PROMOTING ACCOUNTABILITY
Nhous Khom
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
BMI0050
BMI0050
|
|
ឈ្មោះ :
|
ញ៉ូស ខុម
|
|
Last Name :
|
Nhous
|
|
First Name :
|
Khom
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
f
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 52 years-old]
«បច្ចុប្បន្នអាយុ៥២ឆ្នាំ»
|
|
ភូមិកំណើត/ទីលំនៅ :
|
០៤០៧០២០១ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ឃុំខ្នា
|
| ការចូលរួម និង អង្គការ | |
|
ចូល KR :
|
១៩៧៥????
|
|
មូលហេតុចូល KR :
|
ស័្មគ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
តំបន់ស្វ័យត ខេត្ដសៀមរាប។
|
|
តំបន់ DK 75-79 :
|
តំបន់ស្វ័យត ខេត្ដសៀមរាប។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធាកាន់ខាងសាំង។
|
|
ថ្នាក់លើ :
|
សឿង គណៈតំបន់នៅសៀមរាប, ណាង ក្ដាប់ខាងនារី។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
Yes
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
ប៊្គអឹមអាយ០០៥០ ២០១០១០១៧ ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្ភាសន៍ដោយ សុខ វណ្ណៈ។ សម្ភាសន៍ជាមួយ ញ៉ូស ខុម ភេទស្រី អាយុ៥២ឆ្នាំ។ ក្រៅប្រវត្តិ រូប។
|
|
សេចក្ដីសង្ខេប :
|
ញ៉ូស ខុម ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។ ខុម មានស្រុកកំណើតនៅភូមិ វត្ដ ឃុំខ្នារឆ្មា ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ ប្ដីរបស់ ខុម ឈ្មោះ សាន់ ឌឿន រៀបការនៅឆ្នាំ១៩៨១ នៅបឹងបេង រៀប៦គូ គ្រាន់តែចាប់ដៃគ្នា មិនមាន ពិធីអីទេ។ ខុម មានបងប្អូន៦នាក់។ ខុម រៀនបានត្រឹមថ្នាក់ទី៩ ឪចាស់ឱ។ ខុម មាន បងប្អូនបង្កើត៦នាក់។ ខុមមុនដំបូងធ្វើកងចល័តនារីនៅលង្វែក ប្រហែល២៣ខែ ក្នុងឆ្នាំ ១៩៧៨ អង្គការបានបញ្ជូនឱ្យទៅនៅសៀមរាប ហើយប្រធាន នៅសៀមរាបឈ្មោះ ណាង ក្ដាប់កងនារី ហើយឈ្មោះ សឿង ជាគណៈតំបន់ (តែស្លាប់ពេលដែលរត់វៀតណាមវ៉ៃបែក)។ ដោយ ខុម គេឱ្យកាន់កនែ្លង សាំង, ដាំបាយឱ្យអ្នកកាន់សាំង និងអ្នកនៅមន្ទីរ (យោធា)។ នៅក្នុងកងរបស់ ខុម មានគ្នាប្រហែលជា ១០០នាក់ ពេលខ្លះហូបបាយ និងពេលខ្លះហូបបបរ។ ឆ្នាំ១៩៧៨ ខុម ធ្លាប់ យកបាយទៅឱ្យអ្នកទោស តែ ខុម មិនដែលមានចិត្ដចង់ធ្វើបាបគេទេ ចានលាងហើយបានដាក់បាយឱ្យគេហូប ឃើញមុខតែ២៣ថៃ្ងបាត់ហើយ មិនដឹងទៅណា សម្លាប់នៅឯណា ហើយមានអ្នកថ្មីមកទៀត ហើយ តែ ខុម មិនដឹងថាជាកម្មាភិបាល ឬប្រជាជនទេ។ មន្ទីរឃុំឃាំងគេគឺដាក់លើផ្ទះថ្មមួយនៅមាត់ស្ទឹង សៀមរាប ដែលឈ្មោះ ថេន ជាអ្នកកាន់កាប់មន្ទីរ។ នៅមុនបែក ៧៩ ប្រហែល២៣ខែ ប៉ុល ពត នាំ ភ្ញៀវបរទេសទៅទស្សនៈកិច្ច នៅសៀមរាប និងមានអ្នកកាសែតទៅតាមដែរ ពេលនោះ ខុម បាន ទៅទទួលនៅព្រលានយន្ដហោះដែរ។ ពេលដែលវៀតណាមវ៉ៃបែក ពេលនោះ ខុម និង មិត្ដភក្ដិបានរត់ទៅលិចដល់ប៉ោយប៉ែត ហើយ តាមព្រំដែនរហូតកាន់ទំនប់ម៉ក់ហ៊ឺន (ទំនប់កាច់)។ តែ ខុម មិនដឹងថា ទំនប់ម៉ក់ហ៊ឺន ហ្នឹងលើកធ្វើអីទេ។ ខុម ធ្វើដំណើរពិបាកណាស់ ដោយរត់តាម ផ្លូវបំបែកចាន់គិរី ហើយចូលដីថៃ។ ខុម ដើររហូត ដល់ត្រាង, ឡែន, ភ្នំកុយវ៉ាន់ ដើម្បីទៅរក ដំឡូងមី, ទំពាំង និងផែ្លល្វា ពៃ្រហូប ពេលខ្លះហូបត្រពាំង, ដំឡូងដោយអត់មានបាយ ធ្វើឱ្យពុលក្អួត ព្រោះតែ ខុម ខ្សោយផង។ ហើយ ខុម មកដល់ម៉ាឡៃ នៅឆ្នាំ១៩៧៩ ហើយអ្នកដែលគ្រប់គ្រង នៅម៉ាឡៃ ឈ្មោះ សុខ ភាព គ្រប់គ្រងខាងទាហាន ហើយខាងប្រជាជនមាន អៀង សារី, ប៉ុល ពត, ខៀវ សំផន និង តាម៉ុក។ តាម៉ុក កាន់នៅជំនាភ្នំឆ័ត្រ ហើយ ខុម មិនបានផ្លាស់ទីទៅណាទេ រស់នៅទីនោះរហូតដល់សព្វថៃ្ង។ តែការរស់នៅក៏មិនស្រួលដែរ ព្រោះយួននៅតែតាមវ៉ៃរហូតដល់ មានសមាហរណកម្ម តែមុនសមាហរណកម្ម សុន សេន បានហៅ ប្រជាជនឱ្យប្រមូល ទ្រព្យសម្បត្ដិ ដាក់រួម តែប្រជាជនមិនព្រម ដល់ពេលមានសមាហរណកម្ម ហើយរស់នៅបានស្រួលដល់សព្វថៃ្ង។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”