PROMOTING ACCOUNTABILITY
Mut Ream
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
BMI0028
BMI0028
|
|
ឈ្មោះ :
|
មុត រាម
|
|
Last Name :
|
Mut
|
|
First Name :
|
Ream
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
f
ស្រី
|
|
ថ្ងៃខែឆ្នាំកំណើត :
|
អាយុបច្ចុប្បន្ន៥៨ឆ្នាំ
|
|
ភូមិកំណើត/ទីលំនៅ :
|
១៧០៤០១១៤, ខេត្ដសៀមរាប, ស្រុកជិក្រែង, ឃុំអន្លង់សំណរ
|
| ការចូលរួម និង អង្គការ | |
|
ចូល KR :
|
១៩៧០????
|
|
មូលហេតុចូល KR :
|
ដោយសារខឹងឪពុកម្ដាយស្ដីបនេ្ទាស
|
|
អង្គភាព DK 75-79 :
|
អង្គភាពសិល្បៈមជ្ឈឹម
|
|
តំបន់ DK 75-79 :
|
ភូមិភាគមជ្ឈឹម, ភ្នំពេញ
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
នារីសិល្បៈ
|
|
ថ្នាក់លើ :
|
តា ធុច និង ហ៊ូ នឹម
|
|
អ្នកពាក់ព័ន្ធ :
|
បងស្រីជីដូនមួយឈ្មោះ វឿន
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
ប៊ីអឹមអាយ០០២៨ ២០១០១០១៨, ភូមិវត្តចាស់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្ភាសន៍ដោយៈ សោម ប៊ុនថន
។ សម្ភាសន៍ជាមួយ មុត រាម ភេទស្រី អាយុ៥៨ឆ្នាំ។ ក្រៅប្រវត្តិ រូប។ |
|
សេចក្ដីសង្ខេប :
|
មុត រាម ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិវត្ដចាស់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយ មានជ័យ។ រាម មានស្រុកកំណើតនៅភូមិព្រែក អង្គរថ្មី ឃុំជីក្រែង ស្រុកជីក្រែង ខេត្ដសៀមរាប។ កើតនៅក្នុងគ្រួ សារកសិករ រាម មិនបានទទួលការអប់រំអី្វឡើយតាំងពីកុមារភាព។ នៅឆ្នាំ១៩៧០ រាម ទើបតែមានអាយុ១០ឆ្នាំប៉ុណេ្ណាះ។ បងស្រីជីដូនមួយរបស់ រាម ឈ្មោះ វឿន និងមីងឈ្មោះ ឡុង បាន ចូលបំរើ បដិវត្ដន៍ជាមួយខែ្មរក្រហម។ ដោយសារ រាម មានការធុញទ្រាន់នឹង ម្ដាយដែលចេះតែស្ដីបនេ្ទាសនិងវាយគាត់ គាត់ក៏បានសំរេចចិត្ដចូល ធ្វើខែ្មរក្រហមជាមួយគ្នាខាងផ្នែកសិល្បៈនៅឯមន្ទីរស្វាលោតស្ថិត នៅក្នុងភូមិពង្រហៅថាសិល្បៈតំបន់៣៥។ ប្រធានមន្ទីរសិល្បៈកាល នោះ ឈ្មោះ មុញ។ ពេលចូលទៅដំបូងគេចាត់ឱ្យទៅហាត់រៀន សិល្បៈហើយក្រៅពីនោះទៅដាំបនែ្ល។ ក្រោយពេលទៅហាត់រៀន នៅភូមិភាគ៣០៤នៅខេត្ដកំពង់ចាមជាមួយ តា ធុច បានមួយឆ្នាំ ពីរឆ្នាំ គេឱ្យគាត់មកបង្រៀននៅតំបន់៣៥នៅខេត្ដសៀមរាបនៅភ្នំ គូលែន វ៉ារិន សសរស្ដម្ភ និងនៅកំពង់ធំថែមទៀត។ ថៃ្ង១៧ មេសា ឆ្នាំ១៩៧៥ ក្រុមសិល្បៈរបស់គាត់បានទៅសមែ្ដង នៅអង្គរវត្ដសំរាប់គណៈប្រតិ្ដភូបរទេសដែលមានការចូលរួមពីខៀវ សំផន, អៀង សារី និងមេដឹកនាំខែ្មរក្រហមផេ្សងៗទៀត។ ក្រោយមក ខែ្មរក្រហមបានចាត់តាំងឱ្យគាត់មកនៅខាងសិល្បៈមជ្ឈឹមនៅទី ក្រុងភ្នំពេញនៅ ក្រោមការគ្រប់គ្រងរបស់ ហ៊ូ នឹម។ នៅទីនោះគាត់ សមែ្ដងថ្វាយសមេ្ដច សីហនុ, ប៉ុល ពត, អៀង សារី, ខៀវ សំផន, នួន ជា និងគណៈប្រតិភូបរទេសផេ្សងៗទៀតនៅសាលចតុមុខ និង ស្ដាត អូរឡាំពិច។ នៅពេល ហ៊ូ នឹម និងមីងរបស់គាត់ឈ្មោះ ឡុង ត្រូវបានចាប់ខ្លួន រាម ត្រូវបាន បញ្ជូនឱ្យទៅនៅវត្ដសែ្លងដើម្បីដាំ បាយឱ្យអ្នកទោស។ ឆ្នាំ១៩៧៩ គាត់បានភៀសខ្លួនទៅនៅម៉ាឡៃ។ នៅទីនោះ អៀង សារី បានចាត់តាំងគាត់ឱ្យ ទៅធ្វើការនៅអង្គភាពថ១០០នៅក្នុង ទឹកដីថៃ។ នៅទីនោះគាត់មើលកូនឱ្យអគ្គរាជ ទូតខែ្មរក្រហម។ នៅឆ្នាំ១៩៨២ គាត់បានស្នើរសុំ អៀង សារី មក នៅម៉ាឡៃវិញ ហើយគាត់នៅតែបន្ដធ្វើការនៅក្នុងអង្គភាពសិល្បៈ នៅស្រុកម៉ាឡៃដែលដឹកនាំដោយ តា វិន។ ក្រោយមកគាត់បានមក ធ្វើការនៅក្នុងកងដឹក ជញ្ជូន។ ឆ្នាំ១៩៨៤ គាត់បានរៀបការហើយ មួយឆ្នាំក្រោយមក គាត់បានភៀសខ្លួនទៅនៅ ជំរំថ៨៥។ នៅ ឆ្នាំ១៩៩០ រាមបាន ត្រលប់មកនៅភូមិវត្ដចាស់រហូតមកដល់ បច្ចុប្បន្ន។
|
| ព័ត៌មានរូបថត | |
|
ឈ្មោះឯកសាររូបភាព :
|
មុត រាម
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”