Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0196
KCI0196
Name :
ឈ្មោះ :
អ៊ុំ សារុន
Last Name :
នាមត្រកូល :
Oum
First Name :
នាមខ្លួន :
Sarun
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I08982
អាយ០៨៩៨២
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
In KR File: Aged 25
ជំនាន់ខែ្មរក្រហមអាយុ២៥ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
03070107, Kampong Cham, Kang Meas, Angkorban, Angk
០៣០៧០១០៧, ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំអង្គរបាន ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣???
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
The Ministry of Commerce Unit, Kangmeas district, Kampong Cham province
អង្គភាពក្រសួងពាណិជ្ជកម្ម ស្រុកកងមាស ខេត្ដកំពង់ចាម។
DK Zone 75-79 :
តំបន់ DK 75-79 :
North Zone €œ303€� Region 41, Kang Meas district, Kampong Cham province
ភូមិភាគឧត្ដរ«៣០៣» ស្រុកកងមាស តំបន់៤១ ខេត្ដកំពង់ចាម។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
worker
កម្មករ
Superiors :
ថ្នាក់លើ :
Met Chab
ឈ្មោះ មិត្ដ ចាប។
Associates :
អ្នកពាក់ព័ន្ធ :
Lieng
ឈ្មោះ លាង។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0196 20030122, Angkor Ban 7 village, Angkor Ban sub-district, Kang Meas district, Kampong Cham province. Interviewed by Long Dany. Notes: Oum Sarun disappeared. Interviewed with younger cousin called Chhim Chanty.
ខេស៊ីអាយ០១៩៦ ២០០៣០១២២, ភូមិអង្គរបានទី៧ ឃុំ អង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ អ៊ុំ សារុន បាត់ខ្លួន។ ជួបសម្ភាសជាមួយប្អូនជីដូនមួយ ឈ្មោះ ឈឹម ចាន់ទី។
Summary :
សេចក្ដីសង្ខេប :
Oum Sarun alias Ret, male. Ret disappeared. Meet with Chhim Chanty, was a younger cousin. Sarun had a father, Oum Chun and a mother, Rors Nory. There were 2 siblings. The Younger sister, Oum Retthi who was living in Angkorban 7, Angkorban commune, Kang Meas district, Kampong Cham province. Sarun joined the revolution in 1973. He joined it by propaganda of education because of at that time people suffered by Lon Nol៌s aircraft had come to drop bombs so many youths in the village joined the revolution. For the first time, he joined as art in Kang Meas district and visited home in the period of Lon Nol៌s aircraft dropped bombs. He had led the art there were women and men come to play, meanwhile, there were Lon Nol៌s aircraft dropped bombs behind the house so he took the entertainment group to hide in the lake and after that they returned to district office. In 1975, it was seen that Sarun rode CL motorbike to visit home. He told that right now he was working in the Ministry of Commerce in Kangmeas district, Kampong Cham province. He was looked seemly have high rank because he had a motorbike and used to take the mother with younger cousin called Chanty went to visit his work place and saw cinema as well. AS that time the cinema was shown the action movie. And then Chanty revisited but she did not see him. She met with Lieng who told that Sarun remained some words to Lieng please conveyed it to his parents that please don៌t be hopeful because he really died. When that time Lieng saw soldiers bring car and called Chief of Commerce, Chab and Sarun and some people took on the car. Since that time, it had never been heard from Sarun called Saret. They disappeared. According to the background of Sarun, he was captured at the Ministry of Commerce on 26 February, 1977. Whereas Chanty, was a younger sister during the Khmer Rouge regime she was living in Child Unit. She was segregated from parents and siblings. Chanty used to receive education one hour per day and studied under the tree but she did not get any knowledge because of time for working more than time for study, in the afternoon she implantation. Sometime Angkar assigned her to chase mice out from rice field as well. In 1976-77, food ration was worse and worse, getting only a ladle of gruel per person. There was not enough food to eat. Chanty saw militiamen came to take children of 17_ April out of children center and knew that all their parents was captured by Angkar, especially many Muslim people were killed.
ឈ្មោះ អ៊ុំ សារុន ហៅ រិទ្ធ ភេទប្រុស បាត់ខ្លួន។ ជួបជាមួយឈ្មោះ ឈឹម ចាន់ទី ត្រូវជាប្អូនស្រីជីដូនមួយ។ សារុន មានឪពុកឈ្មោះ អ៊ុំ ជុន ម្ដាយឈ្មោះ រស់ ណយ មានបងប្អូន២នាក់។ ប្អូនស្រី ឈ្មោះ អ៊ុំ រិទ្ធី រស់នៅភូមិអង្គរបាន ទី៧ ឃុំអង្គរបាន ស្រុកកងមាស ខេត្ដកំពង់ចាម។ សារុន ចូលបដិវត្ដ នៅឆ្នាំ១៩៧៣ ចូលតាមការអប់រំឃោសនា ព្រោះ ប្រជាជនពេលនោះទទួលរងគ្រោះដោយសារយន្ដហោះខាងទាហាន លន់ នល់ ចូលមកទម្លាក់គ្រាប់បែក ដូចនេះយុវជននៅក្នុងភូមិនាំគ្នា ចូលច្រើន។ សារុន ចូលដំបូងនៅខាងសិល្បៈស្រុកកងមាស និងធ្លាប់មកលេងផ្ទះជំនាន់យន្ដហោះទម្លាក់គ្រាប់បែក។ សារុន បាន នាំក្រុមសិល្បៈមកលេងមានប្រុសមានស្រី ពេលមកលេងមានយន្ដ ខាងទាហាន លន់ នល់ ទម្លាក់គ្រាប់បែកចំក្រោយផ្ទះក៏នាំក្រុមសិល្បៈ រត់ទៅពួនក្នុងបឹងបន្ទាប់មកក៏ត្រឡប់នៅមន្ទីរស្រុកវិញ។ នៅឆ្នាំ ១៩៧៥ ឃើញសារុន ជិះម៉ូតូសេអិលមកលេងផ្ទះ ហើយបាន និយាយប្រាប់ថា សព្វថៃ្ងធ្វើការនៅក្រសួងពាណិជ្ជកម្មរដ្ន ស្រុកកងមាស ខេត្ដកំពង់ចាម។ សារុន ទំនងជាមានឋានៈគ្រាន់បើ ព្រោះមានម៉ូតូជិះ និងធ្លាប់នាំម្ដាយ ប្អូនជីដូនមួយឈ្មោះ ចាន់ទី ទៅលេងកនែ្លងធ្វើការនិងនាំឱ្យមើលកុនថែមទៀត កុនកាលនោះបញ្ចាំងរឿងបាញ់គ្នា។ ក្រោយមកទៀត ចាន់ទី បាន ទៅលេងម្ដងទៀតមិនបានជួបទេ ហើយបានជួបឈ្មោះ លាង ប្រាប់ ថា សារុន បានផ្ដាំថា ឱ្យប្រាប់ឪពុកម្ដាយបងប្អូនផង កុំឱ្យសង្ឃឹមអី ព្រោះគាត់ពិតជាស្លាប់ហើយ កាលនោះ លាង បានឃើញយោធា យករថយន្ដហៅប្រធានពាណិជ្ជកម្មឈ្មោះ ចាប និង សារុន ព្រមទាំងមនុស្សមួយចំនួនទៀតដាក់រថយន្ដយកទៅបាត់ តាំងពីនោះ មកមិនដែលបានទទួលដំណឹងពីឈ្មោះ សារុន ហៅរិទ្ធ ទៀតទេ។ បើតាមប្រវត្ដិរូប សារុន ចាប់ខ្លួននៅក្រសួងពាណិជ្ជកម្ម នៅថៃ្ងទី២៦ ខែ២ ឆ្នាំ១៩៧៧។ រីឯ ឈ្មោះ ចាន់ទី ត្រូវជាប្អូនស្រី ជំនាន់ខែ្មរក្រហមរស់នៅក្នុងអង្គភាពកុមារ បែកចេញពីឪពុកម្ដាយបងប្អូន។ ចាន់ទី ធ្លាប់បានរៀនអក្សរក្នុងមួយ ថៃ្ងបានត្រឹម១ម៉ោង រៀនក្រោមដើមឈើ គ្មានបានចេះដឹងអីទេ ព្រោះការងារច្រើនជាង ពេលថៃ្ងដកស្ទូង ជួនកាលនៅពេលយប់អង្គការប្រើឱ្យដេញសត្វកណ្ដុរកុំឱ្យស៊ីស្រូវ ទៀត។ នៅឆ្នាំ១៩៧៦៧៧ ការហូបចុកកាន់តែវេទនាក្នុងម្នាក់ ទទួលបានបបរតែមួយវែកគត់ ហូបមិនបានឆែ្អត។ ចាន់ទី ធ្លាប់ឃើញកងឈ្លបមកយកកេ្មង១៧មេសា ចេញពីមណ្គលកុមារ ហើយបានដឹងថាឪពុកម្ដាយរបស់ពួកកេ្មងៗទាំងនេះត្រូវអង្គការ ចាប់ខ្លួនអស់ហើយ ជាពិសេសប្រជាជនជាតិចាមមានស្លាប់ច្រើន។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញខែ្មរក្រហមចាប់មនុស្សនិងដឹងថាមានការសម្លាប់ច្រើន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា