Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0071
KRI0071
ឈ្មោះ :
យាំ រ៉េន
Last Name :
Yam
First Name :
Ren
Other Name :
ឈ្មោះផ្សេង :
Roeun
រឿន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I08207
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[ Born in the year of the monkey]
«កើតឆ្នាំវក»
Home Village :
ភូមិកំណើត/ទីលំនៅ :
100303?? Kratie, Prek Prasap, Kampong Kor, Chroy S
១០០៣០៣?? ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំកំពង់គរ ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0071 20060220, Chroy Sneng Krabei village, Kampong Kor sub-district, Prek Prasap district, Kratie province. Interviewed by Long Dany. Notes: Interviewed with Penh Kin, 58, older brother.
ខេអអាយ០០៧១ ២០០៦០២២០, ភូមិជ្រោយសែ្នងក្របី ឃុំកំពង់គរ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ ពេញ គិន អាយុ៥៨ ឆ្នាំ ត្រូវជាបងប្រុស។
សេចក្ដីសង្ខេប :
យាំ រ៉េន ហៅ រឿន ភេទប្រុស អាយុ២២ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ពេញ គិន ភេទប្រុស អាយុ ៥៨ឆ្នាំ ជាបងប្រុស។ រ៉េន មានឪពុកឈ្មោះ យាំ ម្ដាយឈ្មោះ យិន។ រ៉េន មានបងប្អូន៧នាក់ មានស្រុក កំណើតនៅភូមិជ្រោយស្នែងក្របី ឃុំកំពង់គរ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ រ៉េន ធ្លាប់រៀន សូត្របានត្រឹម ថ្នាក់ទី៩ឪចាស់ឱ ឈប់រៀននៅពេលប្រទេស ជាតិកើតមានរដ្ឋប្រហារ នៅឆ្នាំ១៩៧០ ប្រទេសកើតមានសង្គ្រាម មានបាតកម្មកើតឡើង សាលារៀនមួយចំនួនធំត្រូវបានបិទទ្វារ។ រ៉េន ពេលឈប់រៀនបានមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយវិញ។ នៅក្នុងឆ្នាំ១៩៧០ មានក្រុមទាហានលោកលន់ នល់ ឈ្មោះ ឡៃ អិន ជាមេបញ្ជាខាង លន់ នល់ បានស្រែកប្រកាសថា សមេ្ដចសីហនុ ក្បត់ជាតិ ពេលនោះប្រជាជនដែលនិយមស្រឡាញ់សមេ្ដច សីហនុ បានដឹកនាំកម្លាំងធ្វើមហាបាតុកម្ម ពេលនោះខាងទាហានលន់ នល់ បានត្រៀមកាំភ្លើងរួចជាសេ្រច នៅពេលប្រជាជនប្រផ្ដុំគ្នាជាច្រើន មានកាំបិតពូចៅដើរចូលទៅរកទាហានលន់ នល់ ពេលនោះខាង ទាហានលន់ នល់ បាញ់ឡើងលើ បន្ទាប់ប្រជាជននៅតែដើរចូល ទាហានលន់ នល់ បាញ់យកត្រូវប្រជាជនតែម្ដង ពេលនោះ ប្រជាជននាំគ្នារត់បំបែលផ្លូវគ្នាវិញ។ បន្ទាប់មកទៀតមានកម្លាំង ចលនាខែ្មរក្រហមកើតមានឡើងពាសពេញភូមិឃុំ ខាងទាហានលន់ នល់ មានបន្ទាយនៅតែទីប្រជុំជនទេ។ ពេលនោះក៏មានទាហាន យួនយៀកកុងចូលមកដល់ ប្រទេសយើងដើម្បីជួយកម្លាំងចលនា ខែ្មរក្រហម មកជាកងទ័ពផង មកជួយបង្រៀនយុទ្ធយោធាផង។ នៅឆ្នាំ ១៩៧៣ បានទាហានយួនវិលត្រឡប់ទៅស្រុកកំណើតវិញ ហើយកាលនោះក៏មានយន្ដហោះមកទម្លាក់គ្រាប់បែក ពេញពៃ្រតែម្ដង។ នៅឆ្នាំ១៩៧២ រ៉េន បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហម មុនដំបូងធ្វើការងារជា យោធានៅឃុំតាម៉ៅ បន្ទាប់មកទៀតអង្គការបញ្ជូនឱ្យទៅធ្វើជាយោធាតំបន់។ បន្ទាប់មកទៀតមិនបានដឹងថា អង្គ ការបញ្ជូនទៅសមរភូមិណាខ្លះទេ កាលនោះវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច រ៉េន មិនបានត្រឡប់មកលេង ស្រុកកំណើតវិញទេ តែបានផ្ញើរសំបុត្រនិងក្រណាត់ថ្មីៗ មកដល់ ផ្ទះ។ បន្ទាប់មកទៀតមានដំណឹងថា រ៉េន ធ្វើជាយោធានៅភ្នំពេញ តែមិនដែលឃើញមកលេងផ្ទះបាន ម្ដងណាសោះបាត់ខ្លួនរហូតមក ដល់ពេលនេះ។ បើតាមប្រវត្ដិរូបឈ្មោះ យាំ រ៉េន ហៅ រឿន ជាយោធានៅក្នុង កងពល៣១០ មានឋានៈភស្ដុភារកងតូច។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា