Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0066
KRI0066
ឈ្មោះ :
អ៊ុល សាយ
Last Name :
Ul
First Name :
Say
Other Name :
ឈ្មោះផ្សេង :
Riem
រៀម
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 57]
«បច្ចុប្បន្ន អាយុ ៥៧ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
10030203, Kratie, Prek Prasap, Chroy Banteay, Keng
១០០៣០២០៣, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំជ្រោយបន្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
ក្រសួងសង្គមកិច្ច ខេត្ដកំពង់ធំ។
តំបន់ DK 75-79 :
ភូមិភាគឧត្ដរ«៣០៣» ខេត្ដកំពង់ធំ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យ
Superiors :
ថ្នាក់លើ :
Puth was a chief of medical staff and policy. Thuch was a chief of zone 304. Chan was a chief of reg
ពុធ ជាប្រធានពេទ្យ និងនយោបាយ។ ធុច ជាប្រធានភូមិភាគ ៣០៤។ ចន ជាប្រធានតំបន់៤៣។ សេន ជាប្រធានមន្ទីរ សន្ដិសុ
Associates :
អ្នកពាក់ព័ន្ធ :
Sou, Eng, Vy were selected to medical staff with her. Khim Phoeun and Ka were a old chief of distric
ស៊ូ អេង និងវី ជាអ្នកត្រូវបានជ្រើសរើសធ្វើពេទ្យជាមួយគាត់។ ខឹម ភឿន និង កា ជាគណៈស្រុកចាស់។ ចាន់ថន ជាគណៈស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0066 20060210, Keng village, Chroy Banteay sub-district, Prek Prasap district, Kratie province. Interviewed by Long Dany. Notes: Interviewed with Say, 57, non biography.
ខេអអាយ០០៦៦ ២០០៦០២១០, ភូមិកែង ឃុំជ្រោយ បន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ សាយ អាយុ៥៧ឆ្នាំ ក្រៅ ប្រវត្តិរូប។
សេចក្ដីសង្ខេប :
អ៊ុល សាយ ហៅ រៀម ភេទស្រី អាយុ៥៧ឆ្នាំ ក្រៅប្រវត្ដិរូប។ សាយ មានប្ដីឈ្មោះ សារីម មានកូនចំនួន ៧នាក់ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ សាយ ធ្លាប់រៀនសូត្រ បានត្រឹមថ្នាក់ទី៨ឪចាស់ឱ នៅសាលាបឋមសិក្សាកែង កាលនោះមិនទាន់បានប្រលង ឌីប្លូមទេ ទទួលប្រទេសជាតិកើត មានរដ្ឋប្រហារនៅឆ្នាំ១៩៧០ ឈប់រៀនមកផ្ទះវិញជួយធ្វើស្រែ ចម្ការឪពុក ម្ដាយ។ នៅឆ្នាំ១៩៧០ សាយ បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម ដោយចង់ធ្វើជាពេទ្យ ពេលនោះ អង្គការបានចាត់តាំងឱ្យរៀនសូត្រមុខវិជ្ជាពេទ្យនៅក្នុងពៃ្រនិង ជួយព្យាបាលប្រជាជននិងយោធាខែ្មរក្រហម ឈ្មោះ ច្រកបង្កាងនៅក្នុងស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ នៅឆ្នាំ១៩៧២ អង្គការបានបញ្ជូនឱ្យទៅធ្វើពេទ្យនៅ តំបន់៤២ ភូមិភាគ៣០៣ កាលនោះប្រធានភូមិភាគឈ្មោះ កែ ពក និងឈ្មោះ ធុច។ សាយ បានធ្វើពេទ្យ ជួយព្យាបាលកម្មាភិបាលខែ្មរក្រហមនិងយោធា ខែ្មរក្រហម បន្ដធ្វើការប្រយុទ្ធជាមួយទាហានលន់ នល់។ នៅក្នុង ឆ្នាំ១៩៧២ ហ្នឹងដែរ មានឈ្មោះ អេង ម៉ាក់ ហៅ វែង ជាកម្មាភិបាលខែ្មរក្រហមនៅក្នុងក្រុមឈ្មោះ ធុច និង កែ ពក មកសេ្មីសុំរៀបការ ពេលនោះ សាយ បានប្រកែកដាច់ខាតមិន ព្រមយកដោយសារឈ្មោះ ម៉ាក មានវ័យជាង៤០ឆ្នាំ ហើយសាយ មានអាយុត្រឹមតែ២៣ឆ្នាំ ពេលនោះប្រកែកមិនបានដោយសារ ប្រធានភូមិ ភាគឈ្មោះ ធុច និង កែ ពក បង្ខំ ថា អង្គការជាអ្នកទទួល ខុសត្រូវ។ ពេលនោះ សាយ សុខចិត្ដយកឈ្មោះ ម៉ាក ហៅ វែង ធ្វើជាប្ដី។ ម៉ាក់ មានតួនាទីជាគណៈធម្មការតំបន់ដើរឃោសនា ឱ្យលោក សង្ឃព្រមសឹកមកចូល រួមធ្វើចលនាខែ្មរក្រហម ដើម្បីប្រឆាំងជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើង កាន់អំណាច ប្ដីឈ្មោះ ម៉ាក អង្គការ
បញ្ជូនឱ្យទៅធ្វើការងារនៅខេត្ដសៀមរាប ហើយសាយ អង្គការបញ្ជូនឱ្យធ្វើ ការងារពេទ្យ នៅខេត្ដកំពង់ធំវិញ។ នៅឆ្នាំ១៩៧៧ មានរឿងរ៉ាវជាច្រើនកើតឡើងនៅក្នុងរបប ខែ្មរក្រហម ដោយសារកម្មាភិបាលខែ្មរក្រហមគ្នាឯងចាប់គ្នា សម្លាប់ជា បន្ដបន្ទាប់។ នៅក្នុងឆ្នាំ១៩៧៧ មានដំណឹងថា ធុច អង្គការចាប់ខ្លួន ហើយអង្គការធ្វើការស្រាវជ្រាវចាប់ជាបន្ដបន្ទាប់ រហូតដល់ចាប់ខ្លួនប្ដីគាត់ឈ្មោះ ម៉ាក ហៅ វែង យកទៅបាត់ រហូតដល់ពេលនេះ។ ក្រោយពីចាប់បីទៅបាត់ សាយ បានរស់នៅជាមួយកូនចំនួនបីនាក់ អង្គ ការធ្វើការតាមដានរហូត និងយកទៅលុតដំឱ្យធ្វើស្រែ លើកទំនប់ជីកប្រឡាយ ទោះបីឈឺ បន្ដិចបន្ដួចក៏មិនហ៊ាន ឈប់ដែរ។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហម ដួលរំ សាយ បានត្រឡប់មករស់នៅស្រុក កំណើតវិញ ហើយបានរៀបការប្ដីថ្មីមួយទៀត។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Ta Yim was a deputy chief of cooperative told her that Roeum and Khom with his famaly were killed.
តាយឹម ជាអនុប្រធានសហករណ៍ បានលួចប្រាប់គាត់ថា រឿម និង ខុម និងគ្រួសារ ត្រូវបាន យកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា