Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0122
Name :
ឈ្មោះ :
រស់ បួក
Last Name :
នាមត្រកូល :
Ros
First Name :
នាមខ្លួន :
Buok
Other Name :
ឈ្មោះផ្សេង :
Ros Vann
រស់ វ៉ាន់
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K07510
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៣០ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
០៥០៦០២០៣ ខេត្ដកំពង់ស្ពឺ,ស្រុកភ្នំស្រួច,ឃុំជាំសង្កែ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1966????
១៩៦៦????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Superiors :
ថ្នាក់លើ :
តាសឿន ជាប្រធាន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
ខេអេសអាយ០១២២ ២០០៥ ភូមិតានៃឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឆាយ ណារឿន។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ឆិល ផន អាយុ ៥០ ឆ្នាំ ត្រូវជាប្រពន្ធ។
Summary :
សេចក្ដីសង្ខេប :
រស់ បួក ហៅ វ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំបាត់ខ្លួន។ ជួបជាមួយឈ្មោះ ឆិល ផន អាយុ៥០ឆ្នាំត្រូវជា ប្រពន្ធ សព្វថៃ្ងមានកូនចំនួន៣នាក់ រស់នៅភូមិតានៃ ឃុំជាសង្កែ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ វ៉ាន់ មានឪពុក ឈ្មោះរស់ ស៊ួន ម្ដាយឈ្មោះ ណែម រឹម មានបងប្អូនបីនាកប្រុសទាំងអស់។ វ៉ាន់ ធ្លាប់រៀនសូត្រនិងបានបួស ជាព្រះសង្ឃគង់នៅវត្ដដំណាក់ត្រាច។ ពេលវ៉ាន់ សឹកមកវិញស្រាប់តែចូលចលនាខែ្មរក្រហមតាំងពីឆ្នាំ១៩ ៦៦ រហូតដល់កើតមានរដ្ឋប្រហារបានត្រឡប់ចូលមក ស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧១ ឪពុកគាត់បានរៀនការ ប្រពន្ធឈ្មោះ ផន ពេលរៀនការមិនមានភ្ញៀវចូលរួមច្រើនទេ ព្រោះពេលនោះមានយន្ដហោះមកទម្លាក់គ្រាប់ បែក។ បន្ទាប់ពីរៀបការហើយមិនបានប៉ុន្មាន វ៉ាន់ ក៏ចូលពៃ្រជា មួយចលនាខែ្មរក្រហមបន្ដទៀត ឡើងសមរភូមិ វាជាមួយទាហានលន់ នល់ តាមផ្លូវជាតិលេខ៤ ហើយមានតួនាទីកាន់កងរយ បន្ទាប់មក បានឡើងជាអនុប្រធាន កងពលលេខ១១៦ ប្រធានកងពលឈ្មោះ សឿន។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច វ៉ាន់ បានមកស្រុកកំណើតយកប្រពន្ធកូនឱ្យមករស់នៅជាមួយគ្នា។ កាលនោះមិនបានរស់នៅភ្នំពេញទេ អង្គការ ចាត់តាំងឱ្យមកធ្វើការ នៅស្រុកកោះអណែ្ដត ប្ដីធ្វើជាយោធាការពារព្រំដែនខែ្មរវៀតណាម ប្រពន្ធចុះធ្វើការជា មួយប្រជាជនដូចប្រជាជនធម្មតាដែរ មានអាហារហូបចុកដូចគ្នា ខ្វះខាតដូចគ្នា។ នៅឆ្នាំ១៩៧៦ អង្គការផ្លាស់ ឱ្យមកធ្វើការនៅខេត្ដកំពង់ធំវិញ មកទាំងប្រពន្ធកូន។ នៅឆ្នាំ១៩៧៧ អង្គការចាត់តាំងបន្ដទៀតឱ្យមកធ្វើការនៅ ខេត្ដកំពង់ចាម វាន់ មានឋានៈជាប្រធានភស្ដភាឈ្មោះ យឿន ជាអនុប្រធាន។ នៅខេត្ដកំពង់ចាម ភូមិភាគ បូព៌ាមាន រឿងរ៉ាវកើតឡើងច្រើនណាស់ តាំងពីអង្គការចោទថា ប្រធានភូមិភាគបូព៌ាឈ្មោះ សោម ភឹម ក្បត់។ នៅឆ្នាំ១៩៧៨ ស្រាប់តែបាត់ប្ដីមិនដឹងជាទៅណាមិនឃើញមកផ្ទះវិញសោះ ដល់ពេលសួរអ្នកធ្វើការងារជាមួយ គាត់ទៅ គេប្រាប់វិញថា បងវ៉ាន់ អង្គការបញ្ជូនឱ្យទៅធ្វើការនៅខេត្ដក្រចេះហើយ។ ពេលនោះមានអារម្មណ៍ ឆ្ងល់ចិត្ដណាស់ បើប្ដីទៅខេត្ដផេ្សង ហេតុអីក៏គាត់មិនប្រាប់ឱ្យដឹងមុន ដល់ក្រោយមកទៀតមាន អង្គរក្សគាត់ឈ្មោះ ដេត ប្រាប់ថា អ៊ំ អង្គការហៅទៅភ្នំពេញហើយ ពេលនោះមានអារម្មណ៍ខ្លាចមែន ព្រោះដឹងថា អង្គការចាប់ខ្លួន ហើយ។ ដូចនេះ ផន ដឹងថា ប្ដីអង្គការចាប់ខ្លួនក៏ប្រញាប់យក សំបុត្រប្ដីដែលសរសេរទុកសម្រាប់ធ្វើដំណើរមក ប្រើដើម្បីធ្វើ ដំណើរមកស្រុកកំណើតវិញ បើរស់នៅបន្ដទៀតច្បាស់ជា អង្គការចាប់ខ្លួនដែលហើយ។ ផន បានធ្វើ ដំណើរមកដល់ភ្នំពេញ យោធាសុំសំបុត្រមើលហើយឃើញថា ទៅលេងស្រុកកំណើត តែយោធានោះឆ្ងល់ថា ហេតុអីបាននៅក្នុងសំបុត្រដាក់ទៅលេង ស្រុកកំណើតរហូតដល់បីខែ ពេលនោះ ផន បានប្រាប់វិញថា បែកឪពុក ម្ដាយយូរហើយតាំងពីចេញធ្វើបដិវត្ដមិនដែល បានទៅលេងស្រុកកំណើតទេ។ ពេលនោះបានយោធាឱ្យជិះឡាន មកដល់ស្រុកកំណើតវិញ បានរស់មកដល់សព្វថៃ្ងនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា