Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0075
Name :
ឈ្មោះ :
សោ ម៉ុន
Last Name :
នាមត្រកូល :
Sao
First Name :
នាមខ្លួន :
Morn
Other Name :
ឈ្មោះផ្សេង :
Yon
យ៉ុន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K04566
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៦ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
10020307, Kratie, Kratie, Da, Sereipheap
១០០២០៣០៧, ខេត្ដក្រចេះ ស្រុកក្រចេះ ឃុំដា ភូមិសេរីភា
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Superiors :
ថ្នាក់លើ :
យ៉ែម,គួន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0075 20060318, Sereipheap village, Da sub-district, Kratie district, Kratie province. Interviewed by Sok Vannak and Long Dany. Notes: Interviewed with Sao Min, 63, older brother.
ខេអអាយ០០៧៥ ២០០៦០៣១៨, ភូមិសេរីភាព ឃុំដា ស្រុកក្រចេះ ខេត្តក្រចេះ។ សម្ភាសដោយ សុខ វណ្ណៈ និង ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ សោ មិន អាយុ៦៣ឆ្នាំ ត្រូវជាបងប្រុស។
Summary :
សេចក្ដីសង្ខេប :
សោម ម៉ុន ហៅ យ៉ុន ភេទប្រុស អាយុ២៦ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ សោ មិន អាយុ៦៣ឆ្នាំត្រូវ ជាបងប្រុស។ ម៉ុន មានឪពុកឈ្មោះ សោ ប៉ុច ម្ដាយឈ្មោះ រស់ នាង។ ម៉ុន មានបងប្អូន៦នាក់ស្រី២ប្រុស ៤ មានស្រុកកំណើតនៅភូមិសេរីភាព ឃុំដា ស្រុកក្រចេះ ខេត្ដក្រចេះ។ ម៉ុន ធ្លាប់រៀនសូត្រនៅសាលាអនុ វិទ្យាល័យក្រចេះ ប្រឡងជាប់ត្រឹមឌីប្លូមឈប់រៀន ដោសារ ប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេស កើតមានសង្គ្រាម សាលារៀនមួយចំនួនត្រូវបិទទ្វារ អត់មាន លោកគ្រូអ្នកគ្រូហ៊ានមកបង្រៀន។ ម៉ុន ឈប់រៀនបានត្រឡប់ មកផ្ទះវិញ ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ ក្រោយរដ្ឋប្រហារ មានចលនាខែ្មរក្រហមកើត ឡើងហើយក៏មានទាហានយួនយៀក កុងចូលមកក្នុងភូមិឃុំ ដើម្បីបង្កើតចលនារណសិរ្សរួបរួមជាតិ ដើម្បីប្រឆាំង និងរបបលោកលន់ នល់ ពេលសង្គ្រាមក៏ចាប់ផេ្ដីម កើតមានឡើងអស់រយៈពេលជាង៥ឆ្នាំ។ នៅឆ្នាំ១៩៧៣ ម៉ុន ស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ គួន ជាប្រធានចលនាខែ្មរក្រហម។ ពេលចូលដំបូង ម៉ុន ដើរឃោសនាឱ្យប្រជាជនស្រឡាញ់ចលនារណសិរ្សរួបរួមជាតិ ហើយកាលនោះ ម៉ុន បានធ្វើជាលេខាឱ្យ ឈ្មោះយ៉ែម ជាគណៈតំបន់ អតតីជាគ្រូបង្រៀននៅខេត្ដក្រចេះ។ កាលនោះឈ្មោះ គួន កាន់ខាងនយោបាយ យោធាខែ្មរក្រហម ក្រោយមកបាន ឡើងធ្វើជាគណៈតំបន់៥០៥។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមឡើង កាន់អំណាច ម៉ុន បានមកទីក្រុងភ្នំពេញ ហើយបានធ្វើជាអ្នកជូនភ្ញៀវប្រទេសកូរ៉េ ហើយយ៉ែម បានទៅធ្វើ ទស្សនៈកិច្ចនៅប្រទេសកូរ៉េនិងបានត្រឡប់មកខេត្ដក្រចេះវិញ។ នៅឆ្នាំ១៩៧៧ កម្មាភិបាលនៅតំបន់៥០៥ ត្រូវអង្គការ ចាប់ខ្លួនយកទៅបាត់ដូចជាឈ្មោះ គួន ឈ្មោះ យ៉ែម និងគណៈស្រុកមួយចំនួនធំទៀត។ នៅពេល នោះប្អូនឈ្មោះ សោ ម៉ុន ហៅ យ៉ុន មានដំណឹង អង្គការចាប់ខ្លួនដែរ តែមិនបាន ឃើញផ្ទាល់ភ្នែកទេ។ នៅក្នុង សម័យខែ្មរក្រហមឆ្នាំ១៩៧៧៧៨ មានភាពច្របូកច្របល់ខ្លាំង មានកម្មាភិបាលមកពីភូមិភាគ និរតីចូលមកគ្រប់ គ្រងប្រជាជននៅក្នុងតំបន់៥០៥វិញ។ ប្រជាជនរស់នៅមានជីវភាពខ្វះខាត គ្មានអាហារគ្រប់គ្រាន់ និងឱ្យធ្វើការ ងារច្រើនគ្មានពេលសម្រាក ជួបណាឱ្យធ្វើការងារ យប់ទៀត។ បើតាមប្រវត្ដិរូបឈ្មោះ សោ ម៉ុន ហៅ យ៉ុន អង្គការចាប់ខ្លួននៅមន្ទីរស៧១ យកទៅដាក់មន្ទីរស២១ ទួលសែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា