Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
BMI0057
BMI0057
ឈ្មោះ :
ចាន់ ស៊ីថា
Last Name :
Chann
First Name :
Sitha
Other Name :
ឈ្មោះផ្សេង :
Neang
នាង
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present age: 44 years-old]
«បច្ចុប្បន្នអាយុ៤៤ឆ្នាំ»
ភូមិកំណើត/ទីលំនៅ :
០២០៦០៣០៨ ខេត្ដបាត់ដំបង ស្រុកមោងឫស្សី ឃុំពៃ្រស្វាយ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
មូលហេតុចូល KR :
ស័្មគ្រចិត្ដ
អង្គភាព DK 75-79 :
ភូមិភាគពាយ័ព្យ ខេត្ដបាត់ដំបង ស្រុកមោងឫស្សី
តំបន់ DK 75-79 :
ភូមិភាគពាយ័ព្យ (៥៦០) ខេត្ដបាត់ដំបង ស្រុកមោងឫស្សី
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កុមារ
Current Information
Current Occupation :
No
Current Attribute :
Yes
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ប៊្គអឹមអាយ០០៥៧ ២០១០១០១៨ ភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្ភាសន៍ដោយ ហ៊ិន សុធានី។ សម្ភាសន៍ជាមួយ ចាន់ ស៊ីថា ភេទស្រី អាយុ៤៤ឆ្នាំ។ ក្រៅប្រវតិ្តរូប។
សេចក្ដីសង្ខេប :
ចាន់ ស៊ីថា ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។ ស៊ីថា មានស្រុកកំណើតនៅ ភូមិភូមិពៃ្រស្វាយ ឃុំពៃ្រស្វាយ ស្រុកមោងឫស្សី ខេត្ដបាត់ ដំបង។ ឪពុកឈ្មោះ ចាន់ ថុក ហើយម្ដាយឈ្មោះ វ៉ាន់ ប៊ន។ ស៊ីថា មានបងប្អូន៦នាក់ ប្រុស៤នាក់ និងស្រី២នាក់។

ស៊ីថា នៅក្នុងជំនាន់ខែ្មរក្រហមគឺនៅជាកុមារ ហើយឪពុករបស់ ស៊ីថា គឺជាពេទ្យប្រចាំនៅស្រុកមោង។ ដល់ឆ្នាំ១៩៧៩ ដោយហេតុ ថានៅតូច បែកពីឪពុកម្ដាយ ស៊ីថានាំបងប្អូន ៤នាក់រត់តាមគេ ឡើងភ្នំ កាត់ពៃ្រ ហើយមានប្អូនតូចមួយអាយុ៧ខែ គ្នាអត់បាយ ដាច់ទឹកដោះយំរហូត ដែលធ្វើឱ្យអ្នករួមដំណើរជាមួយគ្នាចង់សម្លាប់ ប្អូនតូចហ្នឹង តែស៊ីថាអង្វរគេកុំឱ្យ សម្លាប់ព្រោះគ្នានៅតូចពេក កាលណាយំពេក ស៊ីថា មូលកន្សែងញ៉ុកមាត់ ហើយនិយាយប្រាប់ប្អូន ថា បើយំយ៉ាងនេះតើយើងងាប់ថៃ្ងណា? ហើយប្អូនមួយ ទៀតគេ ធ្វើបាបឱ្យស្ពាយ ទអៃង្ការទើបគេ ឱ្យទៅតាម។ មានពេល មួយប្អូនរបស់ ស៊ីថា ធ្វើឱ្យកំពុបសម្លរ គេពិន័យមិនឱ្យហូប បាយទេ មានអ្នកខ្លះចិត្ដល្អព្រោះធ្លាប់ជាកូនចៅរបស់ប៉ា ស៊ីថា គាត់តែងតែ ហាមគេមិនឱ្យធ្វើបាប បងប្អូនស៊ីថា។ ស៊ីថា រៀបការនៅឆ្នាំ ១៩៧៩។ ដើរយូៗទៅបានជួបនឹងម្ដាយហើយក៏នាំកូន៤នាក់ ទៅនៅព្រំដែនព្រោះលឺថាមានគេចែកអង្ការ ទើបស៊ីថា និងក្រុមគ្រួសារទៅដល់ព្រំដែន និងនៅដីថៃ រហូតដល់ឆ្នាំ១៩៩៣ ត្រឡប់មកនៅម៉ាឡៃ ហើយរស់នៅរហូតដល់សព្វថៃ្ង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា