Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0082
KRI0082
ឈ្មោះ :
នូ អ៊ានឡេង
Last Name :
Nou
First Name :
Orn Leng
Other Name :
ឈ្មោះផ្សេង :
Kul
គុល
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I05356
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៣៩។
Home Village :
ភូមិកំណើត/ទីលំនៅ :
10030503, Kratie, Prek Prasap, Prek Prasap, Deidoh
១០០៣០៥០៣, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំព្រែកប្រ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពនៅក្នុងសមាជិកតំបន់៥០៥។
តំបន់ DK 75-79 :
តំបន់«៥០៥»ខេត្ដក្រចេះ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មាភិបាល
ថ្នាក់លើ :
យី , គួន ,យ៉ែម។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0082 20060208, Dei Doh Leu village, Prek Prasap sub-dsitrict, Prek Prasap district, Kratie province. Interviewed by Sok Vannak. Notes: Interviewed with Nou Varin, 59, younger sister.
ខេអអាយ០០៨២ ២០០៦០២០៨, ភូមិដីដុះលើ ឃុំព្រែក ប្រសប់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ នូ វ៉ារិន អាយុ៥៩ឆ្នាំ ត្រូវជាប្អូនស្រី។
សេចក្ដីសង្ខេប :
នូ អ៊ានឡេង ហៅ គុល ភេទប្រុស កើតឆ្នាំ១៩៣៩ បាត់ខ្លួន។ ជួបជាមួយឈ្មោះ នូ វ៉ារិន អាយុ៥៩ឆ្នាំ ត្រូវជាប្អូនស្រី។ ឡេង មានឪពុកឈ្មោះ នូ នែប ម្ដាយឈ្មោះ ងួន ណន មានបងប្អូន៩នាក់ ស្រី៤ប្រុស៥ មានស្រុកកំណើតនៅភូមិដីដុះលើ ឃុំព្រែកប្រសប់ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ ឡេង ធ្លាប់រៀនសូត្រ បានខ្ពង់ខ្ពស់ រៀនរហូតដល់ខេត្ដកំពង់ចាម។ ឡេង មានសញ្ញាប្រ័តបឋមសិក្សា មានសញ្ញាប័ត្រមធ្យមសិក្សា មានសញ្ញាប័ត្រគរុកោសល្យ។ ឡេង បានធ្វើជាគ្រូបង្រៀននៅសាលាបឋមសិក្សា ហើយបានរៀប ការប្រពន្ធ ឈ្មោះ ជិន ប៊ុនធីម ជាគ្រូបង្រៀនដែរ។ ពេលរៀបការ ហើយមានអាជីបជាគ្រូបង្រៀនដូចគ្នា គ្រួសារមានជីវ ភាពធូរធារ ហើយបានរស់នៅជាមួយគ្នារហូតបានកូនចំនួន៦នាក់ ប្រុស៣ ស្រី៣។ នៅឆ្នាំ១៩៧០ កើតមាន រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម សាលារៀនត្រូវបិទទ្វារអស់ ពេលនោះមានលោក គ្រូអ្នកគ្រូមួយចំនួនបានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម។ នៅឆ្នាំ១៩៧០ ឡេង បានស្ម័គ្រចិត្ដ ចូលបម្រើ ចលនាខែ្មរក្រហម ដើម្បីរស់ ចូលតាមរយៈឈ្មោះ គួន ឈ្មោះ យី ឈ្មោះ យ៉ែម ឈ្មោះ ចែត នៅក្នុងតំបន់ ៥០៥។ ឡេង ចូលដំបូងបានធ្វើការនៅក្នុងមន្ទីររណសិរ្ស បន្ទាប់មកនៅមន្ទីរ សំណង់ រួមហើយនៅមន្ទីរនិរសា។ នៅឆ្នាំ១៩៧១ ចុះទៅមូលដ្នានឃុំ បន្ទាប់មកនៅឆ្នាំ១៩៧២ ដឹកនាំកម្លាំង សិល្បតំបន់ ហើយនៅឆ្នាំ១៩៧៣ បានឡើងធ្វើជា លេខាឃុំសំបុក។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានដឹងថា ឡេង ធ្វើ ការជាកម្មាភិបាលខែ្មរក្រហម នៅជាមួយ គណៈតំបន់ឈ្មោះ យី ឈ្មោះ គួន។ ដោយសារជំនាន់ខែ្មរក្រហម យើងធ្វើការងារនៅកនែ្លងខុសគ្នា យើងមិនអាចដឹងថា ឡេង ធ្វើការងារនៅកនែ្លងណាខ្លះទេ។ នៅឆ្នាំ១៩៧៧៧៨ មានកម្មាភិបាលនៅតំបន់៥០៥ ខេត្ដក្រចេះ អង្គការចាប់ខ្លួនអស់ ជាច្រើនដូចជាគណៈតំបន់ឈ្មោះ យី ឈ្មោះ គួន និងកម្មាភិបាលថ្នាក់ ស្រុកឃុំជាច្រើនទៀត។ ឡេង មានឪពុកបានធ្វើជាប្រធាន ឃុំនៅក្នុងឆ្នាំ១៩ ៧៨ ដែលគាត់មានអាយុ៧០ឆ្នាំទៅហើយ ខាងកម្មាភិបាលភូមិភាគនិរតីហៅទៅរៀនសូត្របាត់រហូត ក្រោយ មកទៀត អង្គការបានមកហៅម្ដាយនិងប្អូនពីរនាក់ទៀត យកទៅបាត់រហូតមកដល់ពេលនេះ។ បើនិយាយជំនាន់ ខែ្មរក្រហមមានការឈឺចាប់ណាស់។ នូ អ៊ានឡេង ហៅ គល់ បាត់ដំណឹងរហូតតាំងពីឆ្នាំ១៩៧៨ តែប្រពន្ធកូន បានរស់នៅ មកដល់បច្ចុប្បន្ននេះមានប្រពន្ធកូនទៀតអស់ហើយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា