Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0067
KRI0067
ឈ្មោះ :
ស៊ូ សុខធួន
Last Name :
Sou
First Name :
Sokh Tuon
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K00549
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៦ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
100504?? Kratie, Snuol, Snuol, Thpong Kroeu
១០០៥០៤?? ខេត្ដក្រចេះ ស្រុកស្នួល ឃុំស្នួល ភូមិថ្ពងក
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0067 20060208, Thpong Kroeu village, Snuol sub-district, Snuol district, Kratie province. Interviewed by Chy Terith, Pheng Pongrasy and Suo Bunsou. Notes: Interviewed with Sou Kannya, 57, older sister. She said that Tuon studied in Hun Sen secondary school. He was a member of office D-5. He was arrested on 6 pm, March 28,1978 at office in Kratie province. Since then he disappeared.
ខេអអាយ០០៦៧ ២០០៦០២០៨, ភូមិថ្ពងក្រៅ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ សម្ភាសដោយ ជី ទេរិទ្ធ, ផេង ពង្ស រ៉ាស៊ី និង សួ ប៊ុនស៊ូ។ កំណត់សម្គាល់ៈ ជួបជាមួយ ស៊ូ កាន់ យ៉ា អាយុ៥៧ឆ្នាំ ត្រូវជាបងស្រី។
សេចក្ដីសង្ខេប :
ស៊ូ សុកធួន ភេទប្រុស អាយុ២៦ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ស៊ូ កាន់យ៉ា អាយុ៥៦ឆ្នាំ ត្រូវជាបង ស្រី។ ធួន មានឪពុកឈ្មោះ ស៊ូ ជេន ម្ដាយឈ្មោះ ឌុច សាវិន មានបងប្អូន៥នាក់ មានស្រុក កំណើតនៅភូមិ ថ្ពងក្រៅ ឃុំស្នួល ស្រុកស្នួល ខេត្ដក្រចេះ។ ធួន ធ្លាប់រៀនសូត្រនៅសាលាអនុវិទ្យាល័យក្រចេះត្រឹមថ្នាក់ទី៨ ឪចាស់ឱ កាលនោះមិនទាន់ប្រឡងឌីប្លូមផង ប្រទេសជាតិកើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ១៩៧០ ប្រទេស ចាប់កើតមានសង្គ្រាម។ នៅឆ្នាំ១៩៧០ ឃើញមានទាហានយួន យៀកកុងចូលមកនៅក្នុងភូមិជាមួយ ក្រុមចលនាខែ្មរក្រហម។ នៅឆ្នាំ១៩៧១ មានយន្ដហោះខាងទាហានលន់ នល់ បានមកទម្លាក់គ្រាប់បែកនៅតាម ពៃ្រនិងជិតៗក្បែរភូមិ។ នៅឆ្នាំ១៩៧១ ធួន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមការអំពាវនាវ របស់សមេ្ដចសីហនុ ឱ្យកូនចៅចូលពៃ្រ ម៉ាគីដើម្បីរំដោះជាតិ។ នៅក្នុងគ្រួសារមានបងប្អូនតែ៥នាក់ បានស្ម័គ្រ ចិត្ដចូលពៃ្រម៉ាគីចំនួនបីនាក់។ ធួន មុនដំបូងអង្គការបញ្ជូនទៅតំបន់៥០៥ ចូលសមរភូមិវាយជាមួយទាហានលន់ នល់ ក្រោយមកបានទទួលមុខងារជាសមាជិកកងតូច អង្គការបញ្ជូន ទៅសមរភូមិមុខវាយជាមួយទាហានលន់ នល់ នៅម្ដុំចេនឡា១ ចេនឡា២ វាយសម្រុកចូលទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៤ ធួន ត្រូវរបួសនៅក្នុងសមរ ភូមិបន្ទាប់មកយោធាខែ្មរក្រហមសែង មកទុកក្នុងសាលខេ្មាចស្មានតែស្លាប់ហើយ តែក្រោយមកទៀត មានពេទ្យ ចូលទៅមើលឮសូរសមេ្លងស្រែកឱ្យជួយផងក៏យកមក ព្យាបាលរបួសក៏ជាសះស្បើយវិញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ធួន មិនបានចូលទីក្រុង ភ្នំពេញទេ អង្គការបញ្ជូនមកតំបន់៥០៥ ខេត្ដ ក្រចេះវិញ នៅក្នុងមន្ទីរពិកាឪដ៥ឱ តំបន់៥០៥ នៅខាងរដ្ឋបាល។ នៅឆ្នាំ១៩៧៧៧៨ មានកម្មាភិបាល ភូមិភាគនិរតីចូល មកគ្រប់គ្រងវិញ ពេលនោះគណៈតំបន់៥០៥ ឈ្មោះ គួន ឈ្មោះ យី យោធាខែ្មរក្រហម ចាប់បោះឡើងឡានក្លុបយកទៅបាត់ និងគណៈស្រុកមួយចំនួនទៀត។ នៅក្នុងឆ្នាំ១៩៧៨ ហ្នឹងដែរ ថៃ្ងទី២៨ខែ ៣ ឈ្មោះ ស៊ូ សុខធួន អង្គការចាប់ដាក់លើឡានឃ្លុប យកទៅតែដែរ។ នៅឆ្នាំ១៩៧៩ ចេះតែចាំមើលផ្លូវប្អូន ក្រែងមានជីវិតត្រឡប់មកវិញ តាមពិតបាត់ខ្លួនឈឹងរហូតមក ដល់ពេលនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា