PROMOTING ACCOUNTABILITY
Tuy Oam
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
BMI0070
BMI0070
|
|
ឈ្មោះ :
|
ទុយ អោម
|
|
Last Name :
|
Tuy
|
|
First Name :
|
Oam
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present age 68 years old]
«បច្ចុប្បន្នអាយុ៦៨ឆ្នាំ»
|
|
ភូមិកំណើត/ទីលំនៅ :
|
១៤០១០៦១០ ខេត្ដពៃ្រវែង ស្រុកបាភ្នំ ឃុំស្ដៅកោង ភូមិជ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
មូលហេតុចូល KR :
|
ស័្មគ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
១៩៧៥ តំបន់២៤ ភូមិភាគបូព៌ា។ ១៩៧៦ តំបន់២៣ ខេត្ដស្វាយរៀង ស្រុកមានជ័យថ្មី។
|
|
តំបន់ DK 75-79 :
|
តំបន់ ២៤ និងតំបន់២៣ ភូមិភាគបូព៌ា (២០៣)។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
អនុលេខាស្រុក
|
|
ថ្នាក់លើ :
|
សោភឹម និងចាន់។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
ប៊្គអឹមអាយ០០៧០ ២០១០១០២០ ភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាៃ ខេត្តបន្ទាយមានជ័យ។ សម្ភាសន៍ដោយ។ សម្ភាសន៍ជាមួយ ទុយ អោម ភេទប្រុស អាយុ៦៨ឆ្នាំ។ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ទុយ អោម ភេទប្រុស អាយុ៦៨ឆ្នាំ សព្វថៃ្ងប្រកបមុខរបរ ជាកសិករ រស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។ អោម មានស្រុកកំណើតនៅភូមិជូនមា ឃុំស្ដៅកោង(មិនមាន ភូមិដូនរមៀល ឃុំស្រែកោងទេ) ស្រុកបាភ្នំ ខេត្ដពៃ្រវែង។ អោម មានបងប្អូន១០នាក់ តែបច្ចុប្បន្ននៅសល់ តែ៥នាក់។ អោម រៀន នៅសាលាបឋមសិក្សាវត្ដច្រកស្វាយ បានត្រឹមថ្នាក់ទី៩ ឪចាស់ឱ។ បន្ទាប់ ពីឈប់រៀន អោម បានបួសនៅវត្ដច្រកស្វាយអស់៦វស្សា ដោយរៀនសាលាបាលីប្រឡងបាន សញ្ញាបត្រធម្មត្រី ក្រោយមក លាចាកសិក្ខាបទ ក៏មានគ្រួសារ។ នៅឆ្នាំ១៩៧០ អោម និងអ្នកនៅក្នុងភូមិបានធ្វើបាតុកម្មរំលាយ រដ្ឋអំណាចចាស់ ទាមទារយក សមេ្ដចតាមកវិញ ដែលកាលនោះកង ទ័ពវៀតណាមជាអ្នកដឹកនាំ ដោយគេបង្រៀនពីបចេ្ចកទេសប្រើ កាំភ្លើងដើម្បីវ៉ៃជាមួយកងទ័ព លន់ នល់។ ឆ្នាំ១៩៧១ អោម បានប្រាប់ទៅមេដែលជាជនជាតិវៀតណាមថា ខ្លួនលែងចង់ធ្វើជាទ័ពទៀត ហើយ សុំទៅនៅខាងឃុំវិញ មេក៏ព្រមឱ្យមក ហើយបានប្រគល់ អាវុធអស់ហើយ ក៏ត្រឡប់មករៀបចំភូមិឃុំ ហើយគេឱ្យ អោម ធ្វើជាប្រធានសន្ដិសុខ។ រហូតដល់រំដោះឆ្នាំ១៩៧៥ អោម លែង នៅឃុំទៀតហើយ ទៅនៅតំបន់២៤ ភូមិភាគបូព៌ា ដោយ អោម ជាអ្នកមើលតាមសហករណ៍ ភូមិ ឃុំ ខ្វះអីខ្លះ អត់បាយ ហើយនៅ តាមមន្ទីរពេទ្យខ្វះថ្នាំ រួច អោម សរសេរសំបុត្រទៅសេដ្ឋកិច្ចតំបន់ ថាខ្វះថ្នាំ ខ្វះអង្ការ ឱ្យគេដឹកយកមកឱ្យ។ កាលនោះ តំបន់២៤ មាន ស្រុកពាមជរ, ស្រុកកំពង់ត្របែក, ស្រុកពាមរ, ស្រុកមេសាង, ស្រុកបាភ្នំ, ស្រុកកំចាយមារ។ សោ ភឹម ជាគណៈភូមិភាគបូព៌ា (២០៣) ជាអនុលេខារដ្ឋ ហើយ ខៀវ សំផន ជាប្រធានរដ្ឋ, ជា ស៊ីម ជាប្រធានលេខាតំបន់២១, ហេង សំរិន ជាប្រធានកងពលលេខ៤ របស់ ភូមិភាគបូព៌ា ហើយ តាធុច ជាប្រធានសេដ្ឋកិច្ច២៤។ នៅឆ្នាំ១៩៧៦ គណៈតំបន់២៤ ឈ្មោះ ចាន់ ឱ្យ អោម ទៅធ្វើជា អនុលេខាស្រុកមានជ័យថ្មី តំបន់២៣ ខេត្ដស្វាយរៀង ដោយចុះទៅ មើលស្រុកកំពង់រោទិ៍, ស្រុកប្រសូត្រ, ស្រុកចន្រ្ទា។ ស្រុកសំរោង, ស្រុករមាសហែក មើលពីជីវភាពរបស់ប្រជាពលរដ្ឋ មានខ្វះខាត ឬអត់ ដើម្បីដោះស្រាយ។ អោម នៅរហូតឆ្នាំ១៩៧៩ ទើបវ៉ៃ ជាមួយវៀតណាមហើយរត់តាមបវេល ទៅអំពិល៥ដើម រហូត ទៅដល់ម៉ាឡៃ បានជាដាក់ថាស្រុកម៉ាឡៃព្រោះមានភ្នំម៉ាឡៃ។ ភូមិបឹងបេង បានជាដាក់ដូចេះ្នព្រោះសំបូរទៅដើមបេង ទើបគេយក ឈ្មោះដើមឈើដាក់។ ភូមិសង្កែ ព្រោះសំបូរ ទៅដោយដើមសង្កែ, ភូមិចំបក់ ព្រោះមានដើមចំបក់ធំមួយ, ភូមិល្វា ព្រោះសុទ្ធតែដើមល្វា នៅក្នុងពៃ្រ ហើយភូមិភ្នំរូង ព្រោះមានភ្នំមួយដែលវៀតណាមជីក ធ្វើជារូងតាំងពីកំពូលភ្នំ រហូតដល់បាតភ្នំ។ ទោះបីជាទៅដល់ ម៉ាឡៃ ហើយក៏ដោយ ក៏ អោម នៅតែធ្វើជាទាហានដដែល ដោយស្ថិតនៅ ក្នុងកងពល៤៥០ ជាមួយ សុខ ភាព ហើយមេកងពលគឺ សួស ហុង។ អោម រស់នៅម៉ាឡៃរហូតដល់សព្វថៃ្ង។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”