Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
BMI0053
BMI0053
ឈ្មោះ :
ជា ពៅ
Last Name :
Chea
First Name :
Pov
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present age:53 years old]
«អាយុបច្ចុប្បន្ន ៥៣ឆ្នាំ»
ភូមិកំណើត/ទីលំនៅ :
០៥០១០១១៨ ខេត្ដកំពង់ស្ពឺ ស្រុកបសេដ្ឋ ឃុំបសេដ្ឋ ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1976????
១៩៧៦????
មូលហេតុចូល KR :
ស័្មគ្រចិត្ដ
អង្គភាព DK 75-79 :
ភូមិភាគនីរតី ខេត្ដកំពង់ស្ពឺ ស្រុកបសេដ្ឋ។ ភូមិភាគពាយ័ព្យ ខេត្ដបាត់ដំបង ស្រុកមង្គលបុរី។ ភ្នំពេញ តាខ្មៅ
តំបន់ DK 75-79 :
ភូមិភាគនីរតី (៤០៥) ស្រុកបសេដ្ឋ (៥១)។ ភូមិភាគពាយ័ព្យ (៥៦០) ខេត្ដបាត់ដំបង ស្រុកមង្គលបុរី។ មជ្ឈឹម ភ្នំព
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
១៩៧៦ កងចល័តឃុំ។ ១៩៧៧ ទៅខេត្ដបាត់ដំបង ស្រុកមង្គលបុរី នៅរោងចក្រកាត់ដេរខោអាវ ហើយនិងទៅដាំបនែ្លនៅតាខ្មៅ។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ប៊្គអឹមអាយ០០៥៣ ២០១០១០១៧ ភូមិថ្មី
ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្ភាសន៍ដោយ សោម ប៊ុនថន។ សម្ភាសន៍ជាមួយ ជា ពៅ ភេទស្រី អាយុ៥៣ឆ្នាំ។ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ជា ពៅ ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។ ពៅ មានស្រុកកំណើតនៅភូមិកន្លង់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។ ពៅ មានបងប្អូន៦នាក់ ប្រុស២នាក់ ស្រី៤នាក់។ ពៅរៀបការនៅឆ្នាំ១៩៨៤ ដោយប្ដីរបស់ ពៅ ជាទាហាន។ ពៅ ចេញពីឪពុកម្ដាយនៅឆ្នាំ១៩៧៦ ចេញពីភូមិទៅមានគ្នាច្រើន ដោយគេឱ្យទៅធ្វើជាកងចល័ត នៅឃុំបសេដ្ឋ។ ឆ្នាំ១៩៧៧ គេបពាូ្ជូនឱ្យទៅចល័តតំបន់ នៅខេត្ដបាត់ដំបង ស្រុកមង្គលបុរី គឺនៅ ផ្នែកកាត់ដេរ ដោយដេរឱ្យតំបន់គេតែម្ដង ហើយ ពៅ ជាអ្នកដេរ ខោអាវ។ នៅកងរបស់ ពៅ មានគ្នាចំនួន៦០នាក់ ហើយក្នុងមួយ ក្រុមមានគ្នា១០នាក់ ហើយក្នុងមួយថៃ្ងគេកំណត់ឱ្យដេរ៤កំបេ្ល។ ចាប់ដេរពីព្រឹករហូតដល់ម៉ោង១២ទើបសម្រាក ហើយម៉ោង១ចុះ ទៅដេរទៀត។ ក្រោយមកទើបគេជ្រើសរើសឱ្យទៅភ្នំពេញ នៅតាខ្មៅគឺហួសពីផ្សារតាខ្មៅទៅ ហើយពៅ នៅតាខ្មៅរហូត ដល់ ៧៩រត់ទៀត។ គេដកពីកនែ្លងកាត់ដេរ ប្រហែល៥៦នាក់ ហើយជិះឡានមួយថៃ្ងមួយយប់បានទៅ ដល់។ អ្នកដាំបនែ្ល៥០៦០នាក់ តែនៅកងផេ្សងៗគ្នា ហើយបនែ្លមានដូចជា សៃ្ព បនែ្លគ្រប់មុខ ទាំងអស់។ ហើយដាំសម្រាប់ហូបខ្លួនឯងផង សម្រាប់ទៅកងផេ្សងផង។ ពេលដែលវៀតណាមវ៉ៃបានទីក្រុងភ្នំពេញ គឺ ពៅ រត់តាមគេតាម ឯងមកពោធិ៍សាត់ បាត់ដំបង រហូតទៅដល់ព្រំដែននៅជិតអូរ។ ទៅដល់ដំបូងគេមិនទាន់ហៅម៉ាឡៃទេ ដល់មានសមាហរណកម្មបាន គេហៅម៉ាឡៃ គឺគេហៅភូមិដូង ហើយសុទ្ធតែពៃ្រ មិនទាន់មានមីនទេ ដល់ពេលដែលយួនវ៉ៃមួយសារ ទៀត ទាំងខែ្មរក្រហមនិងយួនដាក់ មីនការពាររៀងខ្លួន។ ដែលធ្វើឱ្យមានអ្នកពិការនិងស្លាប់ច្រើន។ ដល់ពេលដែលមានសមាហរណកម្មទើបរស់នៅស្រួល អាចទៅលេងស្រុកកំណើតដោយមានមិនមាន ព្រួយបារម្ភ។ ហើយ ពៅ រស់នៅស្រុកម៉ាឡៃរហូតដល់សព្វថៃ្ង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា