Document thumbnail
Personal Info
ID: PHI0001
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
Source Interview
PHI000120130514, Koh Ker Village,Srayang commune,Koulen district, Preah Vihear Province.Interviewed By Vannak Sok. Note: Interviewed with Chhann Chhatt,male,51year-Old,No Biography.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ភីអេកអាយ០០០១២០១៣០៥១៤ ភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ សំភាសដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឆាន់ ឆាត់ ភេទប្រុស អាយុ៥១ឆ្នាំ ក្រៅប្រវត្តិរូប។
Date of Birth
Present age:51 years old
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«បច្ចុប្បន្នអាយុ៥១ឆ្នាំ»
Home Village
13040603 Koh Ker village,Srayang commune,Koulen di
ទីកន្លែងកំណើត
១៣០៤០៦០៣ ខេត្ដព្រះវិហារ ស្រុកគូលែន ឃុំស្រយ៉ង់ ភូមិ
Join KR
1975????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៥????
Reason to Join KR
Forced
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
បង្ខំ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពកងចល័ត ភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ដព្រះវិហារ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
កងចល័ត។
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
តំបន់១០៣ ស្រុកគូលែន ខេត្ដព្រះវិហារ។
Superior
អ្នកដឹកនាំ
ប្រធានសហករណ៍ឈ្មោះ សាន ឈ្មោះ ខៀវ។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ឈ្មោះ ឆាន់ ឆាត់ អាយុ៥១ឆ្នាំ ប្រពន្ធ ឈ្មោះ សុច មឿន មានកូន៧នាក់ ស្រី៣ ប្រុស៤។ ឆាត់ មានស្រុកកំណើតនៅភូមិ កោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ដព្រះវិហារ។ ឆាត់ មានឪពុកឈ្មោះ ឆាន ម្ដាយឈ្មោះ អេក មឿន មានបងប្អូន ៤នាក់។ ឆាត់ មិនបាន រៀនសូត្រទេ ព្រោះរស់នៅទីជនបទដាច់ ស្រយ៉ាលគ្មានសាលារៀន។ នៅឆ្នាំ១៩៧០ ប្រទេសកើត មានរដ្ឋប្រហារទម្លាក់សមេ្ដច អ្នកស្រុកនៅភូមិកោះកែរមិនបានដឹង ប៉ុន្មានទេ តែក្រោយមកនៅឆ្នាំ១៩ ៧២ ឃើញមានសង្គ្រាមនិង ទម្លាក់គ្រាប់បែក តែមិនបានទម្លាក់ឱ្យចំភូមិទេ។ នៅឆ្នាំ១៩៧៥ ពេល ខែ្មរក្រហមទទួលជ័យជំន្នះ ប្រជាជននៅភូមិកោះកែរ អង្គការឱ្យប្រមូលទ្រព្យសម្បតិ្ដដាក់រួម ហូប បាយរួម។ ឆាត់ ត្រូវអង្គការ បំបែកចេញពីឪពុកម្ដាយចូលអង្គភាពចល័ត ដើរបិតភ្លឺស្រែ លើកទំនប់ ហូបតែបបរមិនបានឆែ្អតទេ នៅសម័យខែ្មរក្រហម ធ្វើមានស្រូវអង្ការបានច្រើន តែអង្កាការដឹកទៅថ្នាក់ លើ មិនទុកឱ្យប្រជាជនហូបគ្រប់គ្រាន់ទេ មានមនុស្សឈឺស្លាប់ដោយសារខ្វះ ជាតិអាហារ។ កាលនោះ ប្រធានសហករណ៍ឈ្មោះ តា ខៀវ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមកដល់ប្រជាជនបាន រស់រានមានជីវិតឡើងវិញ និងប្រកបរបរធ្វើស្រែចម្ការបានសុខ សប្បាយ។ ក្រោយឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានធ្វើបន្ទាយ នៅជិតប្រាសាទកោះកែរ តែប្រជាជនមិនហ៊ានចូលទៅជិតនោះ ទេ។ នៅឆ្នាំ១៩៨៣ បុរសដែលមានអាយុ១៨ឆ្នាំឡើងទៅ រស់នៅ ទាំងភ័យ ខ្លាចជារៀងរាល់ថៃ្ង ព្រោះកងទ័ព វៀតណាម ចេះតែមកចាប់ចងយកទៅដាក់គុក។ កងទ័ពវៀតណាមចោទអ្នក ភូមិកោះកែរថា បានចូល ដៃជើងជាមួយ ប៉ុល ពត។ ដូចនេះធ្វើឱ្យយុវជននិងបុរសជាមនុស្សចាស់មានប្រពន្ធកូន ហើយមិន ហ៊ានរស់នៅត្រូវបង្ខំចិត្ដចូលទៅជាមួយខែ្មរក្រហមខាង ស្រុកអន្លង់វែងភ្នំដងរែកជាមួយ តា ម៉ុក មួយ ចំនួនទៀតរត់ភាស ខ្លួនទៅនៅខាងស្រុកស្វាយលើខេត្ដសៀមរាប។ នៅឆ្នាំ១៩៨៦ នៅភូមិកោះកែរ កងទ័ពវៀតណាមបានបន្ធូរបន្ថយវិញ ប្រជាជន ក៏នាំគ្នាមករស់នៅភូមិកំណើតវិញ។ តែក្រោយ មកបានរត់ភាស ខ្លួនវិញដោយសារតែសង្គ្រាមរវាងខែ្មរក្រហមនិងកងទ័ព រដ្ឋាភិបាល។ នៅឆ្នាំ១៩៩៣ ប្រជាជនបានរស់នៅវិញនិង បានបោះឆ្នោត ពេលបោះឆ្នោត ហើយកម្លាំងខាងទាហាន ប៉ារាបានវាយ ចូលភូមិកោះកែរវិញទៀត ដល់ឆ្នាំ១៩៩៩ ទើបមានសន្ដិភាពលែងមានច្បំាងទើបជាប្រជាជន នៅភូមិ កោះកែររស់នៅបានសុខសប្បាយ។ ប្រាសាទកោះកែរវត្ថុបុរាណ មានតមៃ្លដូចជារូប បរិមាករណ៍ ត្រូវបាត់បង់គ្មានសល់ សព្វថៃ្ង យើងឃើញនៅសេសសល់តែទួលប្រាសាទទេ។ សព្វថៃ្ងនេះ ប្រជាជន រស់នៅតំបន់ប្រាសាទកោះកែរ មិនបានសប្បាយ ចិត្ដដោយសារអាជ្ញាធរអប្សរាតឹងតែង មិនឱ្យប្រជា ជនធ្វើផ្ទះធំ មិនឱ្យកាប់គាស់ដីថ្មី ដើម្បីធ្វើស្រែ ព្រោះមានកូនចៅកាន់តែច្រើនទៅ បើមិនឱ្យកាប់គាស់ កូនចៅកើតក្រោយមានដីណាធ្វើស្រែ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា ជំនាន់ខែ្មក្រហមមានមនុស្សស្លាប់ដោយសារអត់អាហារនិង ធ្លាប់ឃើញកងឈ្លបសម្លាប់ផ្ទាល់។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា