Document thumbnail
Personal Info
ID: KSI0036
Name
ឈ្មោះ
Yun At
យន់ អាត
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I01122
Source Interview
KSI0036 20051222, Prum Troh village, Prey Rumduol sub-district, Phnom Sruoch district, Kampong Speu province. Interviewed by Long Dany. Notes: Interviewed with Yun At, 43, Biography Owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០៣៦ ២០០៥១២២២, ភូមិព្រំតុះ ឃុំពៃ្ររំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបជាមួយ យន់ អាត អាយុ៤៣ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
Date of Birth
[ Born in 1962]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«កើតឆ្នាំ១៩៦២»
Home Village
05060803, Kampong Speu, Phnom Sruoch, Prey Rumduol
ទីកន្លែងកំណើត
០៥០៦០៨០៣, ខេត្ដកំពង់ស្ពឺ ស្រុកភ្នំស្រួច ឃុំពៃ្ររំដ
Join KR
1972????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧២????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពមន្ទីរពេទ្យ៦មករា ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
ពេទ្យ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»«ភ្នំពេញ។
Superior
Moeun and May were chief of Prey Rumduol district. Sou was a chief of office K-5. Proeun was a chief
អ្នកដឹកនាំ
មឿន និង ម៉ៃ ជាគណៈស្រុកពៃ្ររំដួល នៅតំបន់២៣។ ស៊ូ ជាប្រធាន មន្ទីរក៥។ ពឿន ជាប្រធានមន្ទីរពេទ្យ៦មករា។
Associates
San and Phan were trainee with him at Office P 4. He knew Pol Pt, Khiev Samphan and he saw Ieang Sar
អ្នកពាក់ព័ន្ធដទៃទៀត
សន និង ផន ជាអ្នករៀនពេទ្យជាមួយគាត់នៅមន្ទីរព៤។ គាត់ធ្លាប់ស្គាល់ប៉ុល ពត, ខៀវ សំផន និង អៀង សារី ធ្លាប់ឃើ
សេចក្ដីសង្ខេបបទសម្ភាស៏
យន់ អាត ភេទប្រុស កើតឆ្នាំ១៩៦២ ជាម្ចាស់ប្រវត្ដិរូប។ អាត មានប្រពន្ធឈ្មោះ ង៉ែត មានកូនចំនួន៧ នាក់ស្រី៥ប្រុស២ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិព្រំតុះ ឃុំពៃ្ររំដួល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ អាត មានឪពុកឈ្មោះ យន់ ម្ដាយឈ្មោះ នូច មានបងប្អូន៧នាក់។ អាត កាលពីតូចដល់ ធំរៀនសូត្រទេ ណាមួយប្រទេសជាតិកើតមានរដ្ឋប្រហារ នៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧២៧៣ មានយន្ដហោះ ទម្លាក់គ្រាប់ បែកធ្វើឱ្យប្រជាជនរស់នៅមិនបានសុខជាប់រវល់តែ រត់គេចពីសង្គ្រាម។ នៅឆ្នាំ១៩៧២ អង្គការបានជ្រើសរើស ឱ្យចូលកងកុមារលើកទំនប់ជីកប្រឡាយ ប្រធានភូមិកាលនោះ ឈ្មោះហេង លី។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើកាន់ អំណាច អាត អង្គការចាត់តាំងឱ្យចូលកងកុមារមិនបានរស់នៅ ជាមួយឪពុកម្ដាយទេ។ នៅឆ្នាំ១៩ ៧៧ អង្គការចុះមកជ្រើស រើសប្រវត្ដិរូបកូនអ្នកមូលនៅចំនួន២០នាក់ ឱ្យទៅធ្វើការងារនៅ ភ្នំពេញ។ អាត បានទៅធ្វើការងារនៅក្នុងមន្ទីរពេទ្យ៦មករា ប្រធានមន្ទីរពេទ្យឈ្មោះ ពឿន ប្រធានសង្គមកិច្ចឈ្មោះ ភា។ អាត បានរៀនមុខវិជ្ជាពេទ្យពីជនជាតិចិន ពេលរៀនចប់អង្គការ ចាត់តាំងឱ្យដើរចាក់ថ្នាក់ឱ្យអ្នកជំងឺនិងមានពេលខ្លះ ក្លាយខ្លួនជាអ្នកដាំបាយឬបោសសំរាមនៅក្នុងមន្ទីរពេទ្យ។ នៅឆ្នាំ១៩៧៨ មានយោធាខែ្មរក្រហមជាច្រើនត្រូវ របួសដោយសារតែធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម អ្នករបួសរកតែកនែ្លងសម្រាកមិនបានផង។ នៅក្នុង សម័យខែ្មរក្រហមធ្លាប់បានឃើញមេដឹកនាំធំៗដូចជាលោក ប៉ុល ពត លោកខៀវ សំផន ទៅទស្សនកិច្ចនៅក្នុង មន្ទីរពេទ្យ។ នៅឆ្នាំ១៩៧៩ អាត និងកម្មាភិបាលខែ្មរក្រហមមួយចំនួនបាន រត់ឡើងរថភ្លើងសំដៅទៅខេត្ដបាត់ ដំបង ហើយចុះបន្ដដំណើរ ចូលពៃ្រទៅដល់ស្រុកសំឡូតចូលទៅដល់ដីថៃ ហើយជួបការ លំបាកខ្លាំងពេកក៏នាំគ្នាមួយ ចំនួនត្រឡប់មករកស្រុកកំណើតវិញ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា