PROMOTING ACCOUNTABILITY
Ma Meng Kheang
| Personal Info | |||||
| ID: | KRI0070 | ||||
|
Name
ឈ្មោះ
|
Ma Meng Kheang
ម៉ា មេងឃាង
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Disappeared |
||||
|
ស្ថានភាពគ្រួសារ
|
បាត់ខ្លួន
|
||||
CBIO ID |
K05244 |
||||
Source Interview |
KRI0070 20060216, Sambo village, Sambo sub-district, Sambo district, Kratie province. Interviewed by Chhay Naroeun. Notes: Interviewed with Sa Cheng, 80, mother. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេអអាយ០០៧០ ២០០៦០២១៦, ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។ សម្ភាសដោយ ឆាយ ណារឿន។ កំណត់សម្គាល់ៈ ជួបជាមួយ ស ចេង អាយុ៨០ឆ្នាំ ត្រូវជា ម្តាយ។
|
||||
|
Date of Birth
|
[ Born in the year of the Rat]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«កើតឆ្នាំជូត»ជំនាន់ខែ្មរក្រហមអាយុ២៩ឆ្នាំ។
|
||||
|
Home Village
|
10040706, Kratie, Sambo, Sambo, Sambo
|
||||
|
ទីកន្លែងកំណើត
|
១០០៤០៧០៦, ខេត្ដក្រចេះ ស្រុកសំបូរ ឃុំសំបូរ ភូមិសំបូ
|
||||
|
Join KR
|
1970????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧០????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពមន្ទីរស២១ ភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
អ្នកទោស
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២»ភ្នំពេញ។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ម៉ា មេងឃាង ហៅ វន ភេទប្រុស អាយុ២៩ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ស ចេង អាយុ៨០ឆ្នាំត្រូវ ជាម្ដាយ។ ឃាង មានឪពុកឈ្មោះ ម៉ា ភេង ហៅ មៃ សោម។ ឃាង មានបងប្អូន១០ នាក់ ស្លាប់អស់៦ នាក់ទាំងបាត់ខ្លួន មានស្រុកកំណើតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្ដក្រចេះ។ ឃាង ធ្លាប់រៀនសូត្រ ច្រើន មុនដំបូងរៀននៅសាលាបឋមសិក្សាសំបូរ រួចបន្ដរៀននៅ សាលាវិទ្យាល័យក្រចេះដល់ប្រឡងជាប់ឌីប្លូម ឪពុកម្ដាយ បានបន្ដឱ្យទៅរៀននៅសាលាវិទ្យាល័យពញ្ញាហុកភ្នំពេញ។ ឃាង នៅមុនសង្គ្រាមធ្លាប់មកលេងស្រុក កំណើតនិងធ្លាប់ សរសេរសំបុត្រមកសួរសុខទុក្ខឪពុកម្ដាយបងប្អូនតាមរយៈឈ្មោះ រដ្ឋ។ ឃាង រស់នៅស្នាក់រៀន ជាមួយផ្ទះបងប្អូន បន្ទាប់មក ទៀតបានទៅស្នាក់អាស្រ័យជាមួយលោកសង្ឃនៅវត្ដ។ នៅឆ្នាំ១៩៧០ ពេល កើតមានប្រហារទម្លាក់សមេ្ដចសីហនុ ឃាង លែងបានត្រឡប់មកស្រុកកំណើតវិញ។ ពេលនោះប្រទេសជាតិ កំពង់តែមានសង្គ្រាម យើងមិនអាចធ្វើដំណើរទៅណាមក ណាបានស្រួលទេ បាត់ដំណឹងរហូតមិនអាចទាក់ទងបាន។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច មិនឃើញត្រឡប់មកស្រុកកំណើតវិញទេ តែបាន ទទួលសំបុត្រ និងខោអាវខ្មៅព្រមជាមួយក្រមាថ្មី តាមរយៈខែ្មរក្រហមដូចគ្នា ហើយក៏មិនបានដឹងថា កូនឈ្មោះ ឃាង ចូលចលនាខែ្មរក្រហម តាំងពីពេលណាមកទេ។ នៅក្នុងសំបុត្រ ឃាង បាននិយាយរៀប រាប់ថា អង្គការ បានរៀបការប្រពន្ធឱ្យឈ្មោះ គី ហៅ រ៉ត់។ ក្រោយមកទៀតមិនដែលបានទទួលដំណឹងពីកូនឈ្មោះ ឃាង តទៅ ទៀតទេ បាត់ខ្លួនរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូបឈ្មោះ ម៉ា មេងឃាង ហៅ វន មានប្រពន្ធ ឈ្មោះ គី ហើយមានកូនប្រុស១ ធ្វើការងារនៅមន្ទីរ៦២ អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៧ ដាក់មន្ទីរស២១ ភ្នំពេញ។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”