Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0098
KRI0098
ឈ្មោះ :
តាំង ស៊ីវឡេង
Last Name :
Taing
First Name :
Siv Leng
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I10563
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៨ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
10020902, Kratie, Kratie, Krakor, Krakor
១០០២០៩០២, ខេត្ដក្រចេះ ស្រុកក្រចេះ ឃុំក្រគរ ភូមិក្រ
ការចូលរួម និង អង្គការ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0098 20060304, Krakor village, Krakor sub-district, Kratie district, Kratie province. Interviewed by Ra Chhayrann. Notes: Interviewed with Vang Loeun, 55, friend and Nut Narin, 67, neighbor.
ខេអអាយ០០៩៨ ២០០៦០៣០៤,ភូមិក្រគរ ឃុំក្រគរ ស្រុក ក្រចេះ ខេត្តក្រចេះ។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់ សម្គាល់ៈ ជួបជាមួយ វង់ លឿន អាយុ៥៥ឆ្នាំ ត្រូវជាមិត្តរួម ថ្នាក់ និង ណុត ណារិន អាយុ៦៧ឆ្នាំ ជាអ្នកជិតខាង។
សេចក្ដីសង្ខេប :
តាំង ស៊ីវឡេង ភេទស្រី អាយុ២៨ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ វង់ លឿន ភេទប្រុស អាយុ៥៥ឆ្នាំ ត្រូវជាមិត្ដរួមថ្នាក់និងឈ្មោះ ណុត ណារិន ភេទប្រុស អាយុ៦៧ឆ្នាំត្រូវជាអ្នកជិត្ដខាង។ ស៊ីវឡេង មានឪពុក ឈ្មោះ តាំង ទ្រាង ម្ដាយឈ្មោះ លី តីកឈុន។ ស៊ីវឡេង មានបងប្អូនច្រើន សុទ្ធតែអ្នករៀនសូត្រនិងបានធ្វើ ការងារ ជាមន្រ្ដីរាជការ។ ស៊ីវឡេង ធ្លាប់បានរៀនសូត្រនៅសាលាបឋម សិក្សាក្រគរ ពេលរៀបចប់សាលាបឋម សិក្សាបានចូលរៀននៅ សាលាវិទ្យាល័យកុសមៈនិងបានប្រឡងជាប់ឌីប្លូម ជាប់បាក់ឌុម រៀនចប់ថ្នាក់ទី១ទំនើម ហើយចេះចេ្រÃៈងពីរោះប្រចាំវង់ភេ្លងសាលា វិទ្យាល័យកុសមៈនិងបានឡើងចេ្រÃៈងនៅពេលសមាជជាតិ។ មិនតែ ប៉ុណេ្ណាះ ស៊ីវឡេង បានប្រឡងបរកញ្ញាជាប់លេខ១ នៅខេត្ដ ក្រចេះ។ បន្ទាប់មកទៀត ស៊ីវឡេង បានទៅ ប្រឡងបវរកញ្ញា នៅភ្នំពេញទៀត។ ស៊ីវឡេង បានបន្ដការរៀនសូត្រនៅភ្នំពេញ នៅឆ្នាំ១៩៦៧ មានដំណឹងថា បានធ្វើជាសាស្រ្ដចារ្យប្រវត្ដិវិទ្យានិង បានចេញទៅបង្រៀននៅខាងខេត្ដកំពង់ធំ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម ដាច់ដំណឹងមិនថា ស៊ីវឡេង សុខទុក្ខយ៉ាងណាទេ ព្រោះ ស៊ីវឡេង រស់នៅភ្នំពេញ មិនអាចឆ្លងកាត់មកខេត្ដក្រចេះ បានស្រួលទេ។ ក្រោយពីកើតមានរដ្ឋប្រហារ ភ្លាម មានចលនាខែ្មរ ក្រហម មានក្រុមកងទ័យយួនយៀកកុងបានមកចូលធ្វើសង្គ្រាម ប្រឆាំងជាមួយទាហានលន់ នល់។ ពេលនោះសង្គ្រាមកើតឡើងខ្លាំង មានយន្ដហោះមកទម្លាក់គ្រាប់បែក ធ្វើឱ្យប្រជាជនរស់នៅមិន បានសុខ មិនហ៊ានចេញទៅធ្វើស្រែចម្ការ។ កាលនោះខេត្ដក្រចេះ ឋិតនៅក្នុងតំបន់៥០៥ គណៈតំបន់ឈ្មោះ យ៉ែម មុន ដំបូង បន្ទាប់មកទៀតបានឮថា មានឈ្មោះ យី ឈ្មោះ គួន។ នៅឆ្នាំ១៩៧៣ កងទ័ពយួនយៀកកុងបាន ត្រឡប់ទៅ ស្រុកកំណើតវិញ ពេលនោះយន្ដហោះក៏មិនសូវមានមកទម្លាក់ដែរ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច ក៏មិនឃើញឈ្មោះ តាំង ស៊ីវឡេង ត្រឡប់មកស្រុកកំណើតវិញ បាត់ឈឹងរហូតមក ដល់ពេលនេះ។ បើតាមប្រវត្ដិរូប តាំង ស៊ីវឡេង រៀនបានច្រើន បានធ្វើជាសាស្រ្ដាចារ្យប្រវត្ដិវិទ្យានិងបាន ចេញទៅបង្រៀនខាងខេត្ដកំពង់ធំ។ នៅឆ្នាំ១៩៧៦ អង្គការចាប់ខ្លួនពីស្រុកបារាយណ៍ យកមកដាក់នៅមន្ទីរ ស២១។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា