Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0068
KRI0068
ឈ្មោះ :
ជាប បារ៉ូ
Last Name :
Cheap
First Name :
Parau
Other Name :
ឈ្មោះផ្សេង :
Pen
ប៉ែន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I10042
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[ Born in the year of the Sheep]
«កើតឆ្នាំមមែ» ជំនាន់ខែ្មរក្រហមអាយុ៣៥ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
10030806, Kratie, Prek Prasap, Tamao, Tamao Kandal
១០០៣០៨០៦, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំតាម៉ៅ ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972???
១៩៧២???
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0068 20060221, Tamao Kandal village, Tamao sub-district, Prek Prasap district, Kratie province. Interviewed by Ra Chhayrann. Notes: Interviewed with Cheap Nhoem, 70, older brother.
ខេអអាយ០០៦៨ ២០០៦០២២១, ភូមិតាម៉ៅកណ្តាល ឃុំ តាម៉ៅ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ រ៉ា ឆៃ រ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ ជាប ញឹម អាយុ៧០ឆ្នាំ ត្រូវជាបងប្រុស។
សេចក្ដីសង្ខេប :
ជាប បារ៉ូ ហៅ ប៉ែន ភេទប្រុស អាយុ៣៥ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ជាប ញឹម អាយុ៧០ឆ្នាំត្រូវ ជាបងប្រុស។ ប៉ែន មានឪពុកឈ្មោះ ជាប ញឹប ម្ដាយឈ្មោះ ជួរ ជែត មានបងប្អូន៥នាក់ស្រី២ប្រុស៣ មានស្រុកកំណើតនៅភូមិតាម៉ៅកណ្ដាល ឃុំតាម៉ៅ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ ប៉ែន ធ្លាប់រៀនសូត្រនៅ សាលាអនុវិទ្យាល័យតាម៉ៅបាន ត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ បន្ទាប់មក ទៀត ប៉ែន បានឱ្យឪពុកម្ដាយចូលស្ដីដណ្ដឹងប្រពន្ធឈ្មោះ ឃុត ផន ប្រកបមុខរបរធ្វើស្រែចម្ការ រហូតបានកូន ចំនួន៤នាក់។ នៅឆ្នាំ១៩៧០ ពេលកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧១ មានទាហាន យួនយៀកកុងចូលមកបង្ហាតលបង្រៀនក្បួនយុទ្ធសាស្រ្ដយោធាខែ្មរក្រហម ដើម្បីធ្វើ ការប្រឆាំងជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧២ មានយន្ដហោះខាងទាហានលន់ នល់ មកទម្លាក់គ្រាប់ បែកនៅតំបន់៥០៥នេះជាច្រើនកនែ្លង មានរណ្ដៅអាបេ រាប់មិនអស់ កាលនោះខាងទាហានលន់ នល់ ក៏មាន ទាហានយួន ធីវគីចូលរួមដែរ។ នៅឆ្នាំ១៩៧២ ប៉ែន បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម មុនដំបូងធ្វើជា ប្រធានភូមិតាម៉ៅ ដឹកនាំប្រជាជនធ្វើស្រែចម្ការ កាលនោះមិនទាន់ហូបបាយរួមទេ។ នៅឆ្នាំ១៩៧៣ ប៉ែន បានផ្លាស់ទៅធ្វើការងារនៅខាងសាលា ស្រុកនៅក្នុងក្រសួងពាណិជ្ជកម្មទាក់ទងជាមួយយួន ពេល ត្រឡប់មកវិញ អង្គការបញ្ជូនឱ្យទៅធ្វើជាយោធាវិញ ឡើងសមរភូមិវាយជាមួយទាហានលន់ នល់។ កាលនោះ គណៈស្រុកមុន ដំបូងមានឈ្មោះ ខឹម ឈ្មោះ ចែត។ នៅឆ្នាំ១៩៧៣ ប៉ែន ឡើងសមរភូមិវាយនៅខាងខេត្ដកំពង់ចាម មិន ដែលបាន មកលេងប្រពន្ធកូនទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច បានឃើញឈ្មោះ ប៉ែន មកលេងស្រុក កំណើតជួបប្រពន្ធកូននៅភូមិសោប មានឡានជិះនិងមានអង្គ រក្ស៥នាក់។ ប៉ែន បាន និយាយប្រាប់ថា រាល់ថៃ្ងនៅក្នុងកង ពល៤៥០ ភ្នំពេញ ស្នាក់នៅម្ដុំច្រាំងចំរេះ។ ប៉ែន មិនបានដេក សម្រាក មួយយប់អីទេ មកយកប្រពន្ធកូនឡើងឡានទៅ ភ្នំពេញវិញតែម្ដង។ នៅក្នុងសម័យខែ្មរក្រហមឆ្នាំ១៩៧៧៧៨ កម្មាភិបាលខែ្មរក្រហមរាប់រយពាន់នាក់ ត្រូវអង្គការចាប់ខ្លួនតាំង ពីប្រធានសង្កាត់រហូតគណៈភូមិភាគទាំងអស់ ដោយចោទថា បានចូលជាសេអ៊ីអា អាមេរិកកាំង។ ប៉ែន និងប្រពន្ធកូនបាន ចាកចេញពីស្រុកកំណើតវិញ តាំង ពីឆ្នាំ១៩៧៥ ថាមកធ្វើការងារនៅភ្នំពេញ បាត់រហូតមកដល់ពេលនេះមិនឃើញ ត្រឡប់មកស្រុកកំណើតវិញ សោះ។ បើតាមប្រវត្ដិរូបឈ្មោះ ជាប បារ៉ូ ហៅ ប៉ែន ជាយោធាមានតួនាទីជាប្រធានវរសេនាតូច អង្គការ ចាប់ខ្លួននៅឆ្នាំ១៩៧៧ យកមកដាក់នៅមន្ទីរស២១ ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា