PROMOTING ACCOUNTABILITY
Thaong Den
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
BMI0059
BMI0059
|
|
ឈ្មោះ :
|
ថោង ដែន
|
|
Last Name :
|
Thaong
|
|
First Name :
|
Den
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present age: 59 years-old]
«អាយុបច្ចុប្បន្ន ៥៩ឆ្នាំ»
|
|
ភូមិកំណើត/ទីលំនៅ :
|
០៦០៨០៩០៧ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំប្រឡាយ ភូមិកំព
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
មូលហេតុចូល KR :
|
ស័្មគ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពឃ្លាំងរដ្ឋ
|
|
តំបន់ DK 75-79 :
|
មជ្ឈឹម ភ្នំពេញ
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
លីសែង និងប្រមូលសម្ភារៈ
|
|
ថ្នាក់លើ :
|
រឿង ហៅរិទ្ធ
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
Yes
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
ប៊្គអឹមអាយ០០៥៩ ២០១០១០១៨ ភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្ភាសន៍ដោយ សុខ វណ្ណៈ។ សម្ភាសន៍ជាមួយ ថោង ដែន ភេទប្រុស អាយុ៥៩ឆ្នាំ។ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ថោង ដែន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។ ដែន មាន ស្រុកកំណើតនៅ ភូមិកំព្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្ដកំពង់ធំ។ ប្រពន្ធឈ្មោះ ជា លំ ហើយមានកូន៦នាក់ ស្រី៣នាក់ ប្រុស៣នាក់។ ឪពុកឈ្មោះ ថោង ហ៊ឹម និងម្ដាយឈ្មោះ ចាប អេង ហើយមានបងប្អូន៧នាក់។ ដែន រៀនបានត្រឹមថ្នាក់ទី៧ ឪចាស់ឱ ឈប់រៀននៅឆ្នាំ១៩៦៩ ហើយចូលបដិវត្ដន៍នៅឆ្នាំ១៩៧០ បំរើនៅភូមិភាគ៣០៤ ស្ថិតនៅភូមិភាគឧត្ដរ ដែលដឹកនាំដោយ កុយ ធួន។ នៅឆ្នាំ១៩៧៥ ក្រោយរំដោះទីក្រុងភ្នំពេញ១០ថៃ្ង ទើប ដែន ចូលមកភ្នំពេញ ហើយទៅធ្វើការនៅឃ្លាំងរដ្ឋ ត្រូវមើលឃ្លាំង សម្ភារជ័យភ័ណ្គ និងជាកម្មករលីសែងផង។ ការមើលសម្ភារជ័យ ភ័ណ្គហ្នឹង គឺប្រមូលតាមផ្ទះនៅទីក្រុងភ្នំពេញដាក់ចូលឃ្លាំង ពេលណា ដែលរោងចក្រណាត្រូវការសម្ភារគឺ ដែន ជាផ្គត់ផ្គងឱ្យ។ អ្នកដែល គ្រប់គ្រងនៅឃ្លាំងនោះឈ្មោះ រឿង ហៅរិទ្ធ។ នៅរោងចក្រមិន ត្រឹមតែលីសែងទេ មានធ្វើក្រណាត់ពីកប្បាស ពីគ។ នៅក្នុងឃ្លាំងរដ្ឋ គឺមាន៧វរៈ ពីវរៈ៧១ដល់វរៈ៧៧។ ពេលដែលប្រជុំដំណាច់ឆ្នាំ ម្ដងៗ ដែន ធ្លាប់ឃើញ នួន ជា, ខៀវ សំផន និយាយអំពីការបូក សរុប ការងារ ហើយមួយឆ្នាំប្រជុំម្ដង។ នៅឆ្នាំ១៩៧៧៧៨ ដែន ដឹងថាមានការសម្លាប់មនុស្ស ហើយ មេៗរបស់ ដែន ក៏ត្រូវគេចាប់ ខ្លួនដែលតែមិនដឹងថាយកទៅណា។ ហើយចំពោះការហូបចុកក៏ ដែន ដឹងថាមានការលំបាកដែរ ព្រោះឆ្នាំ១៩៧៧ អង្គការបញ្ជូនឱ្យទៅ ប្រមូលកំលាំងពីខេត្ដបាត់ដំបង និងសៀមរាប នៅពេលដែលឃើញ ទិដ្ឋភាពប្រជាជនជួបការលំបាកគាត់មានអារម្មណ៍ខេ្លាចផ្សារដែរ។ មុននឹងចុះទៅតាមខេត្ដ ដែន ត្រូវរៀនរយៈពេល៣ថៃ្ងសិន ក្រោយ មកពីខេត្ដរៀន១ថៃ្ងទៀត ទើបចូលតាមកង ហើយពេលមកវិញ ឃើញយ៉ាងម៉េច រាយការណ៍យ៉ាងហ្នឹង តែពេលដែលរាយការណ៍ ហើយមិនឃើញមានអ្វីទេ មិនដឹងថ្នាក់លើគេមានផែនការយ៉ាងម៉េច។ នៅពេលដែលវៀតណាមវ៉ៃចូលគឺ ដែន រត់ចេញពីភ្នំពេញមក នៅឱរ៉ាល់ ទៅដល់បវេល ហើយចេញ ពីបវេលទៅដល់តាគង់ ហើយមកនៅត្រាងនៅឆ្នាំ១៩៨០។ ពេលដែលវៀតណាមវ៉ៃមក ដល់ត្រាង ចេញពីត្រាងទៅនៅភ្នំព្រឹក គេហៅភ្នំ៥៣ ដោយនៅ ក្នុងកងពល៣២០ គ្រប់គ្រងដោយ តាកន។ នៅឆ្នាំ១៩៨២ ទើប ដែនរត់មកនៅម៉ាឡៃ ជាមួយនឹង សូរ ហុង កងពល៤៥០ និង ៥១៩។ មុនពេលមានសមាហរណកម្ម គឺ សុន សេន ចង់ប្រមូល ទ្រព្យសម្បត្ដិទាំងអស់ដាក់រួម ទើបមានការតស៊ូប្រឆាំង ដែលធ្វើឱ្យអ្នកនៅម៉ាឡៃ និងបៃ៉លិន ចូលសមាហរណកម្មរួមគ្នា។ បន្ទាប់ពីមាន សមាហរណកម្មទើបរស់នៅសុខស្រួលដល់សព្វថៃ្ង។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”