Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0077
Name :
ឈ្មោះ :
សំ ញ៉ាត
Last Name :
នាមត្រកូល :
Sam
First Name :
នាមខ្លួន :
Nhat
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I06607
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[ Born in the year of the monkey]
«កើតឆ្នាំវក»
Home Village :
ភូមិកំណើត/ទីលំនៅ :
100305?? Kratie, Prek Prasap, Prek Prasap, Prek Pr
១០០៣០៥?? ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំព្រែកប្រស
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Associates :
អ្នកពាក់ព័ន្ធ :
Hok was a soldier with him.
ហុក ជាអ្នកទៅធ្វើទ័ពជាមួយគាត់។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0077 20060209, Prek Prasap, Prek Prasap sub-district, Prek Prasap district, Kratie province. Interviewed by Chhay Naroeun. Notes: Interviewed with Chea Phim, 82, mother.
ខេអអាយ០០៧៧ ២០០៦០២០៩, ភូមិព្រែកប្រសប់ ឃុំ ព្រែកប្រសប់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ ឆាយ ណារឿន។ កំណត់សម្គាល់ៈ ជួបជាមួយ ជា ភឹម អាយុ ៨២ឆ្នាំត្រូវជាម្តាយ។
Summary :
សេចក្ដីសង្ខេប :
សំ ញ៉ាត ហៅ ហែម ភេទប្រុស កើតឆ្នាំ១៩៥៥ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ជា ភឹម អាយុ៨២ឆ្នាំត្រូវ ជាម្ដាយ។ ញ៉ាត មានឪពុកឈ្មោះ សំ ឈិន។ ញ៉ាត មានបងប្អូន៦នាក់ប្រុស៥ស្រី១ មានស្រុកកំណើតនៅ ភូមិព្រែកប្រសប់ ឃុំព្រែកប្រសប់ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ ញ៉ាត ធ្លាប់បានរៀនសូត្រ នៅសាលា បឋមសិក្សាត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនដោយ សាររដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ១៩៧០។ ចាប់តាំងពីពេលនោះមកប្រទេសជាតិកើតមានសង្គ្រាមជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៣ ញ៉ាត បាន ស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ នៀម។ កាលនោះ ឪពុកម្ដាយមិនចង់ឱ្យកូនចៅបែកចេញ ពីខ្លួនទេ តែធ្វើម៉េចបើ ប្រទេសជាតិកើតមានសង្គ្រាម បើយើងហាមកូនចៅមិនឱ្យទៅ ខ្លាចខែ្មរក្រហមធ្វើបាបណា មួយកូនចៅអ្នកជិតខាងទៅដូចតែគ្នា អត់មានពីណាសម្ងំសុខបានទេ លើកលែងតែអ្នកមានប្រពន្ធកូន ហើយមានវ័យ ចំណាស់បន្ដិច។ ញ៉ាត បានចេញពីផ្ទះទៅធ្វើជា យោធាតំបន់៥០៥ ហើយបន្ទាប់មកទៀតមិនបានដឹងថា អង្គ ការបញ្ជូនទៅខាងណាខ្លះទេ ព្រោះមិនឃើញត្រឡប់មកលេង ស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើង កាន់អំណាច ពេលនោះមានប្រជាជនថ្មីជម្លៀសមកពីទីក្រុង ភ្នំពេញមករស់នៅក្នុងភូមិនេះដែរ ហើយ ប្រជាជននៅក្នុងភូមិបាន ប្រមូលទ្រព្យសម្បត្ដិឯកជនដូចជាដីស្រែចម្ការ គោ ក្របី ប្រមូលដាក់រួមឱ្យអង្គការទាំង អស់ ហើយប្រជាជនធ្វើការងាររួម ហូបបាយនៅតាមសហករណ៍។ ពេលនោះ ភឹម នឹកស្មានថា ប្រទេសជាតិ បានរួចផុតពីរបបលន់ នល់ ហើយចូលមកដល់ សម័យខែ្មរក្រហម នឹកថា ចប់សង្គ្រាមបានជួបកូនវិញ តែផ្ទុយ ទៅវិញ មិនបានជួបកូនទាល់តែសោះ សូម្បីតែសំបុត្រមួយ ច្បាប់ក៏មិនបានទទួលដែរ ពេលនឹកកូនខ្លាំងមិនដឹងថា ទៅសួរនាំពីអ្នកណា នៅជំនាន់ខែ្មរក្រហម មនុស្សមានការភ័យ ខ្លាចអស់ហ៊ានសួរនាំប្រធានភូមិឬប្រធានឃុំទេ។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហមនៅដួលរំលំក៏មិនឃើញកូនឈ្មោះ សំញ៉ាត ហៅ ហែម សោះបាត់ឈឹង រហូតមកដល់ពេលនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា