PROMOTING ACCOUNTABILITY
Iem Khun
| Personal Info | |||||
| ID: | KRI0094 | ||||
|
Name
ឈ្មោះ
|
Iem Khun Khem
អៀម ខុន ខែម
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Disappeared |
||||
|
ស្ថានភាពគ្រួសារ
|
បាត់ខ្លួន
|
||||
CBIO ID |
I09398 |
||||
Source Interview |
KRI0094 20060228, Prek Saman village, Prek Saman sub-district,Chhloung district, Kratie province. Interviewed by Chhay Naroeun. Notes: Interviewed with Bet Thaon, 65, brother in-law. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេអអាយ០០៩៤ ២០០៦០២២៨, ភូមិព្រែកសាម៉ាន ឃុំ ព្រែកសាម៉ាន ស្រុកឆ្លូង ខេត្តក្រចេះ។ សម្ភាសដោយ ឆាយ ណារឿន។ កំណត់សម្គាល់ៈ ជួបជាមួយ បេត ថោន អាយុ៦៥ ឆ្នាំ ត្រូវជាបងថៃ្លប្រុស។
|
||||
|
Date of Birth
|
[ Born in the year of the Dragon]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«កើតឆ្នាំរោង»
|
||||
|
Home Village
|
10010805, Kratie, Chhloung, Prek Saman, Prek Saman
|
||||
|
ទីកន្លែងកំណើត
|
១០០១០៨០៥, ខេត្ដក្រចេះ ស្រុកឆ្លូង ឃុំព្រែកសាម៉ាន ភូ
|
||||
|
Join KR
|
1970????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧០????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពមន្ទីរស២១ ភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
យោធា
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២»ភ្នំពេញ។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
|
||||
|
Associates
|
Gnuon Sanann joined the revolution with him.
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
ងួន សាណាន់ ជាអ្នកចូលបដិវត្ដជាមួយគាត់។
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
អៀម ខុន ហៅ ខែម ភេទប្រុស អាយុ២៦ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ បេត ថោន អាយុ៦៥ឆ្នាំត្រូវ ជាបងថៃ្ល។ ខុន មានឪពុកឈ្មោះ អៀម ឃឹម ម្ដាយឈ្មោះ នាង ស៊ឹង មានបងប្អូន៣ នាក់ មានស្រុកកំណើត នៅភូមិព្រែកសាម៉ាន ឃុំព្រែកសាម៉ាន ស្រុកឆ្លូង ខេត្ដក្រចេះ។ ខុន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៨ ឪចាស់ឱ នៅសាលាបឋមសិក្សាសាម៉ាន។ ខុន ឈប់រៀន ដោយសារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេស ជាតិកើតមានសង្គ្រាម មានគ្រាប់ផ្លោងពីខាងទាហានលន់ នល់ ផង។ ពេលនោះសមេ្ដចសីហនុ ប្រកាសឱ្យចូល ពៃ្រម៉ាគីផង ខ្លះក៏ស្ម័គ្រចិត្ដចូលភាគតិចក៏មិនព្រមចូលដែរ ព្រោះខ្លាចសង្គ្រាម បើម្នាក់ៗឃើញគ្រាប់ផ្លោង ឃើញយន្ដហោះទម្លាក់គ្រាប់បែក។ ពេលនោះក៏មានកើតមានបាតុកម្មទាមទារសមេ្ដចឪឱ្យយាងចូលមកគ្រប់គ្រង ប្រទេសវិញដែរ ពេលនោះនាំគ្នាដើរ វាយផ្ទះចោលដុតផ្ទះចោល ហើយនាំគ្នាដើរស្រែកថា ជ័យយោ! សមេ្ដចឪ អាណាមិនទៅវាយចោលនាំគ្នាធ្វើបាតុកម្ម មិនបានសមេ្រចដោយសារកម្លាំងខាងទាហានលោកលន់ នល់ បង្រ្កាាប។ នៅឆ្នាំ១៩៧០ ខុន បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហមនៅតំបន់៥០៥ ចូលធ្វើជាយោ ធា នៅសាលាស្រុក ឆ្លូង។ បន្ទាប់មកទៀតមិនបានដឹងថា អង្គការបញ្ជូនទៅសមរភូមិ ណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ស្រាប់តែឃើញឈ្មោះ អៀម ខុន ត្រឡប់មកលេងស្រុកកំណើតវិញ សម្រាកបានមួយអាទិត្យ ហើយបានដឹងថា ខុន ធ្វើជាយោធា នៅក្នុងកងពល៣១០ ភ្នំពេញ។ ពេលមកលេង ឃើញជិះម៉ូត ូសេអ៊ិល ហើយមានអង្គរក្សការពារចំនួនពីរនាក់មកជាមួយដែរ។ ខុន បានត្រឡប់ទៅភ្នំពេញ ពេលក្រោយមកទៀតមិនឃើញមកលេងនិង មិនមានផ្ញើរសំបុត្រមកសួរសុខទុកទេ បាត់ដំណឹងរហូតមកដល់ពេល នេះ ឪពុកម្ដាយក៏ស្លាប់អស់ទៀត។ បើតាមប្រវត្ដិរូបឈ្មោះ អៀម ខុន ហៅ ខែម អង្គការចាប់ខ្លួននៅឆ្នាំ១៩ ៧៦ យកមកដាក់នៅ មន្ទីរស២១។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”