PROMOTING ACCOUNTABILITY
Sek Yeun
| Personal Info | |||||
| ID: | KRI0104 | ||||
|
Name
ឈ្មោះ
|
Sek Yeun Bong
សេក យឺន បុង
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Disappeared |
||||
|
ស្ថានភាពគ្រួសារ
|
បាត់ខ្លួន
|
||||
CBIO ID |
I10201 |
||||
Source Interview |
KRI0104 20060320, Rokar Kandal 1 village, Rokar Kandal sub-district, Kratie ditrict, Kratie province. Interviewed by Long Dany. Notes: Sek Yeun aka Bong, disappeared. Interviewed with Sek Yan, 65, older sister. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេអអាយ០១០៤ ២០០៦០៣២០ ភូមិរការកណ្តាលទី ១ ឃុំរការកណ្តាល ស្រុកក្រចេះ ខេត្តក្រចេះ។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ សេក យឺន ហៅ បុង បាត់ខ្លួន។ ជួបសម្ភាសជាមួយឈ្មោះ សេក យាន អាយុ ៦៥ ឆ្នាំ ត្រូវជាបងស្រី។
|
||||
|
Date of Birth
|
[Born in the year of Rooster]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
កើតឆ្នាំរកា
|
||||
|
Home Village
|
10021101, Kratie, Kratie, Rokar Kandal, Rokar Kand
|
||||
|
ទីកន្លែងកំណើត
|
១០០២១១០១, ខេត្ដក្រចេះ ស្រុកក្រចេះ ឃុំរការកណ្ដាល ភូ
|
||||
|
Join KR
|
1970????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧០????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពមន្ទីរស២១ ភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
អ្នកទោស
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២»ភ្នំពេញ។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
សេក យឺន ហៅ បុង ភេទប្រុស អាយុ៣១ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ សេក យាន អាយុ៦៥ឆ្នាំត្រូវ ជាបងស្រី។ យឺន មានឪពុកឈ្មោះ សេក យ៉ន ម្ដាយឈ្មោះ ហែម មឿន។ យឺន មានបងប្អូន៥នាក់ ទី១ ឈ្មោះ សេក យ៉ាត ភេទប្រុស ទី២ឈ្មោះ សេក សាម៉ន ភេទស្រី ទី៣ឈ្មោះ សេក យន់ ភេទប្រុស ទី៤ ឈ្មោះ សេក យាន ភេទស្រី និងទី៥ឈ្មោះ សេក យឺន ជាប្អូនពៅ។ យឺន មានស្រុកកំណើតនៅភូមិរកា កណ្ដាល ឃុំរកាកណ្ដាល ស្រុកក្រចេះ ខេត្ដក្រចេះ។ យឺន ធ្លាប់បានរៀនសូត្រត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់ រៀនមកបួសជាព្រះសង្ឃនៅវត្ដរកាកណ្ដាលបានចំនួន៣វស្សាក៏សឹកមកវិញ ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ យឺន នៅពេលទំនេរ ពីធ្វើស្រែចម្ការ ក៏ដើរធ្វើការងារជាជាងសំណង់ ដើម្បីរកលុយមក ជួយផ្គត់ផ្គង់គ្រួសារ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានក្រុមចលនាខែ្មរ ក្រហមចូលមកឃោសនាឱ្យប្រជាជន ក្រោកឡើងតស៊ូប្រឆាំងនិងរបបលោកលន់ នល់។ នៅឆ្នាំ១៩៧០ យឺន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមការអំពាវ នាវរបស់សមេ្ដចសីហនុ ឱ្យកូនចៅចូលពៃ្រម៉ាគី។ យឺន ចូលដំបូងនៅក្នុងតំបន់៥០៥ បន្ទាប់មកអង្គការបញ្ជូនទៅ ខាងភូមិភាគ៣០៤ ខាងខេត្ដកំពង់ចាម។ កាលនោះ ឈ្មោះ សេក យឺន អង្គការចាត់តាំងឱ្យនៅខាងសិល្បៈភូមិភាគហើយ បានដើរសមែ្ដងគ្រប់កនែ្លងតំបន់រំដោះ។ នៅឆ្នាំ១៩៧១ ពេលឪពុកស្លាប់ឃើញ យឺន ត្រឡប់មកផ្ទះវិញ ដើម្បីធ្វើបុណ្យ ឪពុកហើយបានត្រឡប់ទៅអង្គ ភាពវិញ នៅខាងខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧១ មានយន្ដហោះមកទម្លាក់គ្រាប់បែកជា ច្រើនធ្វើឱ្យប្រជាជន ស្លាប់និងឆេះផ្ទះ។ នៅក្នុងឆ្នាំ១៩៧១ ហ្នឹងដែលមានអ្នកភូមិនិយាយថា យោធាខែ្មរក្រហមបាន បាញ់យន្ដហោះ អាមេរិចកាំងធ្លាក់នៅភូមិទួល ហើយចាប់បានជន ជាតិអាមេរិចកាំងថែមទៀត។ ពេលចាប់បានមិនបានដឹងថា អង្គការបញ្ជូនទៅខាងណាទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច មានប្រជាជន១៧មេសា ជម្លៀសមក រស់នៅក្នុងភូមិរកាកណ្ដាលនេះដែរ។ នៅឆ្នាំ១៩៧៦ បានឃើញឈ្មោះ សេក យឺន ជិះម៉ូតូឌុប ប្រពន្ធឈ្មោះ ណុល ហៅ ភាន់ ដែលអង្គការទើបរៀបការឱ្យមកប្រាប់ឪពុកម្ដាយបងប្អូនឱ្យ បានដឹង។ យឺន និង ប្រពន្ធសម្រាកបានតែបីថៃ្ងក៏លាឪពុកម្ដាយ ត្រឡប់ទៅភ្នំពេញវិញ។ នៅឆ្នាំ១៩៧៩ មិនឃើញឈ្មោះ សេក យឺន និងប្រពន្ធត្រឡប់មកស្រុកកំណើតវិញទេ។ នៅឆ្នាំ១៩៨០ ស្រាប់តែឃើញឈ្មោះ ណុល និងកូនម្នាក់ អាយុប្រហែលជា៦ឆ្នាំ មកដល់ផ្ទះហើយមិនឃើញឈ្មោះ យឺន។ ពេលនោះប្រពន្ធឈ្មោះ ណុល បានរៀបរាប់ ថា យឺន អង្គការឱ្យធ្វើការងារនៅកនែ្លងផេ្សងគ្នា គាត់នៅខាងរោងជាង មានឋានៈជាអនុប្រធាន។ ណុល កាល នោះនៅក្នុងក្រសួងការបរទេស ជាអ្នកធ្វើនំឱ្យភ្ញៀវហូប។ នៅឆ្នាំ១៩៧៧ ដឹងថា ប្ដីឈ្មោះ យឺន អង្គការចាប់ ខ្លួននៅភ្នំពេញ តែមិនដឹងថា យកទៅសម្លាប់ចោលនៅកនែ្លងណាទេ កាលនោះយើងក៏មិនហ៊ានសួរនាំអីដែរ ហើយកូនទើបកើតបាន តែបានមួយខែ តាំងពីនោះមកបាត់ដំណឹងប្ដីឈ្មោះ យឺន រហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូបចាប់ខ្លួននៅឆ្នាំ១៩៧៧ យកមកដាក់នៅមន្ទីរស២១។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”