Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0074
Name :
ឈ្មោះ :
លន់ សារ៉ែម
Last Name :
នាមត្រកូល :
Lunn
First Name :
នាមខ្លួន :
Sarem
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K07233
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[ Born in the year of the Tiger]
«កើតឆ្នាំខាល»ជំនាន់ខែ្មរក្រហមអាយុ២៩ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
10010103, Kratie, Chhloung, Chhloung, Chroy Bateay
១០០១០១០៣, ខេត្ដក្រចេះ ស្រុកឆ្លូង ឃុំឆ្លូង ភូមិជ្រោ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Associates :
អ្នកពាក់ព័ន្ធ :
Ta Phuong introducted him to be a chief of printing house at krauch Chhmar.
តាផួង បាននាំគាត់ចូលធ្វើជាប្រធានរោងពុម្ព នៅក្រូចឆ្មារ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0074 20060319, Chroy Thma Leu village, Chhloung sub-district, Chhloung district, Kratie province. Interviewed by Sok Vannak and Long Dany. Notes: Interviewed with Lunn Chem, 85, father.
ខេអអាយ០០៧៤ ២០០៦០៣១៩, ភូមិជ្រោយថ្មលើ ឃុំ ឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ សម្ភាសដោយ សុខ វណ្ណៈ និង ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ លន់ ចែម អាយុ៨៥ ឆ្នាំ ត្រូវជាឪពុក។
Summary :
សេចក្ដីសង្ខេប :
លន់ សារ៉ែម ភេទប្រុស អាយុ២៩ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ លន់ ចែម អាយុ៨៥ឆ្នាំត្រូវជាឪពុក។ សារ៉ែម មានម្ដាយឈ្មោះ សូ សាមួន មានបងប្អូន៤នាក់ មានស្រុកកំណើតនៅភូមិជ្រោយ ថ្មលើ ឃុំឆ្លូង ស្រុកឆ្លូង ខេត្ដក្រចេះ។ សារ៉ែម ធ្លាប់រៀនសូត្រនៅ សាលាបឋមសិក្សាឆ្លូងបានត្រឹមថ្នាក់ទី៧ឪចាស់ឱ ប្រឡងឌី ប្លូមធ្លាក់នៅឆ្នាំ១៩៦៨។ ពេលឈប់រៀនបានទៅរៀនធ្វើជាង ឡាននៅភ្នំពេញ រហូតដល់កើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ១៩៧០ បានត្រឡប់មកស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧០ សារ៉ែម បានស្ម័គ្រ ចិត្ដចូលបម្រើចលនាខែ្មរក្រហម ពេលនោះឃើញដើរជាមួយទាហានយួនយៀកកុងធ្វើចលនាតស៊ូរណសិរ្សរំដោះ ជាតិ រួបរួមជាតិ ប្រឆាំងជាមួយរបបលោកលន់ នល់។ នៅឆ្នាំ១៩៧០៧១ មានយន្ដហោះអាមេរិចកាំងមក ទម្លាក់គ្រាប់បែកពេញពៃ្រ ពេលនោះប្រជាជននាំគ្នាទៅជ្រក នៅក្នុងវត្ដស្មានថា យន្ដហោះមិនហ៊ានទម្លាក់ក្នុងវត្ដ អារាមទេ តែផ្ទុយទៅវិញ យន្ដហោះទម្លាក់ចំវត្ដធ្វើឱ្យប្រជាជនស្លាប់អស់ជាង ៣០នាក់និងរបួសមួយចំនួនទៀត ហើយវត្ដក៏ខ្ចិចទៀត។ បន្ទាប់មកទៀតឈ្មោះ ផួង ជាកម្មាភិបាលខែ្មរក្រហមដែរ បានមកហៅឈ្មោះ សារ៉ែម ឱ្យទៅធ្វើការជាមួយគាត់នៅខាងក្រូច ឆ្មា ខេត្ដកំពង់ចាម។ សារ៉ែម បានដើរធ្វើនយោបាយគ្រប់កនែ្លង ដូចជាទៅ ខាងភូមិភាគបូព៌ា ខាងខេត្ដស្វាយរៀង ទៅកំពង់ធំ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានឃើញឈ្មោះ សារ៉ែម ត្រឡប់មកលេងស្រុកកំណើតវិញ ហើយបានដឹងថា អង្គការចាត់តាំងឱ្យធ្វើការងារ នៅចម្ការកៅស៊ូជប់ ខេត្ដកំពង់ចាម។ សារ៉ែម ពេលមកលេងឃើញមានកាំភ្លើងខ្លីសៀតចង្គោះ មានអង្គរក្សមាន កាំភ្លើងវែងដែរ។ សារ៉ែម បានត្រឡប់ទៅអង្គភាពវិញ នៅចម្ការកៅស៊ូជប់ បន្ទាប់មកទៀតឪពុកឈ្មោះ ចែម បានទៅលេងកូនបានម្ដងដែរ បានរយៈពេល៦ថៃ្ងបាន ត្រឡប់មកវិញ។ ពេលទៅលេងកូនមានគណៈស្រុកឈ្មោះ ចាន់ ថន អបអរសាទ ស្រឡាញ់រាប់អាន ហើយបានដឹងថា កូនឈ្មោះ សារ៉ែម ជាប្រធានមន្ទីរសេដ្ឋកិច្ចភូមិ ភាគបូព៌ា។ នៅឆ្នាំ១៩៧៧៧៨ ស្រាប់តែឃើញកម្មាភិបាលថ្មី ចុះមកគ្រប់គ្រងវិញ ពេលនោះកម្មាភិបាល ចាស់ៗបាត់ខ្លួនអស់មួយចំនួនហើយ ប្រជាជននាំគ្នានិយាយថា ពួកមជ្ឈិមចុះមកគ្រប់គ្រងវិញ។ ប្រជាជនរស់ នៅធ្វើស្រែចម្ការជាធម្មតា ហូបបាយរួម នៅតាមសហរណ៍ បាត់តែកម្មាភិបាលចាស់ៗ។ នៅពេលនោះដែរ ក៏ បាត់ដំណឹងកូនឈ្មោះ លន់ សារ៉ែម រហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូបឈ្មោះ លន់ សារ៉ែម ជា ប្រធានសេដ្ឋកិច្ចនិង ក្រោយមកទៀតជាប្រធានចម្ការកៅស៊ូរដ្ឋ អង្គការចាប់ខ្លួន នៅឆ្នាំ១៩៧៧។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា