម្មភាពវាយចូលឈ្លានពានតាមព្រំដែនខាងស្រុកសួង ខេត្ដកំពង់ចាម។ ធន់ បានទៅដល់ព្រំដែនខាងត្រពាំងព្រីង ត្រពាំងផ្លុងវាយជាមួយកងទ័ពយួនហើយត្រូវរបួស អង្គការបញ្ជូនមកសមរភូមិក្រោយវិញ ដេកសម្រាកព្យា បាលនៅ ត្រឹមពៃ្រទទឹង។ នៅឆ្នាំ១៩៧៩ ពេលជាសះស្បើយកងទ័ពវៀត ណាមវាយចូលមកដល់បានត្រឡប់មក ស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Sai was a chief of battalion of economy was killied.
សៃ ជាប្រធានវរៈសេនាតូច ខាង សេដ្ឋកិច្ច ត្រូវបានសម្លាប់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា