Document thumbnail
Personal Info
ID: OMI0005
Name
ឈ្មោះ
Prakk Soeun
ប្រាក់ សឿន
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
Source Interview
OMI0005 20080619, Svay Chek village, Thlat sub-district, Anlong Veng district, Oddar Meanchey province. Interviewed by Long Dany. Notes: Interviewed with Prakk Soeun, 47, none biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
អូអឹមអាយ០០០៥ ២០០៨០៦១៩, ភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ សម្ភាសជាមួយ ប្រាក់ សឿន អាយុ៤៧ឆ្នាំ ក្រៅប្រវត្តិរូប។
Date of Birth
«Year in 1961»
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«កើតឆ្នាំ១៩៦១»
Home Village
Kandal province, Mok Kampoul district, Bakk Kheng
ទីកន្លែងកំណើត
ខេត្ដកណ្ដាល ស្រុកមុខកំពូល ឃុំបាក់ខែង ភូមិ??
Join KR
1974????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៤????
Reason to Join KR
Volunteer
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធា
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
សុន សេន
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ប្រាក់ សឿន អាយុ៥១ឆ្នាំ ក្រៅប្រវត្ដិរូប។ សឿនមាន ប្រពន្ធឈ្មោះ ងួន យ៉ាត អាយុ៤៩ឆ្នាំ មានកូន២នាក់។ សឿន មានស្រុកកំណើតនៅភូមិបាក់ខែង ឃុំបាក់ខែង ស្រុកមុខកំពូល ខេត្ដ កណ្ដាល។ សព្វថៃ្ងរស់នៅភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សឿន មានឪពុក ឈ្មោះ ប្រាក់ សៀន ម្ដាយឈ្មោះ ជា ស៊ីនួន មានបងប្អូន៣នាក់។ សឿន បានរៀនត្រឹមថ្នាក់ទី៩ ឪចាស់ឱនៅសាលាបឋមសិក្សាបាក់ខែង។ សឿន ឈប់រៀនដោយសារតែប្រទេសជាតិមានសង្គ្រាម ទម្លាក់គ្រាប់បែករួចបានចូលចលនាបដិវត្ដនៅឆ្នាំ១៩៧៤។ ចូលដល់មុនដំបូងជាអ្នកលេងសិល្បៈក្នុង ន័យឃោសនាឱ្យប្រជា ជនស្រឡាញ់និងជឿទុក្ខចិត្ដលើកងទ័ពរំដោះជាតិ ក្រោយមក នាំគ្នាហៅថា ទ័ពខែ្មរ ក្រហម។ កាលនោះប្រធានភូមិភាគឈ្មោះសោ ភឹម។ នៅឆ្នាំ១៩៧៥ ខែ្មរក្រហមទទួលបានជ័យ ជម្នះ សឿន បានក្លាយជាយុវជនក្នុងកងចល័តតំបន់ គណៈតំបន់ឈ្មោះ ឈាន គណៈស្រុកឈ្មោះ ប៉ុល គណៈភូមិ ភាគបូព៌ាឈ្មោះ សោ ភឹម។ ការងារកងចល័តជីកទំបន់លើកប្រឡាយ របបអាហារ ហូបបាយរួមមានលក្ខណៈខ្វះខាតខ្លះៗ។ នៅឆ្នាំ១៩៧៨៧៩ អង្គការចាត់តាំងក្រុមកងចល័តតំបន់ជា ច្រើនឱ្យមកធ្វើ សង្គ្រាមជាមួយកងទ័ពវៀតណាម សឿន មកកាន់ខេត្ដកំពង់ចាម ស្រុកមេមត់។ នៅឆ្នាំ១៩៧៩ កង ទ័ពវៀតណាមបានវ៉ៃចូលមក ដល់ប្រទេសកម្ពុជា សឿន មិនបានរត់ទៅរក ស្រុកកំណើតវិញទេ ដោយសារខ្លាចកងទ័ពវៀតណាមចាប់យកទៅសម្លាប់ចោល។ សឿន បានរត់ទៅ ដល់ព្រំដែនថៃ រហូតដល់ភ្នំឆ្រ័ត ចូលធ្វើជាយោធាខែ្មរក្រហមបន្ដទៀត។ សង្គ្រាមបានសម្លាប់គ្នាទៅ វិញ ទៅ មក មិនថាខែ្មរ មិនថា ទាហានវៀតណាមទេ ស្លាប់ដូចគ្នា។ កាលនោះ សឿន នៅកងពលលេខ៥១៩ ប្រធានកងពល ឈ្មោះ យ៉ន ក្រោយមកមាន លោក ឌុល សារឿន អនុ មានលោក សុខ លោក ស៊ូ លោក ប៉ែន វូយ។ នៅក្រោយឆ្នាំ១៩៧៩ កងទ័ពខែ្មរក្រហមទទួល អំណោយពីប្រទេសចិន ចូលតាមច្រក ប្រទេសថៃ ថមៃានផលប្រយោជន៍ច្រើនពីខែ្មរក្រហម។ នៅឆ្នាំ១៩៩៣ ខែ្មរក្រហមមិនបានចូលរួមឆ្នោតទេ ដោយសារមិនមានការទុក្ខចិត្ដ តែខែ្មរក្រហមបាន ចូលរួមបោះឆ្នោតឱ្យគណៈបក្សហ្វុនស៊ិនប៉ិច នៅពេលបោះ ឆ្នោតជាប់គណៈបក្សហ្វុនស៊ិនប៉ិច ពេលនោះ មាននាយករដ្ឋ មន្រ្ដីពីររូប។ ក្រោយមកទៀត មិនយូរប៉ុន្មាន លោក ញឹក ប៊ុនឆៃ ដឹកនាំកំលាំងមកវ៉ៃ ខាងខែ្មរក្រហមរត់ឡើងភ្នំបន្ដទៀត ដោយមិនបានគិតថា កំលាំងខែ្មរក្រហមមួយចំនួនធំបានចូលរួមបោះ ឆ្នោតឱ្យ។ ក្រោយមកទៀត សឿន និង អតីតខែ្មរក្រហមមួយចំនួន បានមករស់នៅជាមួយ តា ម៉ុក នៅលើភ្នំស្រុកអន្លង់វែង។ និយាយរួមនៅពេលបោះឆ្នោតហើយ ខែ្មរក្រហមនៅខាង អន្លង់វែងមាន រឿងរ៉ាវច្រើនឈានដល់សម្លាប់គ្រួសារ លោក សុន សេន ទាំងគ្រួសារសូម្បីតែកូនកេ្មងមិនទុកផង។ ក្រោយពីសម្លាប់ លោក សុន សេន ហើយ មានព្រឹត្ដិការណ៍ជាច្រើនទៀត តា ម៉ុក បានបញ្ជា កម្លាំងមួយចំនួនធំទៅចាប់ តាប៉ុល ពត តានួន ជា តាខៀវ សំផន តាជួន ជឿន តាចាន់ យូរ៉ាន់ និងប្រធានកង ពលឈ្មោះ តាសា រឿន ហៅ តា០៥ តាសាន ហៅ តា០៦ និងបក្ខពួកបីនាក់ទៀត យកទៅកាត់ទោសហើយយកទៅ សម្លាប់ចោលជាសម្ងាត់។ តាប៉ុល ពត ពេលកាត់ទោសមានប្រជា ជននិងកម្មាភិបាលខែ្មរក្រហមជាង៣០០នាក់ មានអ្នកកាសែត បរទេសចូលមកថតរូប ពេលនោះឃើញ តាប៉ុល ពត ស្រក់ទឹកភ្នែក។ ពេលកាត់ទោសមិនមានចៅក្រមមិនមានមេធាវី ដូចសព្វថៃ្ងនេះទេ មាន ត្រឹមតែស្រែក ជ័យឃោសថា បរាជ័យ ប៉ុល ពត ជាមនុស្ស អាក្រក់សម្លាប់ប្រជាជន។ កាលនោះ ឈ្មោះ តាសេង និងមានមនុស្សមួយចំនួនទៀត ជាអ្នកឡើងស្រែកជ័យឃោស តាមបញ្ជារបស់តា ម៉ុក។ តែ តាប៉ុល ពត មិនបានយក ទៅសម្លាប់ទេ គឺគាត់ស្លាប់ដោយសារជំងឺគាំងបេះដូងខ្លួនឯង។ ក្រោយមក ទៀតនៅឆ្នាំ១៩៩៨ ខែ្មរក្រហមមួយចំនួនធំចង់ចូល ធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ព្រោះមើលឃើញថា យើងធ្វើសង្គ្រាមយូរៗទៅវ៉ៃតែជាមួយខែ្មរគ្នាឯង ណាមួយនៅតំបន់អន្លង់វែង ថ្នាក់ដឹកនាំមានការសង្ស័យគ្នាទៅវិញ ទៅមកសម្លាប់គ្នាជាបន្ដបន្ទាប់ ដូចនេះប្រធានកងពលមួយចំនួននាំ ប្រជាជនចូលជាមួយរដ្ឋាភិបាលមកតាមផ្លូវបៃតាប់និងមួយចំនួនទៀតរត់ឡើងភ្នំតាមក្រុមតាម៉ុកតែមិនបានមួយខែផង ស្រុកអន្លង់វែងធ្វើសមាហរណ៍កម្មបានប្រជាជនចុះមកពីជំរំមកនៅខាងក្រោមវិញទាំងអស់គ្នាដោយមានខាងរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវជួយឧបត្ថម្ភស្បៀងអាហារឱ្យគ្រប់គ្រាន់។ សព្វថៃ្ង នេះប្រជាជនរស់នៅបានសុខសប្បាយអ្នកណារកបានច្រើន មានច្រើនអ្នកណារកបានតិចមានតិចតាម កម្លាំងរករៀងៗខ្លួន។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា