Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
BMI0018
BMI0018
ឈ្មោះ :
សុក ជឿន
Last Name :
Sok
First Name :
Choeun
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present age: 56 year-old]
អាយុបច្ចុប្បន្ន៥៦ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
13060402 Preah Vihear, Koulen, Sdao, Sdao
១៣០៦០៤០២ ខេត្ដព្រះវិហារ ស្រុកគូលេន ឃុំស្ដៅ ភូមិស្ដ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
volunteer to liberate the king
ស្ម័គ្រចិត្ដដោយសារចង់រំដោះសមេ្ដចឪមកវិញ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
In 1975, Choeun worked in messenger unit, known as K-7,near the Royal Palace. In 1976, she worked at
ឆ្នាំ១៩៧៥ ជឿន ធ្វើការនៅក្នុងដំណាក់និរសា ឬ ក៧នៅជិត បរមរាជវាំង។ ឆ្នាំ១៩៧៦ នៅក្រសួងការបរទេស។
DK Zone 75-79 :
តំបន់ DK 75-79 :
Central zone (12), Phnom Penh
ភូមិភាគមជ្ឈឹម (១២), ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Cook
ចុងភៅ
Superiors :
ថ្នាក់លើ :
In 1975, Choeun worked at K-7 unit which was under the control of Hong.
ឆ្នាំ១៩៧៥ ជឿន ធ្វើការនៅអង្គភារក៧ តា ហុង ដែលជាលេខា របស់មេដឹកនាំខែ្មរក្រហមជាគឺជាអ្នកមើលការខុសត្រូវនៅទី
Associates :
អ្នកពាក់ព័ន្ធ :
Three youths in the same district
យុវជនបីនាក់ទៀតនៅក្នុងស្រុកជាមួយគ្នា
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
BMI0018 20101014 Trasek Chrum village, Malai commune, Malai district, Banteay Meanchey Province. Interviewed by Sorm Bunthorn. Interviewed with Sokh Choeun, female, 56 year-old. None biography.
ប៊ីអឹមអាយ០០១៨ ២០១០១០១៤ ភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្ភាសន៍ដោយៈ សោម ប៊ុនថន
។ សម្ភាសន៍ជាមួយ សុក ជឿន ភេទស្រី អាយុ៥៦ឆ្នាំ។ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
Sokh Choeun, female, 56 years old, lives in Sdao village, Kolen district, Preah Vihear province. She studied through grade 11. Choeun
has six siblings and is the fourth child in the
family. In 1972, the Khmer Rouge called for villagers to join revolution to liberate the king. When she was 17 years old, Choeun decided
to leave her parents to serve the revolution. At that time, there were only four young people
in the district, including her, who had joined the Khmer Rouge. She was assigned to serve the senior Khmer Rouge leaders, includigPol Pot, Ieng Sary and Kheiu Samphan in Kampong Cham province, where the central office was, for a month. Working there, she got to know Nuon Chea
better than the other Khmer Rouge leaders, because Nuon Chea taughtworkers about politics.
Later on, Choeun moved to work in the S-17 unit, along the Tonle Sap river. She was assigned to sew clothes for soldier and she sometimes carriedweapons to Chinik river in Kampong Thom province. The S-17 unit had around
100 people in it. Ben was the unit chief. The unit was moved to different places, including Kikry, Svay Rumpear and Bateay, Kampong province.
When the Khmer Rouge arrived in Phnom Penh in 1975, Cheoun relocated there was well. For ten days, she was assigned to sew pillows in the Royal Palace. She then worked in a messenger unit, known as the K-7 unit. It was located near the Royal Palace. Choeun worked there to prepare the accommodations for the Chinese delegation. During this time, around 30 to 40 Khmer Rouge cadres from all zones were trained by Chinese experts on photographic skills. Hong, a secretary of the Khmer Rouge leaders, assigned Choeun to be a cook during the training at Techno University. She worked there
for a year and then returned to her unit. In 1976, she married a driver from the Ministry of Foreign Affair. She then moved to live with her husband and assisted the cook at the Ministry.
When the regime collapsed in 1979, Choeun and her husband fled to Battambang, Boeng Beng, Salar Krao, Pailin, Kamrieng, Phnom Khieu, and then backed to Pailin. She finally reached Sreah Keo camp, where the Khmer Rouge regained their force. Later on, Choeun went to Malai, known as Region 102, for a while. Shethen left for Phnom Khieu when the Vietnamese troops
came to the border. She fled to refugee camp Th-85 in 1985 and returned to Cambodia in 1990.
សុខ ជឿន ភេទស្រី អាយុ៥៦ឆ្នាំ មានស្រុកកំណើតនៅភូមិស្ដៅ ស្រុកគូលែនខេត្ដព្រះ វិហារ។ ជឿន បានរៀនត្រឹមថ្នាក់ទី១១តែ ប៉ុណេ្ណាះ។ ជឿន មានបងប្អូន៦នាក់ ហើយគាត់ជាកូន ទី៤។ នៅឆ្នាំ ១៩៧២ ខែ្មរក្រហមបានឃោសនាឱ្យប្រជាជនចូលបដិវត្ដន៍ដើម្បី រំដោះសមេ្ដចឪ។ ពេល នោះ ជឿន មានអាយុ១៧ឆ្នាំហើយគាត់ បានសំរេចចិត្ដសុំម្ដាយទៅចូលរួមដែរ។ ពេលនោះយុវជន នៅក្នុង ស្រុកគូលែនមានតែបួននាក់ប៉ុណោ្ណះដែលស្ម័គ្រចិត្ដ។ ពេលចូលទៅ ដំបូងគាត់ត្រូវបានគេបញ្ជូន ឱ្យទៅនៅជាមួយមេដឹកនាំធំៗមាន ដូចជា ប៉ុល ពត ខៀវ សំផន និង អៀង សារីនៅខេត្ដកំពង់ចាម ដែលជាទីតាំងមជ្ឈឹមធ្វើការងារខាងដាំបាយអស់រយៈពេលមួយខែ។ នៅទីនោះ ជឿន បានស្គាល់ នួន ជា ច្បាស់ដោយសារគាត់ឧស្សា បង្រៀនអ្នកដែលនៅធ្វើការទីនោះទាក់ទងនឹងនយោបាយ។ ក្រោយ មកជឿន បានផ្លាស់មកនៅខាងទនេ្លសាបដើម្បីមកធ្វើការនៅក្នុងអង្គ ភាពដឹកជញ្ជូនស៧១។ នៅទីនោះ ជឿន ត្រូវបានចាត់តាំងឱ្យទៅ ធ្វើការនៅខាងកាត់ដេរខោអាវសំរាប់ទ័ពហើយ ពេលខ្លះទៅដឹក ជញ្ជូនគ្រាប់នៅស្ទឹងជីនីក ខេត្ដកំពង់ធំ។ អង្គភាពស១៧មានសមា ជិកប្រហែលជា១០០នាក់។ បេន គឺជាប្រធានអង្គភាព។ អង្គភាព នេះធ្វើការចល័តពីកនែ្លងមួយទៅកនែ្លងមួយទៀត ដូចជានៅគីគ្រី ស្វាយ រំពារ និងនៅស្រុកបាធាយ។ ពេលខែ្មរក្រហមចូលមកដល់ទី ក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ជឿន បានផ្លាស់មកនៅភ្នំពេញ ដែរ។ គាត់ត្រូវបានចាត់តាំងឱ្យទៅដេរស្រោមខ្នើយនៅក្នុងវាំងសំរាប់ឱ្យ មេដឹកនាំធំៗបានប្រហែល១០ថៃ្ង គាត់ចេញមកនៅដំណាក់នីរសារឪក៧ឱជាកនែ្លងបែងចែកកំលាំងទៅតាមផ្នែកនៅជិតវាំង ដើម្បី បោសសំអាតកនែ្លងសំរាប់ទទួលគណៈប្រតិភូចិនដែលមកបង្រៀន ថតរូប។ កម្មាភិបាលខែ្មរ ក្រហមប្រហែលជា៣០ទៅ៤០នាក់មកពី គ្រប់ភូមិភាគបានមករៀននៅឯសាលាតិចណូ។ តា ហុង ជា លេខា របស់មេដឹកនាំធំៗគាត់បានបញ្ជូន ជឿន ឱ្យទៅដាំបាយបំរើអ្នកដែល មករៀនប្រហែលមួយឆ្នាំ។ ពេលចប់វគ្គបង្រៀនថតរូបទើបគាត់ត្រ លប់មកធ្វើការនៅដំណាក់នីរសារវិញ។ ឆ្នាំ១៩៧៦ ជឿនបាន រៀបការជាមួយអ្នកបើកឡាននៅក្រសួងការបរទេស។ ក្រោយមក ជឿន បានមកនៅជាមួយគ្រួសារគាត់នៅក្រសួងការបរទេសជួយ ធ្វើម្ហូបពួកនារីៗនៅទីនោះ។ ពេលបែកឆ្នាំ១៩៧៩ ជឿន និងគ្រួ សារបានភៀសខ្លួនមកនៅបាត់ដំបងបឹងបេង សាលាក្រៅ បៃ៉លិន កំរៀង ភ្នំខៀវ ហើយទៅបៃ៉លិនវិញ។ គាត់ធ្វើដំណើរទៅវិញទៅ មករហូតទៅនៅជំរំស្រះកែវ។ នៅទីនោះខែ្មរក្រហមចាប់ផេ្ដីមរៀប ចំកម្លាំងឡើងវិញ។ ជឿន មកនៅម៉ាឡៃ ដែលកាលនោះគេហៅ ថាតំបន់១០២។ នៅពេលវៀតណាមចូលមកជិតដល់ព្រំដែន ជឿន បានភៀសខ្លួនទៅនៅភ្នំខៀវ ហើយបន្ដទៅដល់ជំររំថ៨៥។ គាត់ត្រលប់មកនៅម៉ាឡៃវិញនៅឆ្នាំំ១៩៩០។
Photo Information ព័ត៌មានរូបថត
Image File Name :
ឈ្មោះឯកសាររូបភាព :
Sokh Cheoun
សុខ ជឿន
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា