Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0277
TKI0277
ឈ្មោះ :
ធឿន
First Name :
Thoeun
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I02799
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 19 years old. Present aged: 48]
«សម័យខែ្មរក្រហម អាយុ ១៩ ឆ្នាំ, សម័យបច្ចុប្បន្ន អាយ
Home Village :
ភូមិកំណើត/ទីលំនៅ :
21021404 Takeo, Bati, Trapeang Krasaing, Trapeang
២១០២១៤០៤ តាកែវ, បាទី, ត្រពាំងក្រសាំង, ត្រពាំងព្រិច
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពក្រសួងសង្គមកិច្ច ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យ
ថ្នាក់លើ :
ពឿន។ អៀង ធិរិទ្ធ។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0277 20030824, Trapeang Prech village, Trapeang Krasaing sub-district, Bati district, Takeo province. Interviewed by Sok Vannak and Ysa Osman. Notes: interviewed Chea Rim, aged 48, biography owner.
ធីខេអាយ០២៧៧ ២០០៣០៨២៤, ភូមិត្រពាំងព្រិច ឃុំ ត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ សម្ភាសដោយ សុខ វណ្ណៈ និង អ៊ីសា ឧស្មាន។ កំណត់សម្គាល់ៈ ជួបជាមួយ ជា រឹុម អាយុ៤៨ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
ជា រ៉ឹម ហៅ ធឿន ភេទស្រី អាយុ៤៨ឆ្នាំ ត្រូវជាម្ចាស់ប្រវត្ដិ រូប។ ធឿន មានប្ដីឈ្មោះ ភី ណប់ សព្វថៃ្ងរស់នៅភូមិត្រពាំងព្រិច ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្ដតាកែវ។ ធឿន មានឪពុកឈ្មោះ ជុំ ម្ដាយឈ្មោះ រិន មានបងប្អូនបង្កើត១០នាក់ ស្រី៤ប្រុស៦។ កាលពីតូច ធឿន មិនបានចូល រៀននៅសាលាទេ។ នៅឆ្នាំ១៩ ៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅភូមិត្រពាំងព្រិច ក្លាយជាតំបន់រំដោះ ក្រោយមកមានសង្គ្រាមវាយគ្នាជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៣ ធឿន បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហម ដំបូងអង្គការបញ្ជូនឱ្យទៅធ្វើការនៅឃុំ ប្រធានមន្ទីរ ពេទ្យឃុំឈ្មោះ ឡៃ។ នៅឆ្នាំ១៩៧៥ អង្គការបញ្ជូនទៅកងចល័ត លើកទំនប់ជីកប្រឡាយនៅស្រុកអង្គរ បុរី។ នៅឆ្នាំ១៩៧៦ អង្គការជ្រើសរើសឱ្យទៅធ្វើការនៅស្រែអំបិល ស្ថិតនៅក្នុងខេត្ដ កំពត។ ធឿន បានធ្វើការនៅទីនោះគ្មានពេលសម្រាក ព្រឹកឡើងនាំ គ្នាសុទ្ធតែស្រីៗទៅយកអង្គុបមកបុកដីស្រែឱ្យហាប់ ដើម្បីបញ្ចូល ទឹកសមុទ្រ។ នៅឆ្នាំ១៩៧៧ អង្គការបញ្ជូនឱ្យទៅធ្វើការនៅ ក្រុងកំពង់សោម នៅទីនោះជា កម្មករជាជ័រកៅស៊ូ មុននុងចេះជា អង្គការបានបង្រៀនរបៀបជាជ័រកៅស៊ូដើម្បីយកទឹកកៅស៊ូយក ចាន មកត្រង់។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ តាម៉ុក បានទៅ ជ្រើសរើសនារីដែលមានស្រុកកំណើតនៅភូមិ ភាគនិរតីយកមក ធ្វើការនៅភ្នំពេញ។ ធឿន បានជិះរថយន្ដមកដល់ភ្នំពេញ មានគ្នា ជាច្រើននាក់ខ្លះទៅ ធ្វើការនៅក្រសួងការបរទេស ខ្លះទៅធ្វើការ ខាងរោងចក្រ ចំណែក ធឿន អង្គការឱ្យមកធ្វើការនៅ ក្រសួង សង្គមកិច្ច។ ធឿន អង្គការឱ្យមកធ្វើការនៅមន្ទីរពេទ្យព១ សម្រាប់តែព្យាបាលកូនកេ្មងតូចៗ ភាគច្រើនជាកូនកម្មាភិបាលរស់ នៅភ្នំពេញ។ ប្រធានមន្ទីរឈ្មោះ ពឿន ឈ្មោះ អៀង ធិរិទ្ធ។ នៅឆ្នាំ ១៩៧៨ សុំអង្គការមកលេងស្រុកកំណើតបានមក ជួប ឪពុកម្ដាយបានម្ដងដឹងថា នៅតាមស្រុកស្រែ ចម្ការហូបតែ បបរគ្មានអាហារគ្រប់គ្រាន់ទេ។ ធឿន បានសម្រាកនៅផ្ទះបានតែ ពីរថៃ្ងក៏ត្រឡប់មក ភ្នំពេញវិញ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ព វៀតណាមបានវាយចូលមក ធឿន និងកម្មាភិបាលខែ្មរ ក្រហមជា ច្រើននាក់ផេ្សងទៀតបានរត់ទៅដល់ព្រំដែនថៃ។ ធឿន បានរត់ទៅ ដល់ស្រុកបវេល ខេត្ដ បាត់ដំបងជួបការលំបាកពេកក៏សមេ្រច ចិត្ដរត់ត្រឡប់មកស្រុកកំណើតវិញ ដើរកាត់តាមខេត្ដសៀមរាប រួចធ្វើដំណើរមកដល់ផ្ទះបានជួបជុំបងប្អូនឪពុកម្ដាយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា