PROMOTING ACCOUNTABILITY
Lam Leakk
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KRI0101
KRI0101
|
|
ឈ្មោះ :
|
ឡម លាក់
|
|
Last Name :
|
Lam
|
|
First Name :
|
Leakk
|
|
Other Name :
ឈ្មោះផ្សេង :
|
Lin
លិន
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
|
I05304
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ២៧ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
10030706, Kratie, Prek Prasap, Saob, Saob Kraom
១០០៣០៧០៦, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំសោប ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KRI0036 20060215, Saob Kraom village, Saob district, Prek Prasap district, Kratie province. Interviewed by Chhay Naroeun. Notes: Interviewed with Lam Srei, 47, younger sister.
ខេអអាយ០១០១ ២០០៦០២១៥, ភូមិសោបក្រោម ឃុំ សោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ ឆាយ ណារឿន។ កំណត់សម្គាល់ៈ ជួបជាមួយ ឡម ស្រី អាយុ៤៧ ឆ្នាំ ត្រូវជា
ប្អូនប្រុស។ |
|
សេចក្ដីសង្ខេប :
|
ឡម លាក់ ហៅ លិន ភេទប្រុស អាយុ២៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ឡម ស្រី អាយុ៤៧ឆ្នាំ ត្រូវ ជាប្អូនប្រុស។ លាក់ មានឪពុកឈ្មោះ បា ឡមឪជាជនជាតិឡាវឱ ម្ដាយឈ្មោះ សំ ភី។ លាក់ មាន បងប្អូនចំនួន៥នាក់ប្រុស៣ស្រី២ មានស្រុកកំណើត នៅភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសប់ ខេត្ដ ក្រចេះ។ លាក់ ធ្លាប់បានរៀនសូត្រនៅសាលាបឋមសិក្សាសោបត្រឹម ថ្នាក់ទី៩ឪចាស់ឱ កាលហ្នឹងចេះភាសា បារាំងខ្លះៗ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ មានសង្គ្រាមផ្ទុះឡើង សាលារៀនត្រូវ បិទទ្វារ គ្មានលោកគ្រូអ្នកគ្រូមកបង្រៀន។ បន្ទាប់ពីកើតមានរដ្ឋប្រហារនៅភូមិនេះ ក្លាយជាតំបន់ខែ្មរក្រហម ទាហានលន់ នល់ មិនអាចចូលមកបានទេ។ នៅឆ្នាំ១៩៧៣ លាក់ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម នៅក្នុងតំបន់៥០៥ តាមរយៈឈ្មោះ ថុន។ បន្ទាប់មកទៀត លាក់ អង្គការបញ្ជូនទៅ ហាត់រៀនក្បួនយោធានៅ ស្រុកស្វាយទាប តំបន់៤២ ខេត្ដកំពង់ចាម។ ក្រោយមកទៀត មិនបានដឹងថា លាក់ អង្គការបញ្ជូនទៅសមរ ភូមិណាខ្លះទេ កាលនោះសង្គ្រាមកើតឡើងជាមួយ ទាហានលោកលន់ នល់ ដែលជាខែ្មរដូចគ្នា។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ប្រហែលជាងមួយខែស្រាប់ តែឈ្មោះ ឡម លាក់ ត្រឡប់មកលេងស្រុក កំណើតវិញ ជិះម៉ូតូមកមានគ្នាបីនាក់ ពីរជានិរសាហើយមានកាំភ្លើងយក មកជាមួយដែរ។ លាក់ បាននិយាយ ប្រាប់បងប្អូនថា សព្វថៃ្ង ធ្វើជាយោធានៅភ្នំពេញ នៅក្នុងកងពល៣១០ វរសេនាធំ១២ វរសេនាតូច១២២។ ពេលចប់សង្គ្រាម អង្គការចាត់តាំងឱ្យចុះធ្វើ ការស្រែចម្ការនៅបឹងសំយ៉ាប ភ្នំប្រសិទ្ធ។ លាក់ បានសម្រាកនៅ ស្រុកកំណើតបានតែបីថៃ្ងក៏ត្រឡប់មកភ្នំពេញវិញ។ នៅឆ្នាំ១៩៧៧៧៨ លែងមានដំណឹងពីឈ្មោះ លាក់ ហៅ លិន មិនអាចទាក់ទងបានហើយក៏មិនឃើញមានផ្ញើរសំបុត្រមកលេងស្រុកកំណើតវិញដែរ។ នៅឆ្នាំ១៩ ៧៩ ចេះតែចាំមើលផ្លូវបងប្រុស ឈ្មោះ ឡម លាក់ មិនឃើញត្រឡប់មកស្រុកកំណើតវិញ សោះបាត់ដំណឹង រហូតមកដល់ពេលនេះ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”