Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0061
Name :
ឈ្មោះ :
លន់ លាងហន
Last Name :
នាមត្រកូល :
Lonn
First Name :
នាមខ្លួន :
Leang Han
Other Name :
ឈ្មោះផ្សេង :
Seang
ស៊ាង
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I05511
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[ Born in the year of the Dog]
«កើតឆ្នាំច»
Home Village :
ភូមិកំណើត/ទីលំនៅ :
100308?? Kratie, Prek Prasap, Tamao, Tamao Leu
១០០៣០៨?? ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំតាម៉ៅ ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Was volunted to join the revolution
ស្ម័គ្រចិត្ដចូលបដិវត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ
Superiors :
ថ្នាក់លើ :
Tuon was a chief of commercial Zone. Ta Oeun was a chief of Zone. Ta Rith and Ta Hong were chief of
ធួន ជាប្រធានពាណិជ្ជកម្មភូមិភាគ។ តាអឿន ជាប្រធានភូមិ ភាគ។ តារិទ្ធ និង តាហុង ជាប្រធានពាណិជ្ជកម្មក្នុងប្
Associates :
អ្នកពាក់ព័ន្ធ :
She knew Pol Pot was a chief of party, Khieu Samphan was a chief of state and Nuon Chea was a policy
គាត់ធ្លាប់ស្គាល់ ប៉ុល ពត ជាប្រធានបក្ស, ខៀវ សំផន ជា ប្រធានរដ្ឋ, នួន ជា ជាអ្នកបង្រៀននយោបាយ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0061 20060221, Tamao Leu village, Tamao sub-district, Prek Prasap district, Kratie province. Interviewed by Long Dany. Notes: Interviewed with Lonn Leang Han, 48, biography owner.
ខេអអាយ០០៦១ ២០០៦០២២១, ភូមិតាម៉ៅលើ ឃុំតាម៉ៅ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ លន់ លាងហន អាយុ៤៨ឆ្នាំ ត្រូវ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
លន់ លាងហន ហៅ ស៊ាង ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ លាងហន មានប្ដីឈ្មោះ ធួន មានកូន ចំនួន៥នាក់ស្រី១ប្រុស៤ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិតាម៉ៅលើ ឃុំតាម៉ៅ ស្រុកព្រែក ប្រសប់ ខេត្ដក្រចេះ។ លាងហន មានឪពុកឈ្មោះ សេង ម្ដាយឈ្មោះ ហៀង មានបងប្អូន១១នាក់ស្រី៥ ប្រុស៦។ លាងហន ធ្លាប់រៀនសូត្រ បានត្រឹមថ្នាក់ទី៩ឪចាស់ឱ នៅសាលាបឋមសិក្សាកោះតាស៊ុយ ឈប់រៀន ដោយសារប្រទេសជាតិកើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ១៩៧០។ ពេលឈប់រៀនបានមក ជួយ ធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៤ អង្គការបាន កោះហៅកម្លាំងយុវជនយុវនារីចាប់ពីអាយុ១៥ឆ្នាំឡើង ទៅឱ្យមកប្រជុំនៅក្នុងសាលាមួយ ពេលនោះអង្គការបាននិយាយ អប់រំបំពាក់បំប៉នគោលនយោធាឱ្យយើងស្ម័គ្រ ចិត្ដបម្រើបដិវត្ដ ដើម្បីរំដោះជាតិ ឱ្យយើងលះបង់ឪពុកម្ដាយ កុំឱ្យយើងមានគំនិត សួនតួ។ ពេលនោះមានយោធា ស៊ង សួរថា មានអ្នកស្ម័គ្រចិត្ដទេ? មានម្នាក់ឈ្មោះ ម៉េត បានឡើងស្ម័គ្រចិត្ដ ហើយបន្ដសួរទៀត មានអ្នក ស្ម័គ្រចិត្ដទៀតទេ? ពេលនោះមើលទៅស្ងាត់ជ្រាបអត់ មានពីណាឡើងស្ម័គ្រចិត្ដបន្ដ ពេលនោះយោធាម្នាក់ ស្រែកថា ឪបើយើងមិនស្ម័គ្រចិត្ដក៏ត្រូវតែទៅដែរឱ។ ពេលនោះរំសាយ ការប្រជុំឱ្យត្រឡប់មកផ្ទះវិញ ហើយ មានយុវជនយុវនារីនាំគ្នាចូល បម្រើចលនាខែ្មរក្រហមទាំងមិនមានការពេញចិត្ដ បើយើងមិនទៅ ក៏នៅផ្ទះមិនស្រួល ដែរ។ នៅឆ្នាំ១៩៧៤ លាងហន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងអង្គការបញ្ជូនឱ្យ ទៅធ្វើ ស្រែនៅអូរប្រហូតនៅក្នុងតំបន់៥០៥ មានកម្លាំង យុវជនយុវនារីប្រហែលជា៤០០នាក់ តែអង្គការប្រជុំហាម ដាច់ខាតមិនឱ្យទាក់ទងគ្នាទេ។ នៅក្នុងឆ្នាំ១៩៧៤ ហ្នឹង អង្គការបានយកឡានធំៗចំនួនពីរគ្រៀងមានបុរសមាន នារីឱ្យទៅធ្វើជាយោធាខែ្មរក្រហម ឱ្យហាត់រៀនបាញ់ កាំភ្លើងលូនក្រាប់ក្នុងរយៈពេលខ្លី អង្គការបញ្ជូនទៅសមរភូមិ វាយជាមួយទាហានលន់ នល់។ លាងហន បានចូលសមរភូមិវាយ ជាមួយទាហានលន់ នល់ នៅម្ដុំពៃ្រឈ ម្ដុំ ផ្អាវ តែពេលនោះ លាងហន មានជំងឺដេកសម្រាកព្យាបាលជំងឺនៅត្រឹមផ្អាវមិនបានវាយចូលដល់ទីក្រុងភ្នំពេញ ទេ។ មួយអាទិត្យក្រោយ មកបានអង្គការយកឡានមកដាក់ទៅទីក្រុងភ្នំពេញ ពេលនោះ ប្រជាជនចេញអស់ហើយ ទីក្រុងស្ងាត់ឈឹងមិនសូវមាន មនុស្សដើរទេ ឃើញតែកម្លាំងយោធាខែ្មរក្រហម។ លាងហន នៅក្នុងកងពល ៣១០ប្រធានកងពលឈ្មោះ តា អឿន។ លាងហន ក្រោយពីសង្គ្រាមចប់ អង្គការបញ្ជូនឱ្យទៅធ្វើស្រែនៅម្ដុំ អន្លង់ក្ងាន ម្ដុំបឹងសំយ៉ាប។ នៅឆ្នាំ១៩៧៦ លាងហន បានធ្វើការងារនៅ ក្នុងក្រសួងពាណិជ្ជកម្មវិញ មុនដំបូង មានឈ្មោះ ឈឿន ជាប្រធានពាណិជ្ជកម្ម ពេលចាប់ខ្លួនឈ្មោះ ឈឿន ទៅបាត់បានមានឈ្មោះ តារិទ្ធ ចូល មកគ្រប់គ្រងនៅក្នុង ក្រសួងពាណិជ្ជកម្មក្នុងប្រទេសក្រៅប្រទេស។ នៅឆ្នាំ១៩៧៧ កម្មាភិបាលជាន់ខ្ពស់មួយចំនួន ត្រូវបានចាប់ខ្លួនដូចជាឈ្មោះ អឿន ឈ្មោះ កុយ ធួន ជាដើម។ នៅក្នុងសម័យខែ្មរក្រហម លាងហន ធ្លាប់ ស្គាល់លោក នួន ជា លោកខៀវ សំផន លោកប៉ុល ពត ដោយសារបានទៅប្រជុំនៅស្ដាតអូឡាំពិចនិងមាន សិល្បៈសមែ្ដងឱ្យមើលទៀត។ នៅឆ្នាំ១៩៧៩ លាងហន បានរត់ជាមួយកម្មាភិបាលខែ្មរក្រហម ទៅដល់ខេត្ដ បាត់ដំបង ចេញពីបាត់ដំបងទៅដល់ព្រំដែនថៃ ទំរាំទៅដល់ឆ្លងកាត់ ឧបស័គ្គជាច្រើន ឃើញតែមនុស្សស្លាប់តាម ផ្លូវជាហូរហែរ។ លាងហន បានទៅរស់នៅក្នុងជំរំស្រះកែវ ហើយបាន ជួបរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មឈ្មោះ តារិទ្ធ និងប្រពន្ធកូនគាត់ រួមទាំងកម្មាភិបាលជាន់ខ្ពស់មួយចំនួនទៀត។ នៅឆ្នាំ១៩៨៩ លាងហន បានចុះមក រស់នៅស្រុកម៉ាឡៃវិញ។ នៅឆ្នាំ១៩៩២ បានធ្វើមាតុភូមិនិវត្ដន៍មករស់នៅស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សជាច្រើនយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា