Document thumbnail
Personal Info
ID: KRI0091
Name
ឈ្មោះ
Kheam Krut Cham
ឃាម គ្រុត ចាំ
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
I08256
Source Interview
KRI0091 20060223, Chambakk 1 village, Chambakk sub-district, Prek Prasap district, Kratie province. Interviewed by Ra Chhayrann. Notes: Interviewed with Pich Leang Gnan, 73, uncle in-law and Dik Sileang, 72, aunt.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអអាយ០០៩១ ២០០៦០២២៣, ភូមិចំបក់១ ឃុំចំបក់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ ប៉ិច លាងងន អាយុ៧៣ឆ្នាំ ត្រូវ ជាឪពុកមាសាច់ថៃ្ល និង ឌិក ស៊ីលាង អាយុ៧២ឆ្នាំ ត្រូវជា ម្តាយមីង។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
កើតឆ្នាំ១៩៤៧។
Home Village
10030101, Kratie, Prek Prasap, Chambakk, Chambakk
ទីកន្លែងកំណើត
១០០៣០១០១, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំចំបក់ ភូ
Join KR
1966????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៦៦????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពគណៈតំបន់ ខេត្ដមណ្គលគីរី
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
កម្មាភិបាល
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
«១០៥» ខេត្ដមណ្គលគីរី។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ឃាម គ្រុត ហៅ ចាំ ភេទប្រុស កើតឆ្នាំ១៩៤៧ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ប៉ិច លាងងន អាយុ៧៣ឆ្នាំ ត្រូវជាឪពុក មានិងឈ្មោះ ឌិក ស៊ីលាង អាយុ៧២ឆ្នាំ ត្រូវជាម្ដាយមីង។ គ្រុត មានឪពុកឈ្មោះ ឃាម ណម ម្ដាយឈ្មោះ ស្រិន ឡាង មានបងប្អូន៥នាក់ស្រី១ប្រុស៤ មានស្រុកកំណើតនៅភូមិចំបក់១ ឃុំចំបក់ ស្រុក ព្រែកប្រសប់ ខេត្ដក្រចេះ។ គ្រុត ជាកូនច្បង ធ្លាប់រៀនសូត្របានដល់ថ្នាក់ទី១ទំនើម រៀនទៅដល់សាលាវិទ្យា ល័យខូវប៊ុនសុន មហាវិទ្យាល័យនិងមានសញ្ញាប័ត្រមធ្យមសិក្សា ជាអនុធនសិស្សជាមនុស្សរៀនចេះដឹងច្រើន។ នៅឆ្នាំ១៩៦៦ គ្រុត បានស្ម័គ្រចិត្ដចូលជាចលនាសម្ងាត់ជាមួយឈ្មោះ ចែត្រ ឈ្មោះ យ៉ែម មិនសូវឃើញ រស់នៅក្នុងភូមិទេ ហើយក៏មិន បានដឹងថា គាត់ធ្វើការងារអីខ្លះដែរ។ បងប្អូន គ្រុត សុទ្ធតែរៀន បានច្រើន ដូចជា ឈ្មោះ ឃាម គឿន រៀនទៅដល់មហាវិទ្យា ល័យភ្នំពេញ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានបាតុកម្មទាមទារ សមេ្ដចមកវិញពេញភូមិស្រុក។ គ្រុត បានចេញធ្វើ ចលនាខែ្មរ ក្រហមមិនបានដឹងថា គាត់ដើរធ្វើការងារនៅតំបន់ណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ក៏មិនឃើញត្រឡប់មកស្រុកកំណើតវិញដែរ។ នៅឆ្នាំ១៩៧៦ ស្រាប់តែឃើញឈ្មោះ ឃាម គ្រុត មកលេងស្រុកកំណើតជួប ជុំឪពុកម្ដាយបងប្អូនហើយបាននិយាយប្រាប់ថា អង្គការចាត់ តាំងធ្វើការងារនៅ ខេត្ដមណ្គលគីរី ពេលនោះឃើញមានកងការពារ មកជាមួយដែរ សម្រាកបានមួយយប់ក៏ត្រឡប់ទៅវិញ។ នៅ ដើមឆ្នាំ១៩៧៨ ឃើញឈ្មោះ គ្រុត មកលេងស្រុកកំណើតម្ដងទៀត ហើយឃើញនាំប្រពន្ធឈ្មោះ វ៉ន និងកូន តូចមួយមកលេងផងដែរ មកពេលនេះបានដឹងថា គ្រុត ប្រហែលជាមានឋានៈធំ មានកងការ ពារមកជាមួយដែរ នៅពេលនោះ។ នៅពេលឈ្មោះ គ្រុត ត្រឡប់ទៅវិញ ស្រាប់តែបាត់ដំណឹងតែម្ដង ព្រោះកាលនោះកម្មាភិ បាលខែ្មរក្រហមមួយចំនួនត្រូវអង្គការចាប់ខ្លួន ហើយមានកម្មា ភិបាលភូមិភាគនិរតីមកជំនួសវិញ។ បើតាម ប្រវត្ដិរូបឈ្មោះ ឃាម គ្រុត ហៅ ចាំ ធ្វើជាលេខាស្រុកឡាវ បន្ទាប់មកទៀតបានឡើង ធ្វើជាគណៈតំបន់។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហមដួល រលំក៏មិនឃើញឈ្មោះ ឃាម គ្រុតនិងប្រពន្ធកូនត្រឡប់មកស្រុក កំណើតវិញដែរ ចំណែកឪពុកគ្រុត ឈ្មោះ ឃាម ណម ធ្វើជាមេឃុំនិងប្អូនប្រុសបីនាក់ទៀតក៏ខែ្មរក្រហមចាប់ យកទៅសម្លាប់ចោលនៅឆ្នាំ១៩៧៨។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា