PROMOTING ACCOUNTABILITY
Krap Song
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KRI0097
KRI0097
|
|
ឈ្មោះ :
|
គ្រប់ សុង
|
|
Last Name :
|
Krap
|
|
First Name :
|
Song
|
|
Other Name :
ឈ្មោះផ្សេង :
|
Ruon
រួន
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
|
I02296, I07711
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[ Born in the year of the Sheep]
«កើតឆ្នាំមមែ» ជំនាន់ខែ្មរក្រហម អាយុ២៣ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
100103?? Kratie, Chhloung, Hann Chey, Hann Chey
១០០១០៣?? ខេត្ដក្រចេះ ស្រុកឆ្លូង ឃុំហាន់ជ័យ ភូមិហាន
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
អឿន
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Kim Srim was song's brother/sister to be soldier with him
គីម ស្រីម ជាបងរបស់សុង ទៅធ្វើទ័ពជាមួយគ្នា។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KRI0097 20060218, Hann Chey village, Hann Chey sub-district, Chhloung district, Kratie province. Interviewed by Sok Vannak. Notes: Interviewed with By Sun, 79, mother.
ខេអអាយ០០៩៧ ២០០៦០២១៨,ភូមិហាន់ជ័យឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់ សម្គាល់ៈ ជួបជាមួយ ប៊្គ សុន អាយុ៧៩ឆ្នាំ ត្រូវជាម្តាយ។
|
|
សេចក្ដីសង្ខេប :
|
គ្រប់ សុង ហៅ រួន ភេទប្រុស អាយុ២៣ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ម៉ី សុន អាយុ៧៩ឆ្នាំ ត្រូវជា ម្ដាយ។ សុង មានឪពុកឈ្មោះ តន់ គ្រប់។ សុង មានបងប្អូន៨នាក់ មានស្រុក កំណើតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្ដក្រចេះ។ សុង ធ្លាប់បានរៀនសូត្រនៅសាលាបឋមសិក្សាឆ្លូងត្រឹម ថ្នាក់ទី៩ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាតិកើតមាន សង្គ្រាម កើតមានបាតុកម្មនៅឆ្នាំ១៩៧០ ពេលនោះសាលារៀន ត្រូវបិទទ្វារហើយឃើញមានក្រុមចលនាខែ្មរក្រហមចូលមកឃោសនាតស៊ូនៅក្នុងភូមិដើម្បីប្រឆាំងនិងទាហានលន់ នល់។ ក្រោយពី កើតមានរដ្ឋប្រហារមិនបានប៉ុន្មានផង ស្រាប់តែខាងទាហានលន់ នល់ បើកយន្ដហោះមកទម្លាក់ គ្រាប់បែកធ្វើឱ្យប្រជាជនរងគ្រោះហើយ មិនហ៊ានចេញទៅរកស៊ីឆ្ងាយពីផ្ទះ។ នៅឆ្នាំ១៩៧២ សុង បានស្ម័គ្រចិត្ដ ចូលបម្រើចលនាខែ្មរក្រហម មិនមែនចូលតែឈ្មោះ សុង មួយទេ មានកូនចំនួន៤នាក់ទៀតក៏ចូលបម្រើចលនា ខែ្មរក្រហមដែរ កាលនោះសង្គ្រាមគ្មានកូនចៅពីណាអាចសម្ងំសុខ នៅក្នុងផ្ទះបានទេ ព្រោះប្រទេសជាកើតមាន សង្គ្រាម យើង រស់នៅក្នុងតំបន់រំដោះ។ សុង ចេញទៅដំបូងអង្គការបញ្ជូនឱ្យ ទៅធ្វើជាយោធាតំបន់ បន្ទាប់មក បញ្ជូនទៅសមរភូមិមុខ វាយជាមួយទាហានលន់ នល់ នៅខាងខេត្ដកំពង់ចាម។ សុង កាលនោះចេះបើកបរឡាន ធំសម្រាប់ដឹកជញ្ជូនសភារៈ យោធាដូចជាស្បៀងអាហារគ្រាប់រំសេវ កាលនោះ សុង ដូចជាមានឋានៈធំគ្រាន់បើ ដែលហើយ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច មិនឃើញឈ្មោះ សុង មកលេងស្រុក កំណើតវិញទេ ចេះតែចាំមើលផ្លូវកូន។ នៅឆ្នាំ១៩៧៨ ស្រាប់តែឃើញកូនឈ្មោះ គ្រប់ សុង និងនរសាម្នាក់ មកលេងដល់ស្រុកកំណើតហើយឃើញមាន ការលាក់បាំងមិនឱ្យទៅប្រាប់ខាងសហករណ៍ឱ្យបានដឹងទេ ហើយបាន ប្រាប់ថា ធ្វើជាយោធានៅភ្នំពេញ។ សុង និងនិសារ មាន កាំភ្លើងមួយដើមសម្រាកនៅតែមួយយប់ទេ មួយថៃ្ង ពេលទៅសុំបាយខាងសហករណ៍មិនចង់បានផង។ ពេលនោះឪពុកម្ដាយបងប្អូនចង់ឱ្យសម្រាកនៅបានយូរ តែ សុងប្រាប់ថា នៅមិនបានទេ ប្រញាប់ត្រឡប់ទៅវិញ។ តាំងពីពេលនោះមកបាត់ខ្លួនរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូបឈ្មោះ គ្រប់ សុង ហៅ រួន ជាយោធា នៅក្នុងកងពល៣១០ មានឋានៈជាប្រធានអនុសេនាធំ ទី១ នៅក្នុងវរសេនាតូច១២២ វរសេនាធំ១២។ នៅក្នុង សម័យខែ្មរក្រហម សុន ត្រូវជាម្ដាយបានដឹងថា មានកូនចំនួន៤ នាក់ផេ្សងទៀត ជាប្រធានចម្ការកៅស៊ូត្រូវអង្គការចាប់យក ទៅសម្លាប់ចោលក្នុងឆ្នាំ១៩៧៨។ សុន មកដល់ពេលនេះ ចង់វងេ្វងដោយសារគិតច្រើន ដោយសារដែលកូនបានចូលបម្រើ ចលនាខែ្មរក្រហមត្រូវ បាត់ខ្លួនរហូតមកដល់ពេលនេះ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”