PROMOTING ACCOUNTABILITY
Nek Taing Bun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KRI0095
KRI0095
|
|
ឈ្មោះ :
|
នេក តាំង ប៊ុន
|
|
Last Name :
|
Nek
|
|
First Name :
|
Taing Bun
|
|
Other Name :
ឈ្មោះផ្សេង :
|
Khan
ឃន
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
|
I03560
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
កើតឆ្នាំ១៩៥២។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
10030509, Kratie, Prek Prasap, Prek Prsap, Prek Ko
១០០៣០៥០៩, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំព្រែកប្រ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាតំបន់៥០៥ ខេត្ដក្រចេះ។
|
|
តំបន់ DK 75-79 :
|
តំបន់«៥០៥» ខេត្ដក្រចេះ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KRI0095 20060208, Prek Kou village, Prek Prasap sub-district, Prek Prasap district, Kratie province. Interviewed by Chhay Naroeun. Notes: Interviewed with Mao Ry, 47, brother in-law.
ខេអអាយ០០៩៥ ២០០៦០២០៨,ភូមិព្រែកគូឃុំព្រែកប្រសប់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយឆាយ ណារឿន។ កំណត់សម្គាល់ៈជួបជាមួយ ម៉ៅ រីអាយុ៤៧ឆ្នាំ ត្រូវជាប្អូនថៃ្ល ប្រុស។
|
|
សេចក្ដីសង្ខេប :
|
នេក តាំងប៊ុន ហៅ ឃន ភេទប្រុស កើតឆ្នាំ១៩៥២ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ម៉ៅ រី ភេទប្រុស អាយុ៤៧ឆ្នាំត្រូវជាប្អូនថៃ្ល។ តាំងប៊ុន មានឪពុកឈ្មោះ នេក បៀន ម្ដាយឈ្មោះ អូម ណៃ។ តាំងប៊ុន មាន បងប្អូន៨នាក់ប្រុស៣ស្រី៥ មានស្រុកកំណើត នៅភូមិព្រែកគូរ ឃុំព្រែកប្រសប់ ខេត្ដក្រចេះ។ តាំងប៊ុន ធ្លាប់ រៀនសូត្របានត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋមសិក្សា ព្រែកប្រសប់។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដច សីហនុ ប្រទេសជាតិកើតមានសង្គ្រាម សាលារៀនមួយចំនួនធំត្រូវ បិទទ្វារ គ្មានលោកគ្រូ អ្នកគ្រូមកបង្រៀន។ ពេលនោះ តាំងប៊ុន ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៧៣ តាំងប៊ុន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ ហ៊ឹម ឈ្មោះ រដ្ឋ។ តាំងប៊ុន ដំបូងអង្គការ ចាត់តាំងឱ្យធ្វើជាកង ឈ្លបការពារភូមិឃុំ ការពារប្រជាជននិងចុះធ្វើស្រែចម្ការ ជាមួយប្រជាជនដែរ។ នៅឆ្នាំ១៩ ៧៤ តាំងប៊ុន អង្គការបញ្ជូន ទៅយោធាតំបន់៥០៥ ហើយឡើងវាយនៅក្នុងសមរភូមិមុខ កាលនោះវាយជា មួយទាហានលន់ នល់។ នៅក្នុងឆ្នាំ១៩៧៤ ហ្នឹងដែរ តាំងប៊ុន មានរបួសមកដេកសម្រាកព្យាបាលនៅក្នុងមន្ទីរ តំបន់ កាលនោះមិនជាស្រួលបួលទេ តាំងប៊ុន លួចរត់មកលេងផ្ទះ ដោយសារនឹកឪពុកម្ដាយពេក។ ពេលមកដល់ មានប្រធានភូមិមក សួរនាំហើយបានដកកាំភ្លើងពីឈ្មោះ តាំងប៊ុន យកទៅទុកមួយ រយៈសិន ពេលត្រឡប់ទៅអង្គ ភាពវិញ ប្រធានភូមិបានយក កាំភ្លើងមកឱ្យវិញ ណាមួយឪពុកម្ដាយនិងប្រធានភូមិសុទ្ធតែ អ្នកស្គាល់គ្នារាប់អាន គ្នា។ ពេលនោះ តាំងប៊ុន បានសេ្លÃៈក ខោអាវខ្មៅ ជាសម្លៀកបំពាក់របស់យោធាត្រឡប់ទៅតំបន់វិញ។ នៅឆ្នាំ ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ក៏មិនឃើញឈ្មោះ តាំងប៊ុន ត្រឡប់មកស្រុកកំណើតវិញដែរ បាត់ដំណឹងរហូតមកដល់ពេលនេះ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”