Document thumbnail
Personal Info
ID: KRI0088
Name
ឈ្មោះ
Suong Morn Chhiem
សួង ម៉ន ឈៀម
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
K00472
Source Interview
KRI0078 20060210, Haor village, Sre Char sub-district, Snuol district, Kratie province. Inteviewed by Chy Terith and Suo Bunsou. Notes: Interviewed with Suong San, 65, older sister.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអអាយ០០៧៨ ២០០៦០២១០, ភូមិហោរ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ សម្ភាសដោយ ជី ទេរិទ្ធ និង សួ ប៊ុនស៊ូ។ កំណត់សម្គាល់ៈ ជួបជាមួយ សួង សន អាយុ៦៥ឆ្នាំ ត្រូវជាបងស្រី។
Date of Birth
[KR aged: 22]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហម អាយុ ២២ឆ្នាំ»
Home Village
100505?? Kratie, Snuol, Sre Char, Haor
ទីកន្លែងកំណើត
១០០៥០៥?? ខេត្ដក្រចេះ ស្រុកស្នួល ឃុំស្រែចារ ភូមិហោរ
Join KR
1973????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៣????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពមន្ទីរស២១ ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
was introducted by Sang, chief of sub district.
អ្នកពាក់ព័ន្ធដទៃទៀត
តាមការណែនាំរបស់ឈ្មោះ សង់ ជាប្រធានឃុំ។
សេចក្ដីសង្ខេបបទសម្ភាស៏
សួង ម៉ន ហៅ ឈៀម អាយុ២២ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ សួង សន អាយុ៦៥ឆ្នាំ ត្រូវជាបងស្រី។ ម៉ន មានឪពុកឈ្មោះ ថោង សួង ម្ដាយឈ្មោះ ទៀ មានស្រុកកំណើតនៅភូមិហោរ ឃុំស្រែចារ ស្រុក ស្នួល ខេត្ដក្រចេះ។ ម៉ន តាំងពីតូចដល់ធំ អត់បានចូលសាលាដើម្បីរៀនសូត្រទេ ពេលធំពេញវ័យជួយធ្វើ ស្រែឪពុកម្ដាយនិងជួយឃ្វាលគោ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម មានកម្លាំងខែ្មរក្រហមចូលមកឃោសនាក្នុងភូមិ ហើយទាហានលន់ នល់ មិនហ៊ានចូលមកទេ។ នៅពេលនោះមានយន្ដហោះមក ទម្លាក់គ្រាប់បែកថែមទៀត តែភាគច្រើនទម្លាក់តែក្នុងពៃ្រទេ។ នៅឆ្នាំ១៩៧៣ ម៉ន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ចូលដំបូងធ្វើជាយោធានៅតំបន់៥០៥ ខេត្ដក្រចេះ។ បន្ទាប់មក ទៀត មិនបានដឹងថា ម៉ន ត្រូវបានអង្គការបញ្ជូនទៅសមរភូមិ ណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច បានដឹងថា ឈ្មោះ ម៉ន ធ្វើជាយោធានៅភ្នំពេញ តែមិនដែលឃើញ មកលេងស្រុក កំណើតវិញទេ សំបុត្រក៏អត់មានផ្ញើរមកដែរ។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហមដួលរលំ ចេះតែសង្ឃឹមថា បងប្រុសឈ្មោះ ម៉ន ត្រឡប់មកផ្ទះវិញ តែការសង្ឃឹមរងចាំចេះ តែបាត់រហូតមកដល់ពេលនេះ។ នៅឆ្នាំ១៩ ៩១ មានអ្នកជិតខាង ម្នាក់ធ្លាប់ធ្វើការជាមួយឈ្មោះ សួង ម៉ន ហៅ ឈៀម បានមក ប្រាប់ថា ម៉ន អង្គការ ចាប់យកទៅវាយចោលនៅត្រពាំងក្រឡឹង បាត់ហើយ។ បើតាមប្រវត្ដិរូបឈ្មោះ សួង ម៉ន ហៅ ឈៀម ធ្វើ ជាយោធានៅមន្ទីរវរសេនាធំ៣៧៧ ហើយអង្គការចាប់ខ្លួន នៅឆ្នាំ១៩៧៨។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា