PROMOTING ACCOUNTABILITY
Phatt Sim
| Personal Info | |||||
| ID: | KRI0062 | ||||
|
Name
ឈ្មោះ
|
Phatt Sim Sam Ul
ផាត់ សឹម សំអុល
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
CBIO ID |
I00971 |
||||
Source Interview |
KRI0062 20060220, Kampong Kor village, Kampong Kor sub-district, Prek Prasap district, Kratie province. Interviewed by Chhay Naroeun. Notes: Interviewed with Phatt Sam Ul, 49, biography owner. He was in grade 9 at Kampong Kor school. He was a soldier in region troops, unit 315 at battlefield Kampong Thom. Now he lives with his wife, Nam Limhieng. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេអអាយ០០៦២ ២០០៦០២២០, ភូមិកំពង់គរ ឃុំកំពង់គរ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយឆាយ ណារឿន។ កំណត់សម្គាល់ៈ ជួបជាមួយ ផាត់ សំអុល អាយុ៤៩ឆ្នាំ ត្រូវ ជាម្ចាស់ប្រវត្តិរូប។ គាត់រៀនថ្នាក់ទី៩ នៅសាលាវត្តកំពង់គរ។ គាត់ធ្វើយោធានៅទ័ពតំបន់ អង្គភាព៣១៥ នៅសមរភូមិកំពង់ ធំ។ សព្វថៃ្ង គាត់រស់នៅជាមួយគ្រួសាររបស់គាត់ឈ្មោះ ណម លឹមហៀង។
|
||||
|
Date of Birth
|
[ Born in the year of the Dog]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«កើតឆ្នាំច»
|
||||
|
Home Village
|
10030303, Kratie, Prek Prasap, Kampong Kor, Kampon
|
||||
|
ទីកន្លែងកំណើត
|
១០០៣០៣០៣, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំកំពង់គរ
|
||||
|
Join KR
|
1973????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៣????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
យោធា
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២» ភ្នំពេញ។
|
||||
|
Superior
|
Ta Say was a chief of battalion. Sun Sen was a chief of general staff. Doeun was a chief of regiment
|
||||
|
អ្នកដឹកនាំ
|
តាសយ ជាប្រធានវរសេនាតូច។ ស៊ុន សេន ជាប្រធានសេនា ធិការ។ ឌឿន ជាប្រធាវរៈ។ អឿន ជាប្រធានកងពល។
|
||||
|
Associates
|
Phat, Lounh, Kry, Khmao, Sam at were joined the revolution with Sim.
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
ផាត, ឡូញ, គ្រី, ខ្មៅ, សំអាត ជាអ្នកចូលបដិវត្ដជាមួយសឹម។
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ផាត់ លឹម ហៅ សំអុល ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវជាម្ចាស់ ប្រវត្ដិរូប។ សំអុល មានប្រពន្ធឈ្មោះ លឹមហៀង មានកូនចំនួន ៨នាក់ប្រុស៥ស្រី៣ សព្វថៃ្ងប្រកកមុខរបរធ្វើស្រែចម្ការ សេ់នៅភូមិកំពង់គរ ឃុំកំពង់ គរ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ សំអុល មានឪពុកឈ្មោះ ផាត់ ស៊ីម ម្ដាយឈ្មោះ ឃាម អ៊ន មានបង ប្អូន១១នាក់ស្រី៤ប្រុស៧។ សំអុល ធ្លាប់រៀនសូត្រនៅ សាលាបឋមសិក្សាកំពង់គរត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់ រៀនដោយសារប្រទេសជាតិកើតមានសង្គ្រាម ត្រឡប់មកផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧១ ក្រុមចលនាខែ្មរក្រហម ចូលមកគ្រប់គ្រងក្នុងភូមិតែម្ដង សង្គ្រាមកើតឡើងវាយជាមួយទាហានលោកលន់ នល់។ នៅឆ្នាំ១៩៧៣ សំអុល បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម តាមរយៈបងប្រុសបង្កើតឈ្មោះ ផាត់ សំអាត ពេលចូល ដំបូងធ្វើជាយោធាតំបន់ នៅខាងខេត្ដកំពង់ធំ។ សំអុល បានហាត់រៀនក្បួនយោធាចប់ អង្គការបញ្ជូនឱ្យទៅសមរភូមិមុខ វាយជាមួយទាហានលន់ នល់ កាលនោះស្គាល់តែប្រធានវរ សេនាធំម្នាក់ឈ្មោះ តាសយ។ ចាប់វាយជាមួយទាហានលន់ នល់ ដំបូងនៅម្ដុំក្ដីដូង វាយជាលក្ខណៈសង្គ្រាមឈ្លបមិនទាន់វាយ សម្រុកពេញទំហឹងទេ។ នៅឆ្នាំ១៩៧៤ កម្លាំងខែ្មរ ក្រហមចាប់ផេ្ដីមវាយដណ្ដើមបន្ទាយទាហានលន់ នល់ ជា បណ្ដើរៗហើយ តែវាយដណ្ដើមបន្ទាយមានគ្រោះថ្នាក់ស្លាប់ យោធាខែ្មរក្រហមច្រើន តែកម្លាំងខែ្មរក្រហមអត់ មានភ័យខ្លាចទេ ដូចជាមានទឹកចិត្ដក្លាយ ទោះបីគ្មានប្រាក់ខែមួយរៀល ខាងទាហានលន់ នល់ មានប្រាក់ខែ ចាយលុយពេញៗដៃ។ អង្គភាព សំអុល ចេះតែវាយរំកិលតាមផ្លូវជាតិលេខ៥ជាបន្ដ បន្ទាប់រហូតបានទទួលជ័យ ជម្នះនៅឆ្នាំ១៩៧៥។ នៅថៃ្លទី១៧មេសា ឆ្នាំ១៩៧៥ សំអុល បានវាយចូលដល់ម្ដុំផ្សារថ្មី ពេលនោះវងេ្វង គ្នា ព្រោះមិនស្គាល់ភ្នំពេញពីមុនមកផង ហើយកម្លាំងយោធាខែ្មរក្រហមចេញមកគ្រប់តំបន់មិនថា ខាងណាខាង ណីមិនទាន់ស្គាល់គ្នាផង។ ពេលនោះឃើញប្រជាជននាំគ្នាចេញពីទីក្រុងជាបន្ដបន្ទាប់។ នៅពេលប្រជាជនចេញ អស់បានស្វែងមកជួបអង្គភាពវិញ នៅម្ដុំវត្ដភ្នំ។ នៅពេលនោះបានដឹងថា នៅក្នុងកងពល៣១០ ប្រធានកង ពលឈ្មោះ អឿន។ នៅពេលរបបខែ្មរក្រហម ឡើងកាន់អំណាច អង្គការបានបញ្ជូនយោធាមួយចំនួនធំឱ្យចុះធ្វើ ស្រែនៅម្ដុំបឹងសំយ៉ាបនិងតំបន់ជាយៗក្រុង។ នៅឆ្នាំ១៩៧៧ ប្រធានកងពលឈ្មោះ អឿន និងកម្មាភិបាល មួយចំនួនទៀត អង្គការចាប់ខ្លួនយកទៅបាត់អស់។ ពេលនោះយោធានៅក្នុងកងពល៣១០ទាំងអស់សុទ្ធតែជាប់ និន្នាការក្បត់។ សំអុល អង្គការបញ្ជូនទៅលុតដំធ្វើព្រលាន យន្ដហោះខេត្ដកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧៨ ដោយ ប្រទេសយើងធ្លាក់ចូលទៅក្នុងសង្គ្រាមជាមួយប្រទេស
វៀតណាមម្ដងទៀត ដូចនេះយោធាមួយចំនួនកំពង់ធ្វើការ ងារនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង អង្គការចុះជ្រើសរើសឱ្យទៅសមរភូមិខាងស្រុកសួង ខេត្ដកំពង់ចាម។ សំអុល បានចូលសមរភូមិវាយជា មួយកងទ័ពវៀតណាម ជាមួយយោធាខែ្មរក្រហមជា ច្រើនកងពលផេ្សងទៀត តែនៅតែមិនឈ្នះកម្លាំងកងទ័ពវៀតណាម កម្លាំងយោធាខែ្មរក្រហមបាក់ទ័ពរត់ស្លាប់និងរបួសរាប់ពាន់នាក់។ នៅឆ្នាំ១៩៧៩ ផាត់ លឹម ហៅ សំអុល បានរត់ត្រឡប់មកស្រុកកំណើតវិញ។
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”