Document thumbnail
Personal Info
ID: OMI0006
Name
ឈ្មោះ
Nhim Soeun
ញឹម សឿន
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
Source Interview
OMI0006 20080619, Svay Chek village, Thlat sub-district, Anlong Veng district, Oddar Meanchey province. Interviewed by Hin Sotheany. Notes: Interviewed with Nhim Soeun, 54, none biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
អូអឹមអាយ០០០៦ ២០០៨០៦១៩, ភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សម្ភាសដោយ ហ៊ិន សុធានី។ កំណត់សម្គាល់ៈ សម្ភាសជាមួយ ញឹម សឿន អាយុ៥៤ឆ្នាំ ក្រៅប្រវត្តិរូប។
Date of Birth
«Present aged 54»
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«បច្ចុប្បន្នអាយុ ៥៤ឆ្នាំ»
Home Village
Kampong Cham province, Chamkar Leu district, Bos K
ទីកន្លែងកំណើត
ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំបុសខ្នុរ ភូមិបុសខ្នុ
Join KR
19700727
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
19700727
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស័្មគ្រចិត្ដ
DK ORG Unit 75-79
Division 603, Hospital P-45
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
កងពល៦០៣, មន្ទីរពេទ្យព៤៥
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
ពេទ្យ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
Chuon Choeun, minister of health ministry. Ta Chhin, chief of division 603. Men, chief of hospital P
អ្នកដឹកនាំ
អៀង ធិរិទ្ធ, ជួន ជឿន ជារដ្ឋមន្រ្ដីក្រសួងសុខាភិបាល។ តាឈិន ជា ប្រធានកងពល៦០៣។ ម៉ែន ជាប្រធានមន្ទីរពេទ្យព
Associates
Khiev Sun and Tuy Sophun are his uncle.
អ្នកពាក់ព័ន្ធដទៃទៀត
ខៀវ សុន ជាពូរបស់គាត់។ ឪពុកមារបស់គាត់ ឈ្មោះ ទុយ សុផុន
សេចក្ដីសង្ខេបបទសម្ភាស៏
ញឹម សឿន ភេទប្រុស អាយុ៥៨ឆ្នាំ ក្រៅប្រវត្ដិរូប។ សឿន មានប្រពន្ធឈ្មោះ ចាន់ធី អាយុ៤៣ឆ្នាំ មាន កូនចំនួន៧នាក់ស្រី៤ ប្រុស៣ ប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់ វែង ខេត្ដឧត្ដរមានជ័យ។ សឿន មានឪពុកឈ្មោះ ញឹម អឿន ម្ដាយឈ្មោះ ញែម រុន មានស្រុកកំណើត នៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ សឿន ជាកូនទោល ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ ទី៥ឪចាស់ឱ នៅសាលាវិទ្យាល័យកំពង់ចាម ឈប់រៀនដោយ សារកើតមានរដ្ឋប្រហារឆ្នាំ១៩៧០ ប្រទេសជាតិ កើតមានសង្គ្រាម កាលនោះមានយន្ដហោះទម្លាក់គ្រាប់បែកពីសំណាក់ទាហានលន់ នល់។ នៅឆ្នាំ១៩៧០ សឿន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហមនៅខាងខេត្ដកំពង់ចាម។ អង្គការចាត់តាំងឱ្យរៀនសូត្រ ផ្នែកមុខ វិជ្ជាពេទ្យ ពេលរៀនចប់អង្គការបញ្ជូនឱ្យចូលពេទ្យ យោធាបញ្ជូនទៅសមរភូមិមុខជួយព្យាបាលឱ្យយោធាខែ្មរ ក្រហមដែលមានជំងឺគ្រុនចាញ់និងត្រូវរបួសដោយសារសង្គ្រាមវាយជាមួយទាហានលន់ នល់។ សឿន ថា ថ្នាំ ព្យាបាលឱ្យយោធាភាគ ច្រើនពេទ្យខែ្មរក្រហមផលិតដោយខ្លួនឯងនិងមានទិញខ្លះៗដែរ។ នៅឆ្នាំ១៩៧៣ សឿន បានឡើងធ្វើជាប្រធានបចេ្ចកទេសពេទ្យ កាន់បីវរសេនាតូច ហើយចូលទៅដល់សមរភូមិផ្ទាល់ដូចជា យោធាដែរ។ សឿន នៅក្នុងកងពល៤១៧ ប្រធានកងពលឈ្មោះ ឈិន សង្គ្រាម៥ឆ្នាំ ទំរាំបានទទួលជ័យជម្នះនៅឆ្នាំ១៩ ៧៥ ទាំងយោធាខែ្មរក្រហមនិងទាហានលន់ នល់ ដែលជាកូនខែ្មរដូច គ្នាស្លាប់អស់ច្រើនមុឺននាក់។ នៅថៃ្ងទី១៧ មេសា ឆ្នាំ១៩៧៥ ពេលគ្រប់កងពលវាយចូលដល់ទីក្រុងភ្នំពេញ សឿន បានឃើញប្រជាជនត្រូវអង្គការ ជម្លៀសចេញក្រៅទីក្រុងភ្នំពេញ ទាំងអស់ ដើម្បីយោធាខែ្មរក្រហមធ្វើការបោសសម្អាតកុំឱ្យមាន ខ្មាំងលាក់ខ្លួន។ ក្រោយពីសង្គ្រាមបានចប់អស់ហើយ កងពល មួយចំនួនត្រូវបានផ្លាស់ផ្ដូនិងរៀបចំកម្លាំងយោធាឡើងវិញទាំងអស់ ខ្លះទៅធ្វើស្រែខ្លះទៅជួយការពាព្រំដែនគោកនិងព្រំដែនសមុទ្រ។ សឿន អង្គការចាត់តាំងឱ្យធ្វើពេទ្យយោធាប្រចាំ ការនៅម្ដុំស្ពាន ជ្រោយចង្វានៅក្នុងកងពល៦០៣។ នៅឆ្នាំ១៩៧៦ សឿន បានមករៀនមុខវិជ្ជាពេទ្យបនែ្ថម នៅមន្ទីរពេទ្យរុស្សីហៅ ពេទ្យឪ១៧មេសាឱ ពេលនោះមានលោក ជួន ជឿន ជាអ្នកបង្រៀន មានបុគ្គលិកពេទ្យ ចូលរួមរៀនសូត្រប្រហែលជា១០០០នាក់ ទាំងប្រុសទាំងស្រី។ នៅឆ្នាំ១៩៧៧ កម្មាភិបាលខែ្មរក្រហមចោទ គ្នាក្បត់ចេះក្បត់ចុះហើយឃើញប្រធានកងពលប្រធានមន្ទីរមួយចំនួនត្រូវអង្គការចាប់ខ្លួនយកទៅបាត់។ សឿន គាត់ធ្លាប់ឃើញ អៀង ធិរិទ្ធ នៅពេលទៅរៀនបចេ្ចកទេសនៅមន្ទីរពេទ្យ១៧ មេសា។ ឪពុកមារបស់គាត់ ឈ្មោះ ទុយ សុផុន ជានិរសារបស់កុយ ធួន ត្រូវចាប់យកទៅសម្លាប់ជាមួយកុយ ធួន។ នៅក្នុងឆ្នាំ១៩ ៧៧ ហ្នឹងដែរ សឿន អង្គការលែងទុក្ខចិត្ដដកឱ្យទៅធ្វើការងារ លើកទំនប់ ជីកប្រឡាយធ្វើស្រែនៅបឹងសំយ៉ាប គ្មានអា ហារ ហូបចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៩ សឿន បានរត់ត្រឡប់មក ដល់ស្រុកកំណើតវិញ។ នៅឆ្នាំ១៩៨១ កម្លំាងខែ្មរក្រហមចុះ មកធ្វើសកម្មភាពដល់ស្រុកភូមិ ហើយកម្លាំងខាងរដ្ឋាភិបាល សង្ស័យថា សឿន ធ្លាប់ជួបជា មួយក្រុមយោធាខែ្មរក្រហម ក៏ខាងរដ្ឋាភិបាលចាប់យកទៅដាក់គុក។ ក្រោយមកទៀត សឿន បានលួចរត់រួច បានចូលពៃ្រធ្វើជាយោធាជាមួយខែ្មរក្រហម នៅខាងតំបន់អន្លង់វែង កាលនោះឈ្មោះ ប៉ូច ជាប្រធានកងពលចុះ ធ្វើសកម្មភាពប្រឆាំងជាមួយទាហានយួននិងកម្លាំងខាងរដ្ឋាភិបាលជាបន្ដបន្ទាប់ ខាងយោធាខែ្មរក្រហមបានទទួល ជំនួយពីប្រទេសចិន។ នៅឆ្នាំ១៩៨៩ នៅពេលកងទ័ពវៀតណាដកចេញពីប្រទេសកម្ពុជា សង្គ្រាមនៅតែបន្ដ ជាមួយខែ្មរគ្នាឯងរហូតដល់មានការចរចារ ជំនាន់អង្គការសហប្រជាជនជាតិមកចូលរួមជួយបោះឆ្នោត តែកម្លាំង យោធាខែ្មរក្រហមមិនបានចូលរួមទេ។ នៅឆ្នាំ១៩៩០ តាម៉ុក បានធ្វើផ្លូវចុះពីភ្នំដងរែក ដើម្បីដឹកប្រជាជនចុះ មករស់ នៅខាងក្រោមវិញ ដើម្បីមានដីធ្វើស្រែចម្ការ ព្រោះពេលនោះ ជំនួយរបស់ប្រទេសចិនត្រូវបានកាត់ផ្ដាច់ តាម៉ុក អស់ជំនួយដ៏ ធំក៏សមេ្រចចិត្ដកាប់ឈើមកអារនៅត្រពាំងឈូកយកទៅលក់ឱ្យប្រទេសថៃ ដើម្បីចិព្ចាឹម ប្រជាជននិងកងទ័ព។ នៅឆ្នាំ១៩៩៨៩៩ មានសមាហរណ៍កម្ម ទើបប្រទេសជាតិមានសុខសន្ដិភាព ឈប់ភ័យ ព្រួយរឿងសង្គ្រាម។
Activity Witness
He helped Khiev Sun, former captain of Lon Nol soldiers to die. He saw Mrs. Ieng Thearith, when he t
សកម្មភាពពាក់ព័ន្ធភស្តុតាង
គាត់ធ្លាប់បានជួយខៀវ សុន ជាទាហានលន់ នល់ សក្ដិ៣ ឱ្យរួច ពីការស្លាប់។ គាត់ធ្លាប់ឃើញ អៀង ធារិទ្ធ នៅពេលទៅរ
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា