Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0083
KRI0083
ឈ្មោះ :
លីវ សុខ
Last Name :
Liv
First Name :
Sokh
Other Name :
ឈ្មោះផ្សេង :
Lanh
ឡាញ់
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I06382
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[ Born in the year of the Tiger]
«កើតឆ្នាំខាល»
Home Village :
ភូមិកំណើត/ទីលំនៅ :
10030604, Kratie, Prek Prasap, Russey Keo, Svay Ch
១០០៣០៦០៤, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំឫស្សីកែវ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Vietman embassy
ស្ថានទូតវៀតណាម
តំបន់ DK 75-79 :
ភ្នំពេញ«១២» ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មាភិបាល
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0083 20060302, Svay Chum village, Reussei Keo sub-district, Prek Prasap district, Kratie province. Interviewed by Long Dany. Notes: Interviewed with Liv Yaing, 79, father.
ខេអអាយ០០៨៣ ២០០៦០៣០២, ភូមិស្វាយជុំ ឃុំឫស្សី កែវ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ លីវ យ៉ាំង អាយុ៧៩ឆ្នាំ ត្រូវ ជា ឪពុក។
សេចក្ដីសង្ខេប :
លីវ សុខ ហៅ ឡាញ់ ភេទប្រុស កើតឆ្នាំ១៩៤៩ បាត់ខ្លួន។ ជួបជាមួយឈ្មោះ លីវ យ៉ាំ អាយុ៧៩ឆ្នាំ ត្រូវជាឪពុក។ សុខ មានម្ដាយឈ្មោះ ឡឹង ស្រួ មានបងប្អូនទាំងអស់៨នាក់ មានស្រុក កំណើតនៅភូមិស្វាយជុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ សុខ ជាកូនប្រុសច្បងហើយបានសូត្រពូកែ មុនដំបូងរៀននៅ សាលាបឋមសិក្សាស្វាយជុំចប់ថ្នាក់ ហើយទៅរៀនបន្ដនៅខេត្ដក្រចេះ រហូតបានប្រឡងបាក់ឌុបជាប់។ នៅឆ្នាំ ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម សាលារៀនត្រូវបានបិទទ្វារ គ្មានលោកអ្នកគ្រូមកបង្រៀនទៀតទេ។ នៅឆ្នាំ១៩៧០ សុខ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម អង្គ ការចាត់តាំងឱ្យ បង្រៀនកុមារនិងអប់រំកុមារឱ្យយល់ពីគោលនយោបាយបដិវត្ដ។ សុខ បានដើរធ្វើជាចលនាខែ្មរ ក្រហមផង និងដើរបង្រៀន កេ្មងៗតាមផ្ទះផង បង្រៀននៅព្រែកសង្កែ ស្រុកព្រែកប្រសប់បាន រយៈពេលតែ ប៉ុន្មានឈប់បង្រៀនហើយបានដើរជាក្រុមចលនា ខែ្មរក្រហមតែម្ដង។ នៅឆ្នាំ១៩៧២ ឃើញត្រឡប់មកលេងផ្ទះ ម្ដងហើយមិនសូវជានិយាយស្ដីទេ ពេលត្រឡប់ទៅអង្គភាពក៏ លែងបានទាក់ទងគ្នា។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហម ឡើងកាន់អំណាចក៏មិនឃើញត្រឡប់មកផ្ទះវិញដែរ។ កាលនោះមានកូនឈ្មោះ លីវ សុកល ក៏ធ្វើជា យោធាខែ្មរក្រហម ដែរ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៥ កូនឈ្មោះ លីវ សុកល បានមកលេងស្រុកកំណើតវិញ ពេលនោះបានរៀបចំបាយទឹកឱ្យហូប តែកូនមិនចង់ហូបទេ ចេះតែដើរទៅផ្ទះគេ ហើយបាននិយាយ ប្រាប់ថា បងប្រុសឈ្មោះ លីវ សុខ អង្គការចាត់តាំងឱ្យធ្វើជា អគ្គរដ្ឋទូតប្រចាំប្រទេសវៀតណាម កាលនោះឈ្មោះ សុកល ក៏បានជូនដំណើរឡើងយន្ដហោះដែរ។ ពេលនោះកូនឈ្មោះ លីវ សុកល បានត្រឡប់ទៅភ្នំពេញវិញ បាត់ឈឹងរហូតមិនបានទាក់ ទងគ្នាទៀតទេ។ ចំណែកកូនឈ្មោះ លីវ សុខ ដែលបានធ្វើការងារ ទូតនៅប្រទេស វៀតណាមក៏បាត់ដំណឹងឈឹងរហូតមកដល់ពេល នេះដែរ។ បើតាមអ្នកជិតខាងធ្លាប់ធ្វើការងារនៅភ្នំពេញជំនាន់ខែ្មរ ក្រហមបានត្រឡប់មកផ្ទះវិញ បាននិយាយថា ឈ្មោះ លីវ សុខ បានត្រឡប់ពីប្រទេសវៀតណាមមកដល់ ភ្នំពេញវិញហើយនៅ ពេលប្រទេសកម្ពុជាបានបណេ្ដញស្ថានទូតវៀតណាមចេញពីប្រទេសកម្ពុជា។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា