Document thumbnail
Personal Info
ID: OMI0003
Name
ឈ្មោះ
Makk Det
ម៉ក់ ដេត
Gender
M
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
Source Interview
OMI0003 20080618, Or Chenh Chien village, Anlong Veng sub-district, Anlong Veng district, Oddar Meanchey province. Interviewed by Long Dany. Notes: Interviewed with Makk Det, 53, none biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
អូអឹមអាយ០០០៣ ២០០៨០៦១៨, ភូមិអូរចិពោ្ចÃៈន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សម្គាល់ៈ សម្ភាសជាមួយ ឈ្មោះ ម៉ក់ ដេត អាយុ៥៣ឆ្នាំ ក្រៅម្ចាស់ ប្រវត្តិរូប។
Date of Birth
«Present aged 53»
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«បច្ចុប្បន្នអាយុ៥៣ឆ្នាំ»
Home Village
Kampong Thom province, Baray district, Trea sub-di
ទីកន្លែងកំណើត
ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំទ្រា ភូមិព្រិច
Join KR
1971????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧១????
Reason to Join KR
Volunteered to join revolution
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដចូលបដិវត្ដន៍
DK ORG Unit 75-79
Commerce ministry, Office 51
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
ក្រសួងពាណិជ្ជកម្ម, មន្ទីរ៥១
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
កម្មករ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
Koy Thuon, chief of Commercial ministry. Then Ta Rith, new chief of Commercial ministry after Koy Th
អ្នកដឹកនាំ
កុយ ធួន ជាប្រធានក្រសួងពាណិជ្ជកម្ម។ បន្ទាប់មក តារិទ្ធ ជាប្រធានក្រសួងពាណិជ្ជកម្មថ្មី បន្ទាប់ពីចាប់ខ្លួ
Associates
Mei worked with him at Kampong Som port
អ្នកពាក់ព័ន្ធដទៃទៀត
ម៉ី ជាអ្នកធ្វើការនៅផែកំពង់សោមជាមួយគាត់។
សេចក្ដីសង្ខេបបទសម្ភាស៏
ម៉ក់ ដេត ភេទប្រុស អាយុ៥៣ឆ្នាំ ក្រៅប្រវត្ដិរូប។ ដេត មានប្រពន្ធឈ្មោះ ឡុង មានកូនចំនួន២នាក់ ស្រី មួយប្រុសមួយ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការនិងមានតួនាទីនៅក្នុងមន្រ្ដីរាជការជាប្រធានការិយាល័យកសិ កម្មស្រុកអន្លង់វែង។ សព្វថៃ្ងរស់នៅភូមិអូរចិពោ្ជÃៈន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ដេត មានឪពុកឈ្មោះ ម៉ក់ ឡាញ់ ម្ដាយឈ្មោះ ប៉ាង ហ៊ាន។ ដេត មានបងប្អូន៧នាក់ មានស្រុកកំណើតនៅភូមិ ព្រិច ឃុំទ្រា ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ ដេត ធ្លាប់រៀន សូត្របានត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់ដោយសារ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម គ្មានលោកគ្រូមកបង្រៀន។ នៅឆ្នាំ១៩ ៧០ ដេត បានស្ម័គ្រ ចិត្ដចូលបម្រើចលនាខែ្មរក្រហម។ ពេលចូលដំបូងបាននៅ ស្រុកបារាយណ៍អង្គភាពយោធា ហើយបានហាត់រៀនយុទ្ធសាស្រ្ដ យោធាបានមួយរយៈពេលខ្លី អង្គការបញ្ជូនទៅតំបន់៤២ ឡើងសមរភូមិវាយ ជាមួយទាហានលន់ នល់ តាមផ្លូវជាតិលេខ៦ និងធ្វើសង្គ្រាមចល័តជាច្រើនកនែ្លងរហូតដល់ខេត្ដកំពង់ចាម ម្ដុំ បន្ទាយលន់ នល់ នៅភ្នំប្រុសភ្នំស្រី។ ពេលធ្វើសង្គ្រាមវាយជាមួយ ទាហានលន់ នល់ ស្លាប់ខែ្មរដូចគ្នាច្រើន ណាស់ទំរាំទទួលជ័យ ជម្នះបានទាំងស្រុង។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច បានជម្លៀស ប្រជាជនចេញពីទីក្រុងភ្នំពេញទាំង អស់។ ដេត បានទៅដល់ភ្នំពេញមិនបានប៉ុន្មានផង អង្គការបានបញ្ជូនឱ្យទៅធ្វើ ការងារនៅក្រុងកំពង់សោម នៅក្នុងក្រសួង ពាណិជ្ជកម្ម ធ្វើជាកម្មករលីសែងសំភារៈមកពីប្រទេសចិនដូចជាអង្កា ចបកាប់ ម៉ាស៊ីន។ កាលនោះខាងកម្ពុជាក៏បាននាំវត្ថុធាតុដើម ជាច្រើនយកទៅឱ្យប្រទេសចិនវិញ មានស្រូវ អង្ការ កៅស៊ូ ឈើ សំឡី គរ ជាដើម។ នៅឆ្នាំ១៩៧៦ ដេត បានត្រឡប់មកធ្វើការ នៅភ្នំពេញវិញ ហើយ មានឋានៈជាអនុប្រធានអនុសេនាតូច គ្រប់គ្រងកម្មករលីសែងផែភ្នំពេញ។ នៅឆ្នាំ១៩៧៧ អង្គការបញ្ជូនឱ្យទៅ គ្រប់គ្រងកម្មករនៅក្នុងក្រសួងពាណិជ្ជកម្មលក់ ទំនិញនៅក្រុងប៉ោយប៉ែត។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ អង្គការ បញ្ជូនឱ្យមកធ្វើការងារនៅភ្នំពេញ ហើយមានតំណែងជាអនុប្រធាន វរសេនាតូចដដែលដឹកនាំកម្មករនៅរោងចក្រ អេស្កាាដេរ។ នៅឆ្នាំ១៩៧៧៧៨ មានកម្មាភិបាលខែ្មរក្រហមមួយចំនួនដូចជា រដ្ឋមន្រ្ដីឈ្មោះ កុយ ធួន ឈ្មោះ ចេង អន និងកម្មាភិបាលជាច្រើនរូប ផេ្សងទៀតអង្គការចាប់ខ្លួនទាំងអស់។ បន្ទាប់មកទៀតរដ្ឋមន្រ្ដី ក្រសួងពាណិជ្ជកម្មបានមានឈ្មោះ តារិទ្ធ។ នៅឆ្នាំ១៩៧៨ អង្គការបានបញ្ជូនឈ្មោះ ដេត ឱ្យទៅធ្វើការងារ នៅខេត្ដស្ទឹង ត្រែង។ នៅឆ្នាំ១៩៧៩ ដេត បានរត់ចូលពៃ្រសំដៅទៅព្រំដែនថៃ និងបន្ទាប់មកកម្លំាងខែ្មរក្រហម បានប្រមូលផ្ដុំគ្នាឡើងវិញ ធ្វើការតស៊ូប្រឆាំងជាមួយរដ្ឋាភិបាលនិងកម្លាំងកងទ័ពវៀតណាមបន្ដទៀត។ ដេត បានចុះមកសង្គ្រាមវាយជាមួយកម្លាំងរដ្ឋាភិបាល និងកម្លាំងកងទ័ពវៀតណាមនៅម្ដុំស្រុកជីក្រែង ខេត្ដសៀបរាប និងចុះចល័តរហូតដល់បឹងទនេ្លសាប។ ដេត បានចូលរួមធ្វើសង្គ្រាម ប្រឆាំងនិងវត្ដមានកងទ័ពជាវៀតណាមជា មួយតា ម៉ុក នៅខាង តំបន់អន្លង់វែងនៅក្នុងកងពល៩៨០ ប្រធានកងពលតាពឹមជា ដើម។ នៅឆ្នាំ១៩៩៣ សង្គ្រាមបានធូរស្បើយមួយរយៈពេលខ្លី ព្រោះមានការបោះឆ្នោតតែកម្លាំងខែ្មរក្រហមមិនបានចូលរួមបោះឆ្នោត ទេ ទុកនៅក្រៅច្បាប់។ ពេលបោះឆ្នោតចប់ សង្គ្រាមនៅតំបន់អន្លង់វែងមិនទាន់ចប់ទេ ធ្វើសង្គ្រាមសម្លាប់គ្នាឯង បន្ដទៀត។ នៅឆ្នាំ១៩៩៨៩៩ បានកើតមាន សមាហរណ៍កម្មឈប់បាញ់គ្នា ទើបប្រទេសជាតិលែងមាន សង្គ្រាម ប្រជាជនរស់នៅប្រកបមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួន។
Activity Witness
He knew that office S-21 was under Office 870. He saw that Mr. Khaimy called Mr. Mei to take on car
សកម្មភាពពាក់ព័ន្ធភស្តុតាង
គាត់បានដឹងថាមន្ទីរស២១ នៅក្រោមការគ្រប់គ្រងរបស់មន្ទីរ ៨៧០។ គាត់បានឃើញឈ្មោះខាំមីហៅឈ្មោះម៉ីឡើងឡានយក ទៅមន
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា