Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0007
OMI0007
ឈ្មោះ :
ចាន់ ភឹម
Last Name :
Chann
First Name :
Phoem
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
«Present aged 55»
«បច្ចុប្បន្នអាយុ ៥៥ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
Kampong Speu province, Okdung district, Veal Pong
ខេត្ដកំពង់ស្ពឺ ស្រុកឧត្ដុង្គ ឃុំវាលពង្ស ភូមិក្រាំង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធា នៅភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
OMI0007 20080619, Sreh Chhouk village, Trapeang Prey sub-district, Anlong Veng district, Oddar Meanchey province. Interviewed by Long Dany. Notes: Interviewed with Chann Phoem, 55, none biography owner.
អូអឹមអាយ០០០៧ ២០០៨០៦១៩, ភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សម្ភាស ដោយ ឡុង ដានី។ កំណត់សម្គាល់ៈ សម្ភាសជាមួយ ចាន់ ភឹម អាយុ៥៥ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ចាន់ ភឹម ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្ដិរូប។ ភឹម មានប្រពន្ធកូនប្រកបមុខរបរធ្វើស្រែចម្ការនិងជាជាង សិប្បកម្មឈើ សព្វថៃ្ងរស់នៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ភឹម មាន ឪពុកឈ្មោះ ភួង ម្ដាយឈ្មោះ ពាង។ ភឹម នៅសល់តែម្នាក់ឯង បងប្អូនស្លាប់អស់ហើយ។ ភឹម ធ្លាប់បួស រៀននៅបានចំនួន៣វស្សា។ ភឹម សឹកមកវិញ ដោយសារ ប្រទេសជាតិកើតមានសង្គ្រាម មកនៅផ្ទះជួយធ្វើ ស្រែចម្ការ ឪពុកម្ដាយនិងឡើងត្នោត។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រ ចិត្ដចូលបម្រើចលនាខែ្មរក្រហម ធ្វើជាយោធា ខែ្មរក្រហម ឡើងវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៤ ជិតដល់ឆ្នាំ១៩៧៥ ភឹម ត្រូវរបួសដនៃៅ សម្រាកព្យាបាល របួសនៅសមរភូមិក្រោយ។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមឡើងកាន់អំណាច អង្គការ បញ្ជូនមកភ្នំពេញ នៅខាងអង្គភាពពិការនៅម្ដុំមន្ទីរពេទ្យលោកសង្ឃ។ ភឹម នៅខាងសេដ្ឋកិច្ច ជួយដាំស្លនិងដាំ បនែ្លសម្រាប់ផ្គត់ផ្គង់អង្គភាព។ នៅឆ្នាំ១៩៧៩ ភឹម មិនបានរត់មកស្រុកកំណើតវិញទេ អង្គការបញ្ជូនឱ្យឡើង រត់ភ្លើងទៅដល់ខេត្ដបាត់ដំបង រួចបន្ដដំណើរ រហូតដល់ខេត្ដសៀមរាប មានគ្នារាប់រយនាក់។ ភឹម បានរត់ចូល ពៃ្រចុះឡើងបានទៅដល់ភ្នំដងរែកហើយបានទៅរស់នៅក្នុងជំរំខាវអីដាង អូរត្រាវ បានអង្គភាពកាកបាទក្រហម ជួយឱ្យស្បៀង អាហារប្រជាជនរាប់ពាន់រាប់បម៉ុននាក់។ នៅឆ្នាំ១៩៨០ ភឹម បានមករស់នៅភ្នំដែងរែកជាមួយ តាម៉ុក ធ្វើសង្គ្រាមប្រឆាំង និងវត្ដមានកងទ័ពវៀតណាមនិងកងទ័ពរដ្ឋាភិបាល។ នៅឆ្នាំ១៩៨៤ ភឹម ជាន់មីន ដាច់ជើង អង្គការបញ្ជូនមកសមរភូមិក្រោយវិញ ជួយការងារនៅសមរភូមិក្រោយ។ នៅឆ្នាំ១៩៩៦ នៅអង្គ ភាពយោធាធ្វើសិប្បកម្មតុ ទូ សាឡុង យកទៅលក់ឱ្យប្រទេសថៃ ដើម្បីយកលុយមកចឹញ្ចឹមអង្គភាពវិញ។ ក្រោយបោះឆ្នោត នៅតំបន់អន្លង់វែងនៅតែមានសង្គ្រាមខាងក្រៅផងនិងសង្គ្រាមផៃ្ទក្នុងផងដោយមិនមានការ ទុក្ខចិត្ដគ្នា សម្លាប់គ្នា។ នៅឆ្នាំ១៩៩៨៩៩ កម្លាំងយោធាខែ្មរក្រហមនៅតំបន់អន្លង់វែងបានធ្វើ សមាហរណ៍ កម្ម ទើបប្រជាជនរស់នៅបានសុខសប្បាយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា